CNN Philippinesនឹងបិទដំណើរការ ដោយសារបញ្ហាលំបាកហិរញ្ញវត្ថុ

បរទេស៖ នៅប្រទេសហ្វីលីពីន ប្រព័ន្ធផ្សព្វផ្សាយ CNN Philippinesនឹងបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី៣១ ខែមករានេះតទៅ ដោយសារ«ការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ» នេះបើតាមការប្រកាសឲ្យដឹងពីម្ចាស់របស់ប្រព័ន្ធផ្សព្វផ្សារនេះ កាលពីថ្ងៃម្សិលមិញនេះ ដែលនេះជាផលប៉ះពាល់ដ៏ធំចុងក្រោយបំផុត ចំពោះឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានចាប់ផ្តើមដំណើរការនៅហ្វីលីពីន ក្នុងឆ្នាំ២០១៥ ដោយទទួលបានអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយ CNN ដោយផ្តល់ព័ត៌មានភាសាអង់គ្លេសជាចម្បង នៅលើទូរទស្សន៍ឥតគិតថ្លៃ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់។ បុគ្គលិកត្រូវបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះ អំពីការសម្រេចចិត្តបិទការផ្សាយព័ត៌មាន និងប្រតិបត្តិការផលិតកម្មនៅលើគ្រប់វេទិកាទាំងអស់។ បុគ្គលិកម្នាក់ បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា … Read More

របបយោធាមីយ៉ាន់ម៉ា៖ មន្ត្រីជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ ក្នុងនាមតំណាង មិនមែននយោបាយ

បរទេស៖ មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ បើតាមការឲ្យដឹងពីប្រភពការទូត ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួងប្រាបាង ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដែលបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យកើតឡើង នៅមុនខួបលើកទី៣ នៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ប្រទេសមីយ៉ាន់ម៉ា បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីចាប់តាំងពីសមាជិកអាស៊ាន បានសម្រេចចិត្តក្នុងខែតុលា … Read More

នៅប៉ារីស កិច្ចចរចាបទឈប់បាញ់ហ្គាហ្សា មានលក្ខណៈស្ថាបនា ប៉ុន្តែនៅមានចន្លោះប្រហោង

យេរ៉ូសាឡឹម៖ កិច្ចពិភាក្សានៅទីក្រុងប៉ារីស អ៊ីស្រាអែលបានឲ្យដឹងថា ពាក់ព័ន្ធនឹងមន្រ្តីកំពូលរបស់សហរដ្ឋអាមេរិក កាតា អេហ្ស៊ីប និងអ៊ីស្រាអែល ស្តីពីបទឈប់បាញ់នៅហ្គាហ្សា បានពន្យារពេលដោយផ្តល់លទ្ធផល “ស្ថាបនា” ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំត្រូវបានកំណត់ថា ជាកិច្ចប្រជុំប្រកបដោយការស្ថាបនា” ការិយាល័យរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានឲ្យឆ្លងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ខណៈដែលកត់សម្គាល់ថា “ចន្លោះប្រហោងសំខាន់ៗ” នៅតែមាន ហើយនឹងត្រូវបានពិភាក្សាបន្ថែមទៀត នៅសប្តាហ៍នេះនៅក្នុងកិច្ចប្រជុំបន្ថែម បើតាមការបញ្ជាក់ឲ្យដឹងពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។ យោងតាមការិយាល័យ … Read More

ប្រមុខការបរទេសហុងគ្រី ទស្សនកិច្ចនៅអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់ EU ស្តីពីកញ្ចប់ជំនួយ

បរទេស៖ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ កាលថ្ងៃម្សិលមិញនេះ ពោលគឺប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដែលនឹងស្វែងរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ជំនួយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយទីក្រុង Budapest។ នៅទីក្រុង Uzhhorod ភាគខាងលិច កិច្ចពិភាក្សារបស់លោក Szijjarto ជាមួយលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងលោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតី កើតមានបន្ទាប់ពីជាច្រើនសប្តាហ៍នៃការប្រឆាំងរបស់ហុងគ្រី ចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ … Read More

ប្រមុខដឹកនាំការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានអំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីត៖ លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីប លោកបានធ្វើការអធិប្បាយ ជាមួយ លោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត … Read More

ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីគុណតម្លៃ ក្នុងការផ្តល់ព័ត៌មានពិត ជូនសាធារណជន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្ត ឲ្យមានការរៀបចំ វគ្គបណ្តុះបណ្តាលសមត្ថភាព របស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន ខណៈគុណភាពព័ត៌មាន គឺជាចំណុចសំខាន់ ក្នុងការប្រកួតប្រជែង នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ AKP ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា អ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួង បានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម … Read More

លោក ម៉ុង មុនីសោភា៖ សេចក្តីសង្ខេបចំណុចសំខាន់ៗ អំពីនីតិវិធីព្រហ្មទណ្ឌនៅកម្ពុជា

រៀបចំដោយលោក ម៉ុង មុនីសោភា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងជាគ្រូ ស្តីពី សេចក្តីសង្ខេបចំណុចសំខាន់ៗ អំពីនីតិវិធីព្រហ្មទណ្ឌនៅកម្ពុជា ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១១៧/០០២ ស្តីពី ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ។ ជាភាសាខ្មែរ ជាភាសាអង់គ្លេស សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១១២/០០១ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ។ ជាភាសាខ្មែរ ជាភាសាអង់គ្លេស សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖