លោក សេដ្ឋា នាយករដ្ឋមន្ត្រីថៃ ទទួលយកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ចំពេលមានកំណើនសេដ្ឋកិច្ចតិចតួច
ថៃ៖ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា កន្លងទៅនេះ ក្នុងគណៈរដ្ឋមន្ត្រី ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យ ស្វះស្វែងរកការជំរុញដល់សេដ្ឋកិច្ចធំទី២ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តនូវការសន្យាសំខាន់ៗ ពេលធ្វើយុទ្ធនាការ។ ដោយសារតែការនាំចេញ និងការវិនិយោគកាន់តែទាបទៅៗ សេដ្ឋកិច្ចរបស់ប្រទេសថៃ បាន និងកំពុងធ្លាក់ចុះ ហើយធនាគារកណ្តាល បាននិយាយកាលពីខែមុនថា ការព្យាករណ៍ពេញមួយឆ្នាំ សម្រាប់កំណើន ៣,៦ភាគរយ អាចទាបជាងចំនួននេះ។ … Read More