ទីក្រុង តែលអាវីវ មនុស្សរាប់ម៉ឺននាក់បានដង្ហែក្បួន ដើម្បីប្រឆាំងរដ្ឋាភិបាលលោក Benjamin Netanyahu
តែលអាវីវ៖ ការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ពីបាតុកររាប់ម៉ឺននាក់ នាទីក្រុងតែល អាវីវ កាលពីយប់ថ្ងៃម្សិលមិញ ។
ក្រុមបាតុករ បានទាមទារឲ្យមានការបោះឆ្នោតជាបន្ទាន់នៅអ៊ីស្រាអែល ។ បាតុករមួយចំនួន នាំគ្នាដុតជាអណ្តាតភ្លើង ខណៈបាតុករផ្សេងទៀត ច្រៀងចម្រៀងស្នេហាជាតិ និងកាន់បដាស្តីបន្ទោសខ្លាំងៗលើលោក Netanyahu។
បាតុករខ្លះទៀត បានអំពាវនាវផងដែរ ឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធ្វើរឿងបន្ថែមទៀតសម្រាប់ចំណាប់ថ្នូរ ដែលចាប់យកទៅដោយក្រុមហាម៉ាស់ ។ លោក Netanyahu បានសន្យាថានឹងសម្រេចឲ្យបានជ័យជំនះទាំងស្រុងជាមុនលើក្រុមហាម៉ាស់ ។
ការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ភាគច្រើននៅហ្គាហ្សា ដោយបានសម្លាប់មនុស្ស ២៨.៧៧៥នាក់ ដែលភាគច្រើននៃពួកគេ គឺជាជនស៊ីវិល នេះបើយោងតាមការអះអាងរបស់អាជ្ញាធរសុខភាពប៉ាឡេស្ទីន បានឲ្យដឹង៕