ការដណ្តើមជ័យជម្នះ របស់កីឡារិនីរត់ម៉ារ៉ាតុងជនជាតិកេនយ៉ា ទទួលការចាប់អារម្មណ៍ដល់ក្មេងស្រីដទៃទៀតផ្តោតលើវិស័យកីឡា
ALJAZEERA ៖ កំពុងតែមានប្រជាប្រិយភាព កីឡាការិនីរត់ម៉ារ៉ាតុងក្នុងប្រទេសកេនយ៉ាម្នាក់ និងការកោតសសើរពីមហាជនបន្ទាប់ពីរូបនាងបានបំបែកឯកត្តកម្មដណ្តើមមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ និង៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី។ កីឡាការិនីរូបនេះលើកឡើងថា កត្តាដែលជំរុញឱ្យនាងទទួលបានជោគជ័យជាបន្តបន្ទាប់នេះ ដោយសារខ្លួនចង់បង្ហាញទៅកាន់ក្មេងស្រីទាំងអស់ជាពិសេសគឺក្មេងស្រីនៅប្រទេសកេនយ៉ា ឱ្យមានភាពក្លាហាន និងហ៊ានជម្នះនូវរាល់ផ្នត់គំនិតដែលលើកឡើងថា ស្រ្តីមិនមានកម្លាំងគ្រប់គ្រាន់អាចប្រឡូកក្នុងវិស័យកីឡាបាន។ ស្រ្តីមានសមត្ថភាព និងមហិច្ឆិតារូបនេះមានឈ្មោះថា Faith Kipyegon។ ចង់ដឹងថា Faith Kipyegon មានប្រវត្តិសាវតាយ៉ាងណាខ្លះ? ក្រៅពីមហិច្ឆតាចង់ក្លាយជាកីឡាការិនីគំរូ ឱ្យក្មេងស្រីៗដទៃចាប់អារម្មណ៍លើវិស័យកីឡា តើមានមូលហេតុអ្វីបន្ថែមទៀតជំរុញឱ្យនាងជ្រើសយកកីឡាម៉ារ៉ាតុងនេះ? មូលហេតុនៃការមិនសូវយកចិត្តទុកដាក់ទៅលើស្រ្តី … Read More