ខេត្ត​ ៣​ អាច​ប្រឈម​នឹង​ទឹកជំនន់ សូមឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន

ភ្នំពេញៈ  លោក សុទ្ធ គឹម​កុល​មុន្នី អ្នកនាំពាក្យ​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​​រាយ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ បង្កើន​ការ​​ប្រុងប្រយ័ត្ន​បន្ថែមទៀត ខណៈ​ខេត្ត​ចំនួន​ ៣ កំពុង​ប្រឈម​នឹង​ទឹកជំនន់​។ ​​លោកបាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៣​ ថា បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន ៣ កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់រួម​មាន​៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តកំពង់ធំ ដោយ​លោក​បញ្ជាក់ថា ខេត្ត​ទាំង ​៣ ​នេះ អាច​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​។​ ​លោក​បន្តថា​៖ «​កម្ពស់​ទឹក​ក្នុង​ខេត្ត​ទាំង​ … Read More

ចាប់ពី​ខែមករា ឆ្នាំ ២០២៤ អាចអនុវត្ត​ពន្ធ​ចំណេញ​លើ​មូលធន

ភ្នំពេញៈ ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ តទៅ អគ្គនាយកដ្ឋាន​ពន្ធ​ដារ (GDT) នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​នូវ​ពន្ធ​ចំណេញ​លើ​មូលធន ក្រោយពី​ត្រូវបាន​ពន្យារពេល​អនុវត្ត​ចំនួន ៣​ លើក ខណៈ​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​លើកឡើងថា ការចាប់​អនុវត្ត​នេះ​អាច​នឹង​ជះ​ផល​អវិជ្ជមាន​ខ្លះ​ដល់​ការ​រីកលូតលាស់​របស់​វិស័យ​ដែល​កំពុងតែ​ធ្លាក់ចុះ​ដោយសារ​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​សកល​។​ ​អគ្គនាយក GDT លោក គង់ វិបុល បានឱ្យដឹង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​មួយ​កាល​ពីថ្ងៃ​ទី​ ១៥ ខែកញ្ញាថា ពន្ធ​ចំ​ណេ​ញ​មូលធន​នេះ​មិនមែនជា​ពន្ធ​ដែល​បង្កើត​ថ្មី​នោះឡើយ​។ ពន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​យូរហើយ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បន្ត​ពន្យារពេល​នៃ​ការអនុវត្ត​ជា​ហូរ​ហែ ជាពិសេស GDT ក៏ត្រូវ​ការសិក្សា​រៀនសូត្រ​អំពី​ពន្ធ​លើ​ចំ​ណូ​ល​មូលធន​នេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​ ​លោក​បាន​បន្តថា រយៈពេល … Read More

ដល់សហរដ្ឋអាមេរិកភ្លាម លោក Zelenskyy ជួបជាមួយលោក Biden និងចូលរួមប្រជុំUNថ្ងៃនេះ

អាមេរិក៖  ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានទៅដល់ទីក្រុង New York មុនសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបលោកប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់ជំនួបពិភាក្សានានា ព្រមទាំងក្រុមមេដឹកនាំសភានិងគណបក្សនានា មេដឹកនាំយោធា ធុរកិច្ចជនសហដ្ឋអាមេរិក អ្នកសារព័ត៌មាន និងសមាជិកនៃសហគមន៍អ៊ុយក្រែន។ លោក Zelensky  បានធ្វើដំណើរទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់សហរដ្ឋអាមេរិក ដែលបានផ្គត់ផ្គង់អាវុធឲ្យទីក្រុងគីវ(Kyiv)ប្រយុទ្ធជាមួយរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ក្រុងមូស្គូ កាលពីខែកុម្ភៈឆ្នាំមុន។ នៅលើបណ្ដាញសង្គម X  លោក Zelensky បាននិយាយ សំដៅដល់ការធ្វើដំណើរជាមួយភរិយារបស់លោក ថា លោកស្រី Olena Zelenska … Read More

មហាសមុទ្រអាក់ទិក រុស្ស៊ីបានធ្វើសមយុទ្ធកងនាវាចរណ៍ ដើម្បីការពារផ្លូវដឹកជញ្ជូន

រុស្ស៊ី៖ រុស្ស៊ី កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកនៅភាគឦសាន ក្នុងបំណងការពារផ្លូវដឹកជញ្ជូនមហាសមុទ្រអាក់ទិកដែលមានបុគ្គលិកចូលរួមប្រមាណ១ម៉ឺននាក់ យោងតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះ។ រីឯការយោងតាមគេហទំព័រក្រសួងការពារជាតិ បាននិយាយថា សមយុទ្ធនេះ បានចាប់ផ្ដើមនៅឧបទ្វីបឈូកូតកា (Chukotka) និងដែនទឹកឈូកឈី (Chukchee) និងសមុទ្រប៊ែរីង (Bering)។ ក្រសួងការពារជាតិ បាននិយាយថា នៅក្នុងអំឡុងពេលសមយុទ្ធ ក្រុមនាវិកផ្នែកមីស៊ីលការពារវ៉ារីយ៉ាក(Varyag) មីស៊ីលតូម (Tomsk) បាញ់ចេញពីនាវាមុជទឹក ក៏ដូចជាប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ បាស៊ិន (Bastion) បានអនុវត្ដន៍នូវការវាយប្រហារបកដោយមីស៊ីលជាមួយនឹងការប្រើប្រាស់មីស៊ីលតម្រង់គោលដៅ វុលកាន់(Vulcan) មីស៊ីលក្រានីត(Granit) ហើយនិងមីស៊ីល អូនីក(Onyx)ផងដែរ។ … Read More

កម្មករជំនាញជាង២៧ម៉ឺននាក់ បានបណ្តុះបណ្តាល ក្រោមក្រសួងការងារ នា៥ឆ្នាំកន្លងមកនេះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានចំនួនជាង ២៧ម៉ឺននាក់ ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។ របាយការណ៍បានបង្ហាញ ស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កំលាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ម៉ឺននាក់ ចំនួននេះចន្លោះឆ្នាំ២០១៨-២០២២។ សម្រាប់ឆ្នាំ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣នាក់ … Read More

អគ្គលេខាធិការដា្ឋននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សេចក្តីជូនដំណឹង ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម និងការទប់ស្កត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

📢សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដា្ឋននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លេខ: ០០៣/២៣ .អ.គ.ល.ក.សជណ ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម និងការទប់ស្កត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិ នៃកម្ពុជា សេចក្តីជូនដំណឹង គម្រោងអន្តរាគមន៍លើទីផ្សារប្តូរប្រាក់

📢សេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា លេខ: ធ៩.០២៣.៨០១.ស.ជ.ណ ស្តីពី គម្រោងអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋបាលក្រុងព្រះសីហនុ សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្ដោយផ្លូវលេខ៨០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

📢សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ លេខ: ០១០/២៣ ស.ជ.ណ.កសន ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្ដោយផ្លូវលេខ៨០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធដា សេចក្ដីណែនាំ ការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា (Commercial Invoice}

📢សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដាលេខ: ៣៣៣០៤ អពដ ស្តីពី ការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា (Commercial Invoice} ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖