តំបន់សង្រ្គាមហ្កាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនលើសពី ២៨.៨០០ នាក់
ហ្កាហ្សា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងលើសពី ២៨.៨០០ នាក់ នេះបើតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានលើកឡើងកាលពីថ្ងៃសៅរ៍។ ក្រសួងនេះបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៣ នាក់ និងបង្ករបួស ១២៥ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨.៨៥៨ នាក់ និងអ្នករបួសឡើងដល់ ៦៨.៦៧៧ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ … Read More