រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ការជ្រើសរើសចូលក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ៖ ០២២ សជណ ស្តីពី ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កសិករឥណ្ឌាបានដើរក្បួនសំដៅរដ្ឋធានី នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់

ឥណ្ឌា៖ មន្ត្រីនគរបាលនៅប្រទេសឥណ្ឌា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការតវ៉ារបស់កសិករ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះបានចាប់ផ្ដើមការហែក្បួនឡើងវិញសំដៅទៅកាន់រដ្ឋធានី ជាមួយរថយន្តស្ទូច និងគ្រឿងចក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ជុំវិញការធានាតម្លៃសម្រាប់ផលិតផលរបស់ពួកគេ មិនអាចបំបែកភាពទាល់ច្រកបាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ។ នៅភាគខាងជើងនៃរដ្ឋធានីញូវដេលី ដើម្បីកុំឲ្យផ្សាភ្នែកដោយសារឧស្ម័ន និងសំណុំផ្សែង កសិកររាប់ពាន់នាក់ ដែលខ្លះមានពាក់ម៉ាស់របស់ពេទ្យ បានសំដៅរត់ទៅវាលស្រែ នៅជុំវិញកន្លែងប្រមូលផ្តុំលើផ្លូវហាយវេមួយចម្ងាយប្រហែល ១២៥ម៉ាយល៍ (២០១,១៦៨គីឡូម៉ែត្រ) ។ សូមបញ្ជាក់ដែរថា វិធានការរបស់នគរបាលនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានផ្តល់នូវសំណើថ្មី ដើម្បីឲ្យចាប់ផ្ដើមការចរចារឡើងវិញ … Read More

ប៉ាតាយ៉ា៖ បុរសជនជាតិថៃម្នាក់ ប៉ុនប៉ងចាប់រំលោភ និងប្លន់ស្រ្តីអ្នកទេសចរជនជាតិចិន ប៉ុន្តែមិនបានសម្រេច

ថៃ៖ នៅក្បែរព្រៃផ្លូវក្បែរក្លឹប Siam Country ក្នុងក្រុង ប៉ាតាយ៉ា ខេត្ត ឈុនបុរី កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ប៉ូលិសរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលបានប៉ុនប៉ងរំលោភ និងប្លន់អ្នកទេសចរចិនម្នាក់ ។ ស្ត្រីជនជាតិចិនអាយុ ២៩ឆ្នាំត្រូវបានគេស្គាល់ថា Meilin បានប្រាប់ប៉ូលីសនៅស្ថានីយ៍ Nong Prue កាលពីថ្ងៃអាទិត្យថា នាងត្រូវបានវាយប្រហារនិងប្លន់ដោយបុរសជនជាតិថៃ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ … Read More

ប្រមុខការពារជាតិរុស្ស៊ី អះអាងថា រុស្ស៊ីមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ក្នុងលំហអាកាសទេ

រុស្សី៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានលើកឡើងថា សហព័ន្ធរុស្ស៊ី មិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។ លោក Sergei Shoigu ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS បានលើកឡើងថា ប្រទេសរុស្ស៊ី មិនបានដាក់ និងមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។ លោក Mike Turner ប្រធានគណៈកម្មាធិការចារកម្មសភាអាមេរិក បានបញ្ជូនព័ត៌មានចារកម្មអំពី«ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ដល់សមាជិកសភា កាលពីថ្ងៃទី១៤ ខែកុម្ភៈ វាត្រូវបានគេដឹង យោងតាមប្រភពសារព័ត៌មាន CNN បានអះអាងថា … Read More

ចាប់តាំងពីជម្លោះចាប់ផ្តើម ក្នុងតំបន់ហ្គាហ្សា អាមេរិក ធ្វើវេតូដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ជាលើកទី៣

UN៖ សហរដ្ឋអាមេរិក បានវេតូដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ដែលព្រាងដោយអាល់ហ្សេរីនឹងជំរុញឱ្យមានបទឈប់បាញ់ “ភ្លាមៗ” នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាវិធានការនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះជាលើកទី៣ ហើយសម្រាប់សហរដ្ឋអាមេរិកដែលប្រើអំណាចវេតូរបស់ខ្លួន នៅលើស្ថាប័នសំខាន់នៃស្ថាប័នពិភពលោកចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ដែលគាំទ្រអ៊ីស្រាអែលក្នុងជម្លោះ និងអនុគ្រោះដល់ការចរចាដោយផ្ទាល់បានច្រានចោលដំណោះស្រាយពីរផ្សេងទៀត ដែលនឹងជំរុញឱ្យមានការផ្អាកជម្លោះនៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានឲ្យដឹងក្នុងសម័យប្រជុំមួយមុនការបោះឆ្នោតថា “ការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចព្រមព្រៀង ដែលតម្រូវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងនឹងមិននាំមកនូវសន្តិភាពយូរអង្វែងនោះទេ”។ ផ្ទុយទៅវិញ វាអាចពង្រីកការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ដំណោះស្រាយនេះនឹងទាមទារឱ្យមាន … Read More

អនុសាសន៍សំខាន់ៗ សម្តេចធិបតី ផ្តល់ឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តបន្ត

ភ្នំពេញ៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នៅទីស្តីការក្រសួងនារសៀលថ្ងៃទី២១កុម្ភ:នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍១៣ចំណុចឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យកទៅអនុវត្តបន្ត។ អនុសាសន៍ទាំងនេះ៖ ទី១- ត្រូវចូលរួមពន្លឿនការ ធ្វើបដិវត្តកម្ម ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម … Read More

ក្រោយការដួលរលំដ៏វឹកវររបស់ក្រុង Avdiivka កងទ័ពរុស្ស៊ីនឹងវាយរុញបន្ថែមទៀតចូលក្នុងអ៊ុយក្រែន

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃម្សិលមិញថា កងទ័ពរុស្ស៊ី នឹងវាយរុញបន្ថែមទៀតចូលទៅក្នុងទឹកដីអ៊ុយក្រែន ដើម្បីកសាងភាពជោគជ័យរបស់ពួកគេនៅលើសមរភូមិ បន្ទាប់ពីការដួលរលំនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ជាទីដែលលោកបាននិយាយថា កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងភាពវឹកវរ។ ទីក្រុងដែលធ្លាប់មានប្រជាជនរស់នៅចំនួន ៣២.០០០ នាក់នេះ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ដែលជាជ័យជម្នះលើសមរភូមិដ៏ធំបំផុតរបស់លោក ពូទីន ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង បាកមុត (Bakhmut) ក្នុងខែឧសភា ឆ្នាំ២០២៣ មក។ លោក ពូទីន … Read More