បុរាណស្ថានចំនួន៥៥ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរកំណត់ដែនរក្សាការពារ

ការ​កំណត់​ដែន​រក្សា​ការពារ​នេះ​ធ្វើឡើង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា​និង​បុរេ​ប្រវត្តិវិទ្យា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដឹកនាំ​ដោយ​លោក ណៃ សុភា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បារាយណ៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជុំវិញ​បុរាណ​ស្ថាន បាន​ចុះទៅ​ផ្ទៀងផ្ទាត់ និងកំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថានចំនួន ៥៥ បាន​ដោយ​ជោគជ័យ។ ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេប្រវត្តិវិទ្យា នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ផ្ទៀងផ្ទាត់ និង​កំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថាន​ចំនួន ៥៥ នៅ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ … Read More

ចាប់ផ្ដើមចល័តលើដីឋានព្រះចន្ទ រ៉ូបូតស្វ័យប្រវត្តរបស់ឥណ្ឌា

ឥណ្ឌា៖ ការ​ចុះ​ចត​ស្ថានីយ​ Vikram ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ ​ បានឃើញរ៉ូបូត​​ស្វ័យ​ប្រវត្ត​ Pragyan ក៏​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ស្ថានីយ​ Vikram នៅ​វេលា​ម៉ោង 23 និង 13 នាទី ថ្ងៃ​ទី 23 សីហា​ (ពេល​វេលា​នៅ​កម្ពុជា)​។ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan បាន​ចាក​ចេញ​ពី​ស្ថានីយ Vikram និង​ចាប់​ផ្ដើម​ការ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ ចាប់ពី​ម៉ោង​ជិត 10 ព្រឹក​ ថ្ងៃ​ទី … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

📢 កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល១៥រូប

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥ រូប សម្រាប់នីតិកាលទី៧ នេះរដ្ឋសភា នស/រកត ០៨២៣/២០៧៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ព្រះរាជក្រឹត្យ_មេធាវី_Gov_27082023

ទីស្តីការគណៈមន្រ្តី សេចក្តីប្រកាសបដិសេធព័ត៌មាន លេខពិសេស

📢 នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ លេខៈ ពិសេស លើការផ្សាយរបស់ ” វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ ” ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ OCM_Press-Release╏27082023  

សមយុទ្ធ Predators Run ស្លាប់ទាហាន៥នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រអាមេរិក MV-22B Osprey

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ យោងតាមសារព័ត៌មាន RT ចេញផ្សាយបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ កងកម្លាំង Rotational Force-Darwin បាននិយាយថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ MV-22B Osprey ដែលបានធ្លាក់នៅលើកោះ Melville ភាគខាងជើងនៃប្រទេសអូស្ត្រាលីនៅម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក។ ឧទ្ធម្ភាគចក្រយោធាអាមេរិក មួយគ្រឿងដែលមានទាហានម៉ារីនអាមេរិក ២៣ នាក់ នៅលើនោះ បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យយ៉ាងហោចណាស់សមាជិកសេវាកម្ម៣នាក់បានស្លាប់ និងទាំងអស់ផ្សេងទៀតបានរងរបួស … Read More

អាកាសយានិកបើកយន្តហោះចម្បាំងអ៊ុយក្រែន បានស្លាប់មានឈ្មោះថា

អ៊ុយក្រែន៖ អំឡុងពេលដែលយន្តហោះចម្បាំងហ្វឹកហាត់ L-39 ចំនួន ២គ្រឿង បុកគ្នាលើអាកាសនៅតំបន់ភាគខាងលិចទីក្រុងគីវ កាលពីថ្ងៃសុក្រកន្លងទៅនេះ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាកាសយានិកបើកយន្តហោះយោធាអ៊ុយក្រែន ៣នាក់ ដែលរួមទាំងពីឡុតមានទេពកោសល្យបំផុតប៉ងប្រាថ្នាបើកយន្តហោះ F-16 បានស្លាប់។ ការយកទុកចិត្តលើការហ្វឹកហាត់យ៉ាងរហ័សរបស់ពីឡុត ដើម្បីឆាប់បានឲ្យបើកយន្តហោះចម្បាំង F-16ចំនួន ៦១គ្រឿង ត្រូវបានសន្យាផ្តល់ជូនដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់លោកនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅក្នុងសុន្ទកថាវីដេអូពេលយប់របស់លោកថា ពីឡុត ៣នាក់នោះ រួមមានទាំងពីឡុត Andriy Pilshchykovមានរហ័សនាម Juiceដែលជាមន្រ្តីអ៊ុយក្រែនដ៏មានទេពកោសល្យម្នាក់អាចជួយរដ្ឋរបស់ពួកយើងយ៉ាងអស្ចារ្យ ។ … Read More

ការតវ៉ាប្រឆាំងនឹងតួនាទីរបស់អង្គការណាតូ ក្នុងការបញ្ឆេះជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ពីពលរដ្ឋអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ ហ្វូងពលរដ្ឋអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នានៅទីក្រុង Dusseldorf ក្នុងរដ្ឋ North Rhine-Westphalia (ណស រ៉ាញវេសហ្វេលីយ៉ា) ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់បណ្តាប្រទេសលោកខាងលិច ចំពោះការបង្កើនវិបត្តិនៅអ៊ុយក្រែនដោយការផ្គត់ផ្គង់អាវុធដល់ប្រទេសសនេះ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ ។ ជាមួយការទាមទារឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បញ្ឈប់ជាបន្ទាន់នូវការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ក្រុមបាតុករបានកាន់បដា និងផ្ទាំងក្ដារដែលសរសេរថា «យើងចង់បានសន្តិភាព» «គ្មានសង្រ្គាម» «អាវុធមិនអាចបង្កើតសន្តិភាពបានទេ» និងពាក្យស្លោកជាច្រើនផ្សេងៗទៀត។ ពួកគេបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) … Read More

បដិវត្ត AI ទំនងជាមិនចូលកាន់កាប់ការងារទេ ប៉ុន្តែអាចរក្សាអត្រាការប្រាក់ខ្ពស់

AI ឈរជើងក្នុងការជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច ខណៈពេលដែលមានសក្តានុពលជួយរក្សាអត្រាការប្រាក់ខ្ពស់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមរបាយការណ៍របស់ Wells Fargo បានឱ្យដឹងថា ការចំណាយរបស់ AI អាចបង្កើន GDP ពី 0.5% ទៅ 1% ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការចំណាយលើ Hardware និងSoftware ដែលទាក់ទងនឹង AI អាចកើនឡើង 50% ក្នុងរយៈពេល 4 ឆ្នាំខាងមុខ ទំនងអាចជួយរក្សាអត្រាការប្រាក់ខ្ពស់ផងដែរ។ របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ការងារ​ច្រើនលើស​លុបហួស​ហេតុ​ពេក ប៉ុន្តែ​ការងារ … Read More