សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា ដរាបណាសម្ដេចនៅជានាយករដ្ឋមន្រ្ដីនឹងមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជាដាច់ខាត

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ជាថ្មីថា ដរាបណា សម្ដេចនៅធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះទេ។ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា«បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់លើកទី៩» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា សូមកុំចាំបាច់ចំណាយពេលធ្វើដំណើរមកកម្ពុជានាំខាតពេលវេលា ពីព្រោះសម្ដេចនឹងមិនអនុញ្ញាតឱ្យវិនិយោគដាំកញ្ឆានៅកម្ពុជាឡើយ។ នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងនូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ … Read More

ឧត្តមសេនីយ៍រុស្ស៊ីលើកឡើងថា ទាហានអង្គការណាតូ កំពុងប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ក្នុងជម្លោះអ៊ុយក្រែន ដោយក្លែងខ្លួនធ្វើជាទាហានស៊ីឈ្នួល

បរទេស៖ ទាហានរបស់អង្គការណាតូកំពុងប្រយុទ្ធនឹង កងទ័ពរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ដែលក្លែងខ្លួនធ្វើជាទាហានស៊ីឈ្នួល ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងគៀវ ដោយការដណ្តើមយកទីក្រុង Donbass ដ៏សំខាន់នៃទីក្រុង Avdeevka បើតាមការអះអាងពីមន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់មួយរូប ។ ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរុស្ស៊ី ដែលជាផ្នែកមួយដ៏សំខាន់ ដែលត្រូវបានធ្វើឡើងពី Avdeevka កាលពីប៉ុន្មានឆ្នាំមុន គឺកំពុងកើតឡើងតាមការបញ្ជារបស់ទីក្រុងគៀវ និងដោយមានការយល់ព្រម យ៉ាងច្បាស់លាស់ពីរដ្ឋលោកខាងលិច បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយផ្អែកតាមអនុប្រធានអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Sergey Rudskoy បានប្រាប់កាសែត … Read More

មេដឹកនាំអាមេរិក បៃដិន មានឆន្ទៈពិភាក្សាដោយផ្ទាល់អំពីជំនួយអ៊ុយក្រែន ជាមួយសមាជិកសភាជាន់ខ្ពស់ មកពីគណបក្សសាធារណរដ្ឋ

វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹងថា លោកមានឆន្ទៈក្នុងការជួបជាមួយប្រធានសភា លោក ម៉ៃ ចនសុន ដើម្បីទទួលបានការអនុម័តច្បាប់ ដែលទន្ទឹងរង់ចាំយូរមកហើយ ដែលមានមូលនិធិ សម្រាប់ការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន។ នៅពេលលោកត្រឡប់មកសេតវិមានពី Delaware ជាកន្លែងដែលលោកបានចំណាយពេលចុងសប្តាហ៍ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ប្រាកដណាស់ ខ្ញុំរីករាយ ដែលបានជួបជាមួយគាត់ ប្រសិនបើគាត់មានអ្វីដែលត្រូវនិយាយ” ។ លោកប្រធានាធិបតីបានលើកឡើងថា សមាជិកសភា GOP ដែលដឹកនាំដោយលោក ចនសុន … Read More

បទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”

រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖ ១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

ស្ត្រីចំណាស់២នាក់ត្រូវរថយន្តបុកស្លាប់ខណៈជិះម៉ូតូដឹកបន្លែ

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីវ័យចំណាស់ជិះម៉ូតូដឹកបន្លែយកមកលក់នៅផ្សារព្រៃខ្មែរត្រូវរថយន្ដម៉ាក់ហ៊ីយ៉ាន់ដាយ ស្លាកលេខភព3E-0251 បុកស្លាប់យ៉ាងអាណោចអធ័ម បន្តបុកថ្មើជើងម្នាក់ទៀតរបួសធ្ងន់ស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ អ្នកបើករថយន្តរត់គេចខ្លួនបាច់ស្រមោល។ ហេតុការនេះនៅម៉ោង ៥និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចមុខផ្សារព្រៃខ្មែរស្ថិតក្នុងភូមិស្តុករាជ្យឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសពទាំងពីរប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

លោក Netanyahu របស់អ៊ីស្រាអែល រងការរិះគន់ពីកាតា ជុំវិញសម្ពាធលើក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ

បរទេស៖ អ្នកសម្របសម្រួលជម្លោះ គឺប្រទេសកាតា នាថ្ងៃទី១៩ ខែកុម្ភៈ បានរិះគន់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបាននិយាយថា លោកបានស្នើសុំឲ្យរដ្ឋឈូងសមុទ្រដាក់សម្ពាធក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដោយពណ៌នាថា ជាការប៉ុនប៉ងថ្មីមួយ ដើម្បីអូសបន្លាយសង្គ្រាម នៅតំបន់ហ្កាហ្សា។ ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រីកាតា បានមានបន្ទូលកាលពីចុងសប្តាហ៍ថា គំរូនៃការចរចាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គោល ចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា គឺជារឿង «មិនអាចសម្រេចបាននោះទេ» ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ … Read More

ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតលើកឡើងថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន

បរទេស៖ នៅលើបណ្តាញសង្គម Telegram សេចក្តីថ្លែងការណ៍មួយពីសេវារដ្ឋនៃទំនាក់ទំនងពិសេស និងការការពារព័ត៌មាននៃប្រទេសអ៊ុយក្រែនដែលបានបង្ហោះ កាលថ្ងៃទី១៨ ខែកុម្ភៈ បានឲ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី បានវាយប្រហារប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះថា Ukrainska Pravda, Liga.net, Apostrophe និង Telegraf ជាប្រព័ន្ធផ្សព្វផ្សាយ ដែលរងផលប៉ះពាល់ដោយការវាយប្រហារនេះ។ កាលពីល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ សារព័ត៌មាន Ukrainska Pravda បានរាយការណ៍ថា គណនីរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X … Read More

ប្រមុខដឹកនាំការបរទេសថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន មានសមត្ថភាព និងប្រាជ្ញាក្នុងការឈានដល់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង

មុយនិច៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន មានសមត្ថភាព និងប្រាជ្ញាក្នុងការឈាន ដល់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) និងការពារសន្តិភាព និងស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរ និងសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រទេសផ្សេងៗក្នុងតំបន់ ។ លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានច្រានចោលការភូតកុហក នៃអ្វីដែលហៅថាការឈ្លានពានរបស់ចិន នៅសមុទ្រចិនខាងត្បូង នៅពេលឆ្លើយសំណួរបន្ទាប់ពីសុន្ទរកថា … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពលរដ្ឋប្រទេសណា ធ្វើឱ្យខូចមុខមាត់កម្ពុជា ត្រូវជាប់គុក និងដាក់ក្នុងបញ្ជីខ្មៅមួយជីវិតទៀត

ភ្នំពេញ៖ នាពិធីអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសព្រមានជាសាធារណៈថា ពលរដ្ឋនៅប្រទេសណាក៏ដោយ ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មខុសច្បាប់ផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ពន្ធនាគារ បណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅមួយជីវិតថែមទៀត។ ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីករណីចាប់ខ្លួនជនជាតិតៃវ៉ាន់ ដែលបានថត ប្រឌិតវីដេអូថា ខ្លួនត្រូវគេចាប់ជំរិតនៅកម្ពុជា ដើម្បីទទួលបាន View គឺអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម និងទទួលបានផលប្រយោជន៍ពីចំនួន View នោះ។ … Read More