ការបើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ អាណិត្តទី៣

ភ្នំពេញៈ  ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាលើកទី២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។

កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគី​និយោជក និងភាគីរដ្ឋាភិបាល។

សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកនិយោជិតនិយោជិត​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០០ដុល្លារអាម៉េរិក ក្នុង១ខែៗ៕