ក្រុង Avdiivka អ៊ុយក្រែន បញ្ជាឲ្យដកទ័ពចេញ
បរទេស៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន លោក Oleksandr Syrsky បានក្រុង Avdiivka អ៊ុយក្រែន បញ្ជាឲ្យដកទ័ពចេញឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានបញ្ជាឱ្យដក កងទ័ព ចេញពីទីប្រជុំជនជួរមុខ ភាគខាងកើតទីក្រុង Avdiivka។
នៅលើបណ្តាញសង្គម Facebook លោក Syrsky បានឲ្យដឹង ថា “ដើម្បីជៀសវាងការឡោមព័ទ្ធ និងការពារអាយុជីវិត និងសុខភាពរបស់ទាហាន ខ្ញុំបានសម្រេចចិត្តដកអង្គភាពរបស់យើងចេញពីទីក្រុង ហើយផ្លាស់ទៅការពារ តាមខ្សែបន្ទាត់ ដែលអំណោយផលជាង” ។
លោកបានបញ្ជាក់ថា ជីវិតរបស់បុគ្គលិកយោធាមានសារៈសំខាន់បំផុត សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Syrsky បានបន្ថែមថា កងកម្លាំងអ៊ុយក្រែន កំពុងចាត់វិធានការ ដើម្បីរក្សាស្ថិរភាពស្ថានការណ៍ និងរក្សាទីតាំងរបស់ពួកគេនៅក្នុងតំបន់។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានរុលទៅមុខក្នុងទីក្រុង Avdiivka ដែលជាទីក្រុងឧស្សាហកម្ម ក្នុងតំបន់ Donetsk បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពអ៊ុយក្រែន៕