គួរធ្វើបែបណាដើម្បីមានលុយត្រៀមចូលនិវត្តន៍?
តើធ្លាប់គិតទេ ថាខ្លួនយើងកាន់តែចាស់ ស្របពេលកូនៗយើងកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ ចង់ឲ្យបានរៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ ឬចេញរកស៊ី ឬមានគ្រួសារក៏ចេញបាត់ពីយើង? សួរថាតើ យើងត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាមាតាបិតាតើយើងអាចជួយអ្វីសម្រាប់ខ្លួនឯងដើម្បីមានលុយសល់ពេលចូលនិវត្តន៍បានលឿន? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនជាការចែករំលែកគ្នាទៅវិញទៅមក អាចយកទៅជួយលោកអ្នក ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖ បើកចិត្តសន្ទនាៈ ពេលខ្លះក្នុងគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅប្តី-ប្រពន្ធមកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនយើងថានៅក្នុងកម្រិតណា ហើយត្រូវបង្ហាញថាគ្រប់គ្នាពិតជាបារម្ភ និងចង់ជួយខ្លួនឯងចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។ គិតលេខឲ្យអស់ៈ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ … Read More