រាជរដ្ឋាភិបាលកម្ពុជា៖ ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

បទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០១ បប ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់២០០៥

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១០០៥/០២៥ ច្បាប់ស្តីពីឧបករណ៍់អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់២០០៥ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៥ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិចិន០២នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងករណី រក្សាទុក ចែកចាយនូវសារធាតុញៀនដោយខុសច្បាប់

បន្ទាយមានជ័យ៖ នាថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី … Read More

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ការជ្រើសរើសចូលក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ៖ ០២២ សជណ ស្តីពី ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កសិករឥណ្ឌាបានដើរក្បួនសំដៅរដ្ឋធានី នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់

ឥណ្ឌា៖ មន្ត្រីនគរបាលនៅប្រទេសឥណ្ឌា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការតវ៉ារបស់កសិករ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះបានចាប់ផ្ដើមការហែក្បួនឡើងវិញសំដៅទៅកាន់រដ្ឋធានី ជាមួយរថយន្តស្ទូច និងគ្រឿងចក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ជុំវិញការធានាតម្លៃសម្រាប់ផលិតផលរបស់ពួកគេ មិនអាចបំបែកភាពទាល់ច្រកបាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ។ នៅភាគខាងជើងនៃរដ្ឋធានីញូវដេលី ដើម្បីកុំឲ្យផ្សាភ្នែកដោយសារឧស្ម័ន និងសំណុំផ្សែង កសិកររាប់ពាន់នាក់ ដែលខ្លះមានពាក់ម៉ាស់របស់ពេទ្យ បានសំដៅរត់ទៅវាលស្រែ នៅជុំវិញកន្លែងប្រមូលផ្តុំលើផ្លូវហាយវេមួយចម្ងាយប្រហែល ១២៥ម៉ាយល៍ (២០១,១៦៨គីឡូម៉ែត្រ) ។ សូមបញ្ជាក់ដែរថា វិធានការរបស់នគរបាលនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានផ្តល់នូវសំណើថ្មី ដើម្បីឲ្យចាប់ផ្ដើមការចរចារឡើងវិញ … Read More

ប៉ាតាយ៉ា៖ បុរសជនជាតិថៃម្នាក់ ប៉ុនប៉ងចាប់រំលោភ និងប្លន់ស្រ្តីអ្នកទេសចរជនជាតិចិន ប៉ុន្តែមិនបានសម្រេច

ថៃ៖ នៅក្បែរព្រៃផ្លូវក្បែរក្លឹប Siam Country ក្នុងក្រុង ប៉ាតាយ៉ា ខេត្ត ឈុនបុរី កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ប៉ូលិសរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលបានប៉ុនប៉ងរំលោភ និងប្លន់អ្នកទេសចរចិនម្នាក់ ។ ស្ត្រីជនជាតិចិនអាយុ ២៩ឆ្នាំត្រូវបានគេស្គាល់ថា Meilin បានប្រាប់ប៉ូលីសនៅស្ថានីយ៍ Nong Prue កាលពីថ្ងៃអាទិត្យថា នាងត្រូវបានវាយប្រហារនិងប្លន់ដោយបុរសជនជាតិថៃ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ … Read More

ប្រមុខការពារជាតិរុស្ស៊ី អះអាងថា រុស្ស៊ីមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ក្នុងលំហអាកាសទេ

រុស្សី៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានលើកឡើងថា សហព័ន្ធរុស្ស៊ី មិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។ លោក Sergei Shoigu ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS បានលើកឡើងថា ប្រទេសរុស្ស៊ី មិនបានដាក់ និងមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។ លោក Mike Turner ប្រធានគណៈកម្មាធិការចារកម្មសភាអាមេរិក បានបញ្ជូនព័ត៌មានចារកម្មអំពី«ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ដល់សមាជិកសភា កាលពីថ្ងៃទី១៤ ខែកុម្ភៈ វាត្រូវបានគេដឹង យោងតាមប្រភពសារព័ត៌មាន CNN បានអះអាងថា … Read More