មិត្តភាពស្រុកជាប់ព្រំដែន កម្ពុជា-ថៃ លើគម្រោងភូមិរឹងមាំជាដៃគូអភិវឌ្ឍន៍

ព្រះវិហារ៖ ការគោរពប្រតិបត្តិតាមទំនៀមនៃគន្លងប្រពៃណី ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត គណៈអភិបាល និងក្រុមការងារដ្ឋបាលស្រុក ដែលដឹកនាំដោយ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត រួមជាមួយ រដ្ឋបាលស្រុកណាំយឺន ខេត្តឧប៊ុន និងរដ្ឋបាលស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានធ្វើការដង្ហែរទៀនវស្សា ទៅប្រគេនព្រះសង្ឃ ក្នុងវត្តឈើទាលគងសិក្ខារាម ដែលជាវត្តដាច់ស្រយាល នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត … Read More

មុនពេលសម្រេចចិត្ត ចង់រៀបការ?

ការសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកជាគូរអនាគត ត្រូវរួមរស់ក្នុងដំណើរជីវិតមួយដ៏សែនវែងឆ្ងាយ មានជួបមេរៀនក្នុងឆាកជីវិត ល្វីង ជូរ ចត់ ផ្អែមល្ហែម ទឹកភ្នែក សប្បាយ រីករាយ កើតទុក្ខ ឈឺចិត្តស្អិតទ្រូង សុខសុភមង្គល អ្វីដែលសំខាន់គឺការជ្រើសរើសគូរជីវិតបានត្រឹមត្រូវ។ តើលោកអ្នកដឹងទេថា លោកអ្នកដែលចង់ស្វែងរកស្វាមី/ភរិយា គឺវាប្រៀបដូចជាលោកអ្នកស្វែងរកទិញទ្រនាប់ជើងយកមកពាក់ឲ្យសាកសមជាមួយជើង ទោះជាមិនបានល្អឥតខ្ចោះ ក៏អាចឲ្យយើងមិនខកចិត្តដែរ សូមធ្វើការប្រៀបធៀប៖ ១-រូបរាង: សូមលោកអ្នកកុំសម្លឹងរកស្បែកជើងស្អាត ថ្លៃ ឬថោកឲ្យសោះ តែលោកអ្នកត្រូវរកស្បែកជើងដែលពាក់ទៅស្រួលជើង គឺវាមានន័យថា ស្រីស្អាតឬប្រុសស្អាតក៏មិនប្រាកដថាស័ក្ដិសមនឹងលោកអ្នកទេ ដ្បិតលោកអ្នកត្រូវមានប្រាក់ចំណូលច្រើន ដើម្បីថែរក្សាភាពស្រស់ស្អាតរបស់នាង ឬក៏បុរសសង្ហា(សម្បូរស្នេហ៍)ក៏មិនស័ក្ដិសមនឹងនាងដែរ … Read More

មូលដ្ឋានយោធាអាមេរិក គំរាមកំហែងដល់សន្តិភាព

តូក្យូ៖ អភិបាលខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានស្វែង រកការគាំទ្រ ពីអន្តរជាតិនៅក្នុងសម័យប្រជុំ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ សម្រាប់ការប្រឆាំងរបស់លោក ចំពោះផែនការ ផ្លាស់ប្តូរទីតាំងមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក នៅក្នុងខេត្តភាគខាងត្បូងជប៉ុន។ ប៉ុន្តែជំហររបស់អភិបាលក្រុងលោក Denny Tamaki ត្រូវបានចោទសួរភ្លាមៗ ដោយមន្ត្រីរដ្ឋាភិបាលជប៉ុន នៅទីកន្លែងប្រជុំក្នុងទីក្រុងហ្សឺណែវ ដែលជាការបំបែកចេញពីការឈ្លោះ ប្រកែកគ្នាលើគម្រោងនេះ ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបានជាលើកដំបូង ដោយទីក្រុងតូក្យូ និងវ៉ាស៊ីនតោនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។ លោកបាមលើកឡើងថា “ខ្ញុំមកទីនេះថ្ងៃនេះ ដើម្បីសុំឱ្យពិភពលោកធ្វើជាសាក្សី អំពីស្ថានភាពនៅអូគីណាវ៉ា” … Read More

សម្ដេចធិបតី ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ កម្ពុជា​ស្និទ្ធចិន

តាកែវ៖  សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុម​អ្នកវិភាគ​មួយក្តាប់តូច ​ដែលបាននិយាយថា កម្ពុជា ​មានការ​ស្និទ្ធស្នាល​ជាមួយចិន ​នឹង​ធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យ​ភាព​របស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ​ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាល​បច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗ​យ៉ាងដូច្នេះដែរ គឺ​មិនរណបប្រទេសណាមួយនោះឡើយ។ ការលើកឡើងរបស់សម្តេចធិបតី ​គឺបានធ្វើឡើងក្នុងឱកាស ​អញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតជិតពីរម៉ឺននាក់​ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ​ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះ​គឺមានក្រុមអ្នកវិភាគមួយ​ចំនួន​បានបកស្រាយ​ច្រើនណាស់ ហើយសម្តេច​សូម​សរសើរ​ពួក គាត់ទាំងនោះពូកែខ្លាំង​ណាស់ក្នុងការវាយតម្លៃ ​ប៉ុន្តែការវាយ​តម្លៃ​របស់ពួកគាត់គឺពុំដែល​ត្រូវទាល់​តែសោះ … Read More

ទីតាំងសំណង់មិនរៀបរយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្រ្កាប ឃាត់ខ្លួនមនុស្សប្រុសស្រី២៣នាក់

ភ្នំពេញ៖  ទីតាំងសំណង់មិនរៀបរយចំណុចវត្តចាក់អង្រែលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះ បង្រ្កាបធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ដឹកនាំប្រតិបត្តិការដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ រួមកងកម្លាំងអធិការនគរបាលខណ្ឌមានជ័យ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយចុះត្រួតពិនិត្យ នៅតាមទីតាំងស្មុគស្មាញ សំណង់មិនរៀបរយ និងអគារបែកបាក់ ទុកចោលក្នុងដីឡូត៍ ក្នុងព្រៃត្រែងផ្លូវ៦០ម៉ែត្រ ច្រកអតីតឡឥដ្ឋ ដែលក្រុមជនអនាថាទាំងនោះសាងសង់ខ្ទមស្នាក់នៅ ពពាក់ពពូនគ្នា … Read More

ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយ FFC  ដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសាលប្រជុំ ធនាគារ … Read More

មហា​សេដ្ឋី​​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារថា គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះ​អាសន្នសិន​

មហាសេដ្ឋី Ray Dalio ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារ​ យល់​ថា នៅក្នុង​ស្ថានភាព​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាក់ និង​អតិផរណា​​ចេះ​តែ​កើន​ឡើង អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ក្នុង​ដៃ​ជា​បណ្ដោះ​អាសន្ន​សិន។ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​វិទ្យាស្ថាន​ Milken ដែលធ្វើ​ឡើង​នៅ​សឹង្ហបុរី​ កាល​ពី​ថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជន​បានសួរ​ លោក Ray Dalio ថា «លោក​នឹង​បណ្ដាក់​ទុន​បែប​ណា​​នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​?» មហា​សេដ្ឋី​អាមេរិក លោក Ray Dalio ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ហានិភ័យ Bridgewater Associates … Read More

អំឡុងទស្សនកិច្ចនៅអាមេរិក ក្រុមអ្នកតវ៉ានិយាយថា ពន្ធនាគារតែមួយគត់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ

អ៊ីស្រាអែល៖ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា កន្លងមកនេះ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់ បើយោងតាមគេហទំព័ររបស់ខ្លួន។ ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus) អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ បាននិយាយថា … Read More

ប៉េរូ៖ ដាក់រដ្ឋក្នុងគ្រាអាសន្ន នៅផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង

ប៉េរូ៖ លោកស្រីប្រធានាធិបតីប៉េរូ Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញាកន្លងទៅថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឲ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។ លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ … Read More