ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ

📢 កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ស្តីពី ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ លេខ: ១៨/២៣ ក.ធ.ស សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទស ប្រឹក្សា គរុកោសល្យជំនាន់ទី៥ លើកទី២ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

📢 កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានចេញ សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទស ប្រឹក្សា គរុកោសល្យជំនាន់ទី៥ លើកទី២ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ លេខៈ ៨៦ អយក. សជ៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

Blockchain យកមកប្រើប្រាស់ ដោយក្រុមហ៊ុន Circle សហការជាមួយ Grab

ក្រុមហ៊ុនCircle ផ្តល់សេវាកម្មកាក់ Stable Coin ដែលមានឈ្មោះថា USDC។ កាលពីថ្ងៃទី១៤ ខែកន្លងទៅនេះ ក្រុមហ៊ុន Circle បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Grab ដើម្បីយក Web3 មកប្រើប្រាស់ក្នុង Platform របស់ Grab ហើយកាលពីថ្ងៃទី 7 កន្លងមកនេះ អ្នកប្រើប្រាស់កម្មវិធី Grab នៅសិង្ហបុរីបានឃើញមុខងារ Web3 Wallet ដែលមានការគាំទ្រជាមួយ Blockchain Polygon ផងដែរហើយមាន … Read More

បកស្រាយរបស់សមត្ថកិច្ចកម្ពុជា ករណីចាប់ខ្លួនជនបរទេស មានសញ្ញាតិកម្ពុជា ពាក់ព័ន្ធនឹងការសម្អាតប្រាក់នៅប្រទេសសឹង្ហបុរី

ភ្នំពេញ៖ កន្លងមកមានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបកស្រាយ ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីនេះ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ យោងតាមច្បាប់ស្តីពីសញ្ជាតិកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។ ក្នុងការបញ្ជាក់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ បានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី … Read More

ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖

ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ … Read More

គ្រោងបញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០២៤ វិមានរដ្ឋធម្មនុញ្ញ សាងសង់បាន៣៥%ហើយ

ភ្នំពេញ៖ នៅក្នុងសម័យតេជោសន្តិភាព វិមានរដ្ឋធម្មនុញ្ញ ដែលទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាល ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកសាងឡើង សម្រាប់កូនចៅជំនាន់ក្រោយ បានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ ។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ លោក … Read More

រំលឹកភាពចងចាំអនុសាសន៍មាសរបស់សម្តេចធីបតី កាលពី៣ឆ្នាំមុន

សម្តេចធីបតី ហ៊ុន ម៉ាណែត «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ ប៉ុន្តែកំណែទម្រង់មួយដែលអាចជោគជ័យទៅបានគឺផ្អែកទៅលើកត្តាសំខាន់ៗបួន ៖ ១. ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង) ២. ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍) ៣. ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ) ៤. ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រិតណាមួយ ដើម្បីផលប្រយោជន៍រួម)»៕ No reform is easy. However, a successful reform requires at … Read More

លោក មាស សាវឿន ត្រូវបានបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ តែយ៉ាងណាក៏ដោយ នៅក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី មិនបានបញ្ជាក់មូលហេតុ ដែលនាំឲ្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌រូបនេះ នោះទេ៕

ឯកឧត្ដមស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន បង្ហាញឆន្ទៈមកកម្ពុជាលើការបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម​ឆ្លងដែន

ប៉េកាំង÷ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយ កម្ពុជាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមអនឡាញ និងការក្លែងបន្លំទូរគមនាគមន៍ជាដើម ។ ឯកឧត្តម ប្រធានាធិបតីចិន បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។ ប្រទេសចិនក៏មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តនឹងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើអភិបាលកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសុក្រនេះ។ សូមបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត ទៅកាន់ប្រទេសចិន … Read More