តាកែវ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបាននិយាយថា កម្ពុជា មានការស្និទ្ធស្នាលជាមួយចិន នឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពរបស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗយ៉ាងដូច្នេះដែរ គឺមិនរណបប្រទេសណាមួយនោះឡើយ។ ការលើកឡើងរបស់សម្តេចធិបតី គឺបានធ្វើឡើងក្នុងឱកាស អញ្ជើញបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជិតពីរម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះគឺមានក្រុមអ្នកវិភាគមួយចំនួនបានបកស្រាយច្រើនណាស់ ហើយសម្តេចសូមសរសើរពួក គាត់ទាំងនោះពូកែខ្លាំងណាស់ក្នុងការវាយតម្លៃ ប៉ុន្តែការវាយតម្លៃរបស់ពួកគាត់គឺពុំដែលត្រូវទាល់តែសោះ … Read More