សម្ដេចធិបតីលើកឡើងថា កម្ពុជា ប្ដេជ្ញាផ្លាស់ប្ដូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលមានភាពធន់
ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថល ដែលមានភាពធន់ ។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ នាឱកាសអញ្ជើញថ្លែងសុន្ទរថា ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅទីក្រុងប៉េកាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់ នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដ៏ពិសេសមួយដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន … Read More