Author: NRP-NEWS
ក្រោមការឃុំខ្លួនអស់ ៦ខែ លោក Thaksin អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានចេញពីមន្ទីរពេទ្យ
ថៃ៖ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្រ្តីថៃ បានចាកចេញពីមន្ទីរពេទ្យជាកន្លែងដែលលោកចំណាយពេល ៦ខែស្ថិតក្រោមការឃុំឃាំង បន្ទាប់ពីការវិលត្រឡប់របស់លោកមកកាន់រាជាណាចក្រថៃវិញ ក្រោយនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ។ លោក Thaksin ត្រូវបានគេមើលឃើញក្នុងរថយន្ត នាព្រឹកថ្ងៃអាទិត្យនេះ ពេលលោកចាកចេញពីមន្ទីរពេទ្យអគ្គស្នងការនគរបាល ស្ថិតនៅកណ្តាលទីក្រុងបាងកក ។ លោក Thaksin ត្រូវបាននាំទៅកាន់ផ្ទះរបស់លោក ស្ថិតនៅភាគខាងលិចទីក្រុងបាងកក ជាទីដែលបដាមានពាក្យ “ស្វាគមន៍ការវិលត្រឡប់មកផ្ទះវិញ” និងពាក្យ “ពួកយើងរង់ចាំថ្ងៃនេះជាយូរមកហើយ” ត្រូវបានព្យួរនៅច្រកទ្វារខាងមុខ ។ លោក Srettha … Read More
លោក Netanyahu ចាត់ទុកការទាមទារ របស់ក្រុមហាម៉ាស់ថាឆ្អួតវង្វេង នាកិច្ចពិភាក្សាជាប់គាំង
អ៊ីស្រាអែល៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលពុំបានវិលត្រឡប់ទៅរកកិច្ចពិភាក្សា ស្វែងរកបទឈប់បាញ់បន្ថែមទៀតនោះឡើយ នាទីក្រុងគែរប្រទេសអេហ្ស៊ីប ដោយសារការទាមទាររបស់ក្រុមហាម៉ាស់ឆ្កួតវង្វែងខ្លាំងពេក ។ លោកថា ពួកគេចង់យកឈ្នះអ៊ីស្រាអែល ជាការពិតណាស់ថាពួកយើងមិនឯកភាពជាមួយពួកគេនោះឡើយ ប៉ុន្តែពេលណាដែលក្រុមហាម៉ាស់បោះបង់ចោលការទាមទារឆ្កួតលីលាបែបនេះ ពួកយើងអាចឆ្ពោះទៅមុខបាន ។ លោក Netanyahu និយាយថា ការទាមទារទាំងនោះ រួមមានទាំងការបញ្ចប់សង្រ្គាម និងទុកក្រុមហាម៉ាស់ឲ្យនៅដដែល ។ កិច្ចពិភាក្សាសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ដើម្បីព្យាយាមឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងធានាដល់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលជាង ១០០នាក់ នៅមិនទាន់ទទួលបានលទ្ធផលនោះទេ … Read More
មេដឹកនាំកំពូលអ៊ីស្រាអែលថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ស្មើផ្តល់រង្វាន់ដល់ភេរវករ
បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើងថា អ៊ីស្រាអែលនឹងបន្តប្រឆាំងនិងការទទួលស្គាល់ជាអន្តរជាតិនៃរដ្ឋប៉ាឡេស្ទីន ដោយព្រមានថា វាអាចទប់ស្កាត់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។ លោក Netanyahu បានឆ្លើយតបទៅនឹងរបាយការណ៍មួយកាលពីថ្ងៃពុធដោយកាសែត Washington Post ដែលបានដកស្រង់ប្រភពការទូតថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ជាច្រើនកំពុងពិភាក្សាអំពីផែនការសម្រាប់សន្តិភាពរយៈពេលវែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ កាសែតនោះបានសរសេរថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ និង “ពេលវេលាដ៏រឹងមាំសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលអាចត្រូវបានប្រកាសនៅដើមប៉ុន្មានសប្តាហ៍ខាងមុខ” … Read More
ទីក្រុង តែលអាវីវ មនុស្សរាប់ម៉ឺននាក់បានដង្ហែក្បួន ដើម្បីប្រឆាំងរដ្ឋាភិបាលលោក Benjamin Netanyahu
តែលអាវីវ៖ ការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ពីបាតុកររាប់ម៉ឺននាក់ នាទីក្រុងតែល អាវីវ កាលពីយប់ថ្ងៃម្សិលមិញ ។ ក្រុមបាតុករ បានទាមទារឲ្យមានការបោះឆ្នោតជាបន្ទាន់នៅអ៊ីស្រាអែល ។ បាតុករមួយចំនួន នាំគ្នាដុតជាអណ្តាតភ្លើង ខណៈបាតុករផ្សេងទៀត ច្រៀងចម្រៀងស្នេហាជាតិ និងកាន់បដាស្តីបន្ទោសខ្លាំងៗលើលោក Netanyahu។ បាតុករខ្លះទៀត បានអំពាវនាវផងដែរ ឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធ្វើរឿងបន្ថែមទៀតសម្រាប់ចំណាប់ថ្នូរ ដែលចាប់យកទៅដោយក្រុមហាម៉ាស់ ។ លោក Netanyahu បានសន្យាថានឹងសម្រេចឲ្យបានជ័យជំនះទាំងស្រុងជាមុនលើក្រុមហាម៉ាស់ ។ ការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ភាគច្រើននៅហ្គាហ្សា … Read More
ក្រុង Avdiivka អ៊ុយក្រែន បញ្ជាឲ្យដកទ័ពចេញ
បរទេស៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន លោក Oleksandr Syrsky បានក្រុង Avdiivka អ៊ុយក្រែន បញ្ជាឲ្យដកទ័ពចេញឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានបញ្ជាឱ្យដក កងទ័ព ចេញពីទីប្រជុំជនជួរមុខ ភាគខាងកើតទីក្រុង Avdiivka។ នៅលើបណ្តាញសង្គម Facebook លោក Syrsky បានឲ្យដឹង ថា “ដើម្បីជៀសវាងការឡោមព័ទ្ធ និងការពារអាយុជីវិត និងសុខភាពរបស់ទាហាន ខ្ញុំបានសម្រេចចិត្តដកអង្គភាពរបស់យើងចេញពីទីក្រុង ហើយផ្លាស់ទៅការពារ តាមខ្សែបន្ទាត់ ដែលអំណោយផលជាង” ។ … Read More
ទីក្រុងឡាអេ រថយន្តរងការដុតបំផ្លាញ ជាមួយអំពើហិង្សាផ្ទុះឡើងនៅ ប្រទេសហូឡង់
ហូឡង់៖ តាមដងផ្លូវនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ការជួបជុំគ្នាដ៏ស្ងប់ស្ងាត់របស់សហគមន៍អេរីទ្រា បានបញ្ចប់ទៅជាមួយអំពើហិង្សាកាលពីល្ងាចថ្ងៃសៅរ៍ ពេលដែលក្រុមប្រជែងប៉ះទង្គិចគ្នា ។ នៅជិតមជ្ឈមណ្ឌលសាល Opera រថយន្តជាច្រើនគ្រឿង និងរថយន្តនគរបាល បានរងការដុតបំផ្លាញ ស្ថិតនៅជុំវិញការិយាល័យ Fruitweg ជាកន្លែងដែលការជួបជុំគ្នា បានធ្វើឡើង ។ នៅលើអនឡាញ វីដេអូសាក្សីដែលបានចែករំលែក ឃើញអ្នកដំណើរឈរមើល ពេលដែលក្រុមមនុស្សដុតរថយន្ត និងចោលវត្ថុរឹងលើក្រុមនគរបាល ។ នៅលើអនឡាញដោយអភិបាលក្រុងឡាអេ នៅក្នុងសេចក្តីថ្លែងការណ៍បញ្ចេញ និយាយថា បទបញ្ជាសង្រ្គោះបន្ទាន់ ត្រូវបានចេញ ហើយវត្តមានរបស់ក្រុមនគរបាល បានកើនឡើង … Read More
សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពសម្តេចសង្ឃ ទេព វង្ស
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពរបស់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕ Images
World Bank ផ្តល់អនុសាសន៍ឱ្យកម្ពុជា ចំណាយលើសង្គមកិច្ចឱ្យច្រើន ជាជាងតម្លើង ប្រាក់បៀវត្សរិ៍
ភ្នំពេញ៖ ប្រទេសកម្ពុជាគួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ចនេះ ដើម្បីធ្វើឱ្យការចំណាយនេះទទួលបានគុណផលផ្នែកសុខាភិបាលនិងផ្នែកអប់រំ កាន់តែល្អប្រសើឡើង ជាជាងតម្លើងប្រាក់បៀវត្សរិ៍ជូនមន្ត្រីរាជការ ។ នេះបើតាមការផ្តល់អនុសាសន៍របស់ធនាគារពិភពលោកនៅក្នុងរបាយការណ៍មួយស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ ក្រោមចំណងជើងថា Public Financial Review, Cambodia: From Spending More to Spending Better ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រភពដដែលនេះ បន្ថែមថាកន្លងមក កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ ពីការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈបានហ្មត់ចត់ … Read More