ក្រុមគ្រួសារសម្តេចតេជោ ប្រារព្ធពិធីបុណ្យពុទ្ធាភិសេក និងឆ្លងចេតីយ៍របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក

ភ្នំពេញ៖ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា កាលពីថ្ងៃទី១០ ខែមីនា។ ពិធីបុណ្យនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន … Read More

កន្លែងផលិត កប៉ាល់របស់ជប៉ុន អាមេរិកយកជាកន្លែងជួសជុល នាវាចម្បាំង យ៉ាងទូលំទូលាយ

វ៉ាស៊ីនតោន៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណាអនុញ្ញាត ឱ្យនាវាចម្បាំង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើការជួសជុលយ៉ាងទូលំទូលាយនៅឯកន្លែង ផលិតកប៉ាល់ឯកជន ដែលអនុញ្ញាតឱ្យនាវាទាំងនោះអាចស្នាក់នៅ បានយូរនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដោយមិនចាំបាច់ត្រឡប់ទៅប្រទេសវិញ សម្រាប់ការថែទាំ យោងតាមការឲ្យដឹងប្រភពពីរដ្ឋាភិបាល ។ បញ្ហានេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅពេល ដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី លោក ចូ បៃដិន ក្នុងខែមេសា។ កិច្ចព្រមព្រៀងបែបនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន … Read More

កងទ័ពរំដោះប្រជាជនចិននឹងបន្តពន្លឿន ការត្រៀមប្រយុទ្ធប្តូរផ្តាច់ជាមួយកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់

ចិន៖ លោក អ៊ូ ឈាន (Wu Qian) ជាអ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន PLA និងជាគណ:ប្រតិភូកងកម្លាំងប្រដាប់អាវុធនគរបាល បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងទ័ពរំដោះប្រជាជនចិនឬ (PLA) នឹងបន្ដបង្កើនការហ្វឹកហ្វឺនកងទ័ព និងធ្វើឲ្យប្រសើរឡើងដល់ការត្រៀមប្រយុទ្ធយ៉ាងប្តូរផ្តាច់ជាមួយនឹងកងទ័ពផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ និងជំរុញការជុំជាតិ។ លោក អ៊ូ នៅឯសម័យប្រជុំទី២នៃសភាប្រជាជនចិន លើកទី១៤ បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលក់អាវុធថ្មីៗរបស់អាមេរិក និងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ទៅកាន់តំបន់តៃវ៉ាន់នៅដើមឆ្នាំនេះ ព្រមទាំងការប្រកាសដែលធ្វើឡើងដោយអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់(DPP) ក្នុងការទិញកញ្ចប់ថ្មីនៃមីស៊ីលគងលើស្មា (Stinger)ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងយោធារបស់ខ្លួន។ លោកអ៊ូ បានទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់កម្លាំងផ្ដាច់ខ្លួននៅក្នុងកោះតៃវ៉ាន់។ … Read More

ប្រមុខដឹកនាំកំពូល លោក Biden នឹងចុះហត្ថលេខាលើច្បាប់ស្តីពី ការបង្ក្រាប TikTok ស្របលោក Trump ព្រួយបារម្ភខ្លាំងឡើង

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ដែលផ្ដល់រយៈពេលឲ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនប្រមាណជា ៦ខែ ដើម្បីដកកម្មវិធីបង្កើតវីដេអូខ្លីៗដ៏ពេញនិយមរបស់បណ្ដាញសង្គម TikTok បើទោះបីជាគូប្រជែងរបស់លោក គឺលោក Donald Trump បានលើកឡើងពីការព្រួយបារម្ភអំពីការដាក់បម្រាមលើកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់នេះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកគ្រោង នឹងបោះឆ្នោតនៅថ្ងៃទី១២ ឬទី១៣ ខែមីនានេះ ជុំវិញសេចក្ដីស្នើច្បាប់ស្តីពីការបង្ក្រាបលើបណ្ដាញសង្គម TikTok បន្ទាប់ពីគណៈកម្មាធិការមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ … Read More

F-35A យន្តហោះចម្បាំង! អាមេរិក អនុញ្ញាតឱ្យបំពាក់គ្រាប់បែកនុយក្លេអ៊ែរលើហើយ

អាមេរិក៖ F-35A ជាយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថា អាចផ្ទុកគ្រាប់បែក B61-12 ក្លាយជាយន្តហោះជំនាន់ទី៥ ដែលមិនធ្លាប់មានពីមុនមក ដោយបានផ្តល់ភ្លើងខៀវឱ្យផ្ទុកអាវុធនុយក្លេអ៊ែរ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រដោយអ្នកនាំពាក្យការិយាល័យកម្មវិធីរួម F-35 លោក Russ Goemaere នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទស្សនាវដ្តី Breaking Defense នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។ អ្នកនាំពាក្យរូបនេះបានបង្ហើបឱ្យដឹងថា កម្មវិធីវិញ្ញាបនប័ត្ររយៈពេលដប់ឆ្នាំ ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅខែមករា ត្រូវបានបញ្ចប់មុនកាលវិភាគ។ លោក … Read More