រាជរដ្ឋាភិបាលកម្ពុជា៖ តែងតាំងសមាសភាព គណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា

សេចក្តីសម្រេច របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១៦១ សសរ ស្តីពី តែងតាំងសមាសភាព គណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយមានឧបនាយករដ្ឋមន្រ្តីប្រចំការ វង្ស៉ី វិស្សុត ជាប្រធាន ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖      

សម្តេចធិបតី ហ៊ុនម៉ាណែត៖ សារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

សូមគោរពជូន សារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

នគរបាលបានឃាត់ខ្លួនប៉ូលីសម្នាក់ មានឋានៈជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿញៀន និងមន្ត្រី៤នាក់ផ្សេងទៀត ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន !!!

ភ្នំពេញ៖ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួននគរបាលជាឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤ នាក់ផ្សេងទៀត បញ្ជូនទៅតុលាការ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ប្រភពព័ត៌មានបានឱ្យដឹងថា នគរបាលនៃនាយកដ្ឋានចារកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ដោយមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន។ បើតាមប្រភពបន្ថែមថា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅមានឈ្មោះ វ៉ាន់ កុសល មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ កាន់ជំនាញ ក៨ ។ ប្រភពព័ត៌មានបន្ថែមថា ក្រោយឃាត់ខ្លួន នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ … Read More

ប្រមុខដឹកនាំអ៊ុយក្រែន នឹងនៅតែបន្តធ្វើសង្គ្រាម ទោះគ្មានជំនួយពីអាមេរិកក្តី

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន នេះយោងតាមការចេញផ្សាយរបស់ RT ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះ ។ បើសិនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល នេះបើយោងតាមការបញ្ជាក់ អំពីជំហរបស់លោកZelensky ។ ថ្លែងបែបនេះនៅក្នុងការឆ្លើយតប បែបបារម្ភមួយចំពោះករណីដែលអាច មានការផ្លាស់ប្តូរសក្តានុពលនៅក្នុង … Read More

សហព័ន្ធរុស្សី មិនអាចបរាជ័យ នៅសមរភូមិបានឡើយ

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានទទូចថា គ្មានវិធីណា ដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយ នៅលើសមរភូមិប្រយុទ្ធនោះ យោងតាមការចេញផ្សាយរបស់ RT ។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើង តាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន ។ លោក Peskov ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយទៀតដែរថា ៖ វាជាពេលវេលាដ៏ខ្ពស់ … Read More

កញ្ចប់ជំនួយ ដល់អ៊ុយក្រែន មន្ទីរប៉ង់តាហ្គោនថា នៅសល់តែ១ពាន់លានដុល្លារទៀតប៉ុណ្ណោះ

អាមេរិក៖ ចេញពីបទសម្ភាសន៍មួយ រវាងក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិក និងក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កាន់តែខើចទៅៗនៃជំនួយ ជាលុយសម្រាប់ប្រទេស អ៊ុយក្រែន ហើយនឹងកំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយកញ្ចប់ ថវិកាទាំងនោះផង នេះយោងតាមការដកស្រង់ ដោយកាសែត RT ។ ស្របជាមួយគ្នានេះក្រសួងការពារជាតិ អាមេរិកក៏បានកំពុងតែជំរុញ ឱ្យសភាក្នុងការដោះស្រាយ ការជាប់គាំង និងភ្លើងខៀវ ចំពោះសំណើ របស់សេតវិមាន សម្រាប់កញ្ចប់ជំនួយថ្មី ដែលមានទំំហំដល់ទៅ១០៦ ពាន់លានដុល្លារបន្ថែមទៀត ដែលរួមមានមូលនិធិ សម្រាប់អ៊ុយក្រែន … Read More

វីវរហើយ! រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀង ជាមួយជប៉ុនលើការរុះរើអាវុធនុយក្លេអ៊ែរ

រុស្ស៊ីនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ ប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលពុំមានប្រតិបត្តិការ ។ ការចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ របស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ការបំផ្លាញអាវុធនុយក្លេអ៊ែរ ដែលត្រូវបានកាត់បន្ថយនៅសហព័ន្ធរុស្ស៊ី» ។ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងការបរទេស ជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចនេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ១៩៩៣ បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការដោះស្រាយបញ្ហាបរិស្ថាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ គម្រោងនានា បានចាប់ផ្តើមរុះរើនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបោះបង់ចោលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ។ ប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ … Read More

ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានខ្លឹមសារគន្លឹះសំខាន់ៗ 

អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងសារ​គន្លឹះសំខាន់ៗ ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស។   … Read More

សិស្សជាប់បាកឌុប ចង់ចាប់យកជំនាញ បច្ចេកវិទ្យាឌីជីថល អាចទទួលបានអាហារូបករណ៍ និងកម្ចីថវិកាសិក្សា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមជា វ៉ាន់ ដេត លើកឡើងថា នៅក្នុងយុគសម័យ បច្ចេកវិទ្យា ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អៗ ដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវ … Read More