ស្លាប់សមាជិកម្នាក់ ក្រោយបើកបរតាមការផែនទីរបស់ Google Maps នេះ

សហរដ្ឋអាមេរិក៖ បុរសរូបនោះបើកឡានធ្លាក់ពីលើស្ពានបាក់មួយ ខណៈពេលដែលធ្វើដំណើរតាមទិសដៅណែនាំរបស់ Google Maps នៅរដ្ឋ North Carolina បន្ទាប់មកគ្រួសាររបស់បុរសដែលបានលង់ទឹកស្លាប់ក្នុងឆ្នាំ ២០២២ បានប្តឹងក្រុមហ៊ុន Google ពីបទធ្វេសប្រហែស។ក្រុមគ្រួសារបុរសរូបនេះបាននិយាយថា ការបរាជ័យរបស់ក្រុមហ៊ុនក្នុងការធ្វើបច្ចុប្បន្នភាពផែនទីរបស់ខ្លួនបានធ្វើឱ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ជីវិត។ Philip Paxson អាយុ ៤៧ ឆ្នាំ ជាជនរងគ្រោះរូប ជាបុគ្គលិកផ្នែកលក់ឧបករណ៍វេជ្ជសាស្ត្រ។ Philip បានជួបឧបទ្ទវហេតុនេះអំឡុងពេលធ្វើដំណើរទៅផ្ទះ ក្រោយចេញពីកម្មវិធីជប់លៀងខួបកំណើតទី៩ របស់កូនស្រីនៅតំបន់ Hickory រដ្ឋ North Carolina កាលពីថ្ងៃទី … Read More

សម្តេចតេជោ ហ៊ុន សែន៖ ចំអកទៅក្រុមប្រឆាំង ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្តេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីសម្តេចធិបតីបានជួបជាមួយអគ្គលេខាអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចំអកទៅក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ ខណៈនៅអង្គការសហប្រជាជាតិ គេមិនរើសអើង រវាង សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គឺផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។ នេះជាសារទាំងស្រុងរបស់សម្តេចតេជោ ÷ «នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។ ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិគេមិនរើសអើងរវាងហ៊ុន … Read More

កាណាដា៖ ចែករំលែកការស៊ើបអង្កេតសម្ងាត់លើការសម្លាប់អ្នកកាន់សាសនាស៊ីគជាមួយឥណ្ឌា

កាណាដា ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាបានចែករំលែកភស្តុតាងដែលថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាបានជាប់ពាក់ព័ន្ធដ៏សំខាន់ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគនៅខេត្ត British Columbia ជាមួយទីក្រុង New Delhi កាលពីសប្តាហ៍មុន ។ ប្រទេសកាណាដា កំពុងព្យាយាមធ្វើការប្រកបដោយការស្ថាបនាជាមួយប្រទេសឥណ្ឌាលើបញ្ហានេះ។ យើងសង្ឃឹមថាពួកគេនឹងចូលរួមជាមួយយើង ដើម្បីយើងអាចឈានដល់ចំណុចសំខាន់នៃបញ្ហាដ៏ធ្ងន់ធ្ងរនេះ» បើតាមលោក Trudeau និយាយ ។ លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Ottawa មានការស៊ើបការណ៍សម្ងាត់ដែលគួរឱ្យទុកចិត្តពីការជាប់ពាក់ព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាចំពោះឃាតកម្មកាលពីខែមិថុនាលើលោក … Read More

ប្រទេសបូលីវី៖ ជនពិការដៃជើង ពាក់អវយវៈសិប្បនិម្មិត ដូចអវយវៈធម្មជាតិ

លោក Richard Vargas កាលពី ៦ឆ្នាំមុន បានបាត់បង់ដៃទាំង២ របស់លោក នៅក្នុងការបំផ្ទុះជាតិរំសេវ ដែលជាហេតុការណ៍ធម្មតា នៅប្រទេសបូលីវី ដែលការបំផ្ទុះនេះ ត្រូវបានគេឃើញកើតឡើងយ៉ាងញឹកញាប់ខ្លាំងណាស់ រហូតដល់សមាជិកព្រឹទ្ធសភាធ្លាប់បានស្នើឲ្យប្រកាសថា ការបំផ្ទុះនេះជាបេតិកភណ្ឌជាតិ។ នៅក្នុងមន្ទីរពេទ្យ នៅពេលដែលលោកដឹងខ្លួន ២សប្តាហ៍ក្រោយមក លោក Vargas បានបាត់បង់ការងារជាកម្មករជាងដែក តស៊ូដោះស្រាយជាមួយនឹងការចំណាយនានា និងប្រឈមជាមួយនឹងការរើសអើងពីសង្គម។ តែឥឡូវនេះ លោក Vargas ពាក់ដៃសិប្បនិម្មិតដូចធម្មជាតិចំនួន២ ដែលអាចឲ្យលោកធ្វើដំណើរទៅទីណា ដោយមិនមានអ្នកណាចាប់អារម្មណ៍ សរសេរ ហូបអាហារដោយប្រើកាំបិត … Read More

បារាំង និងអង់គ្លេស ពង្រឹងឡើងវិញនូវមិត្តភាពនឹងគ្នា ក្រោមការអំពាវនាវ ព្រះរាជាអង់គ្លេស

ប៉ារីស៖ ព្រះរាជា Charles III របស់ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បានអំពាវនាវឱ្យចក្រភពអង់គ្លេស និងបារាំង “ពង្រឹង” មិត្តភាពរបស់ពួកគេឡើងវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១ បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ការយាងមកដល់ប្រទេសបារាំងកាលពីរសៀលថ្ងៃពុធ សម្រាប់ការយាងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ព្រះរាជា Charles III បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសោយក្រយានាពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយប្រធា នាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Versailles ។ ព្រះរាជា Charles … Read More

ទីផ្សារថ្មីទៅកាន់ប្រទេសចិន​ របស់កម្ពុជា

«ដូងខ្ចីកម្ពុជា»មានទីផ្សារថ្មីទៅកាន់ប្រទេសចិន ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើពិធីសារស្ដីពី«លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​» ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ រួចមក។ កម្ពុជានៅតែត្រូវបន្តធ្វើការជាមួយកសិករនិងម្ចាស់ចម្ការ ធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ឱ្យបានស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យនេះ ដែលកំណត់ដោយរដ្ឋបាលគយចិន។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងបានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ឱ្យរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងខ្ចីទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា … Read More

ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមបណ្ឌិត ស សុខា៖ ជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារ ក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុងស្រុកខណ្ឌ

ភ្នំពេញ៖ ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ ផ្អែកតាមលទ្ធផលវាយតម្លៃ ទៅឲ្យរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារ តាមបែបវិសហមជ្ឈការ ដែលត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌផ្សេងទៀត។ នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បណ្ឌិត ស សុខា ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ារបស់សម្ដេចធិបតី … Read More

សូមប្រុងប្រយ័ត្ន! បើមានសញ្ញា លើក្មេង ឬចាស់ថាកើតគ្រុនឈាម

ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ បង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺគ្រុនឈាម ដែលយើងចាំបាច់ត្រូវដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។ ១- រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនខ្លាំង លើស៣៨ អង្សារសេ – ឈឺក្បាល – ឈឺសន្លាក់ដៃជើង និងសាច់ដុំ – ស្នាមអុចក្រហមលើស្បែក – អាចមានជាអាការៈចុកនៅក្នុងពោះក្អួតចង្អោរ។ បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ខាងលើនេះគ្រាន់តែជារោគសញ្ញាដំបូងនៃជំងឺគ្រុនឈាមប៉ុណ្ណោះ ដែលជាទូទៅរយៈពេលពី ៣- ៤ថ្ងៃបន្ទាប់ អ្នកជំងឺអាចស្តែងចេញរោគសញ្ញាផ្សេងៗដូចជា ហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ ស្នាមជាំនៅលើស្បែក។ ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ … Read More

ជំងឺគ្រុនឈាម Dengue Fever

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ ឆ្នាំ ។ វីរុសនៃជំងឺគ្រុនឈាមមាន ៤ ប្រភេទ។ អ្នកកើតជំងឺគ្រុនឈាមលើកដំបូងគឺឆ្លងវីរុសគ្រុនឈាមប្រភេទទី ១ នៅសល់វីរុស ៣ ប្រភេទទៀតដែលគេពុំទាន់ឆ្លង (វីរុសប្រភេទី ២, ៣ និង ៤)។ ហេតុនេះ បើទោះបីជាអ្នកជំងឺបានជាសះស្បើយពីជំងឺគ្រុនឈាមលើកដំបូងក៏ដោយ ក៏អ្នកជំងឺអាចកើតជំងឺគ្រុនឈាម ៣ លើកទៀត ប្រសិនពុំយកចិត្តទុកដាក់ថែទាំខ្លួនពីការខាំរបស់មូសខ្លា។ ដូច្នេះ មនុស្សយើងគ្រប់គ្នាអាចកើតជំងឺគ្រុនឈាមចំនួន … Read More