សម្តេចធិបតី នាយករដ្ឋមន្រ្តី ណែនាំឲ្យក្រសួងមុខងារសាធារណៈធ្វើការឲ្យបានម៉ត់ចត់ ចំពោះការជ្រើសរើសមន្រ្តីរាជការ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ «អ្នកចេះគឺជាប់» ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី … Read More