ផ្លែដូង ជួយជីវភាពគ្រួសាររីកចម្រើន

ជាអ្នកដឹកផ្លែដូងដើរលក់ ជាមុខរបរតូចតាចពិតមែន តែក្នុងពេលបច្ចុប្បន្ន បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរលក់ផ្លែដូងបានច្រើន ដូចជា ការចំណាយហូបចុក និងសម្រាប់ផ្គត់ផ្គងឲ្យកូនចៅបានសិក្សារៀនសូត្រទៀតផង ខណៈតម្លៃដូងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការហក់ឡើងថ្លៃបន្តិចក៏ដោយ។ ហើយនាពេលបច្ចុប្បន្នអ្នកដឹកផ្លែដូងដើរលក់ជាការប្រកបរបរលក់ដូងចល័ត បាននឹងកំពុងមមាញឹកជាខ្លាំងក្នុងការបន្តរកនូវប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។ លោក ជា ម៉ៅ បានប្រកបរបរលក់ផ្លែដូងរយៈពេល ៥ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ផ្លែដូងរបស់គាត់ បានជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយមុខរបរដើរផ្លែលក់ដូងនេះ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានជាង ៤ ទៅ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ថ្ងៃខ្លះទៀតអាចលក់បានរហូតដល់ជាង ៩ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន តែបើប្រៀបធៀបពីមុនគាត់អាចរកប្រាក់បានពី ១៤ទៅ១៥ ម៉ីនក្នុងមួយថ្ងៃ។ … Read More

ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹងការបើកផ្តល់ប្រាក់បៀវត្យ ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣

📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ លេខ : ៥០៣០/២៣ មស.សជណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

📢 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ស្តីពី ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ លេខ: ៤០ អយក.សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងធម្មការ និង សាសនា សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើរការគេហទំព័រ (Website ) និងលេខទូរស័ព្ទ របស់ក្រសួង

📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រ (Website ) និងលេខទូរស័ព្ទ របស់ក្រសួងធម្មការ និងសាសនា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល។

ក្រុងប៉ោយប៉ែត៖ ឃាត់ខ្លួនក្មេងទំនើង ប្រុស-ស្រី១៥នាក់

ប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនក្មេងទំនើង ដើរលេងយប់ជ្រៅចំនួន១៥នាក់។ ការបើកប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងតាមមូលដ្ឋាន។ មន្រ្តីជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន៧នាក់ … Read More

លោកពូទីន៖ អ៊ុយក្រែនអស់ធនធាន ទើបពិភាក្សាលើសន្តិភាព

រុស្ស៊ី៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារកន្លងទៅថា អ៊ុយក្រែនអាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាលើសន្តិភាព នៅពេលណាដែលពួកគេអស់ធនធាន ប៉ុន្តែទីក្រុងគីវ នឹងប្រើប្រាស់បទឈប់បាញ់ដើម្បីប្រមូលកម្លាំងរបស់ពួកគេឡើងវិញប៉ុណ្ណោះ។ លោកពូទីន ថ្លែងនៅក្នុងវេទិកានៅទីក្រុងភាគខាងកើត Vladivostok ប្រទេសរុស្ស៊ី ដោយបានលើកឡើងម្តងហើយម្តងទៀតថា ការវាយបកបច្ចុប្បន្នរបស់អ៊ុយក្រែន ពុំបានទទួលជោគជ័យនោះទេ ដោយពួកគេមិនទទួលបានលទ្ធផលអ្វីនោះឡើយ ។ លោកបន្តថា អ៊ុយក្រែនកំពុងវាយបកពិតមែន ប៉ុន្តែគ្មានលទ្ធផលនោះទេ ។ ពួកយើងមិននិយាយថា បរាជ័យ ឬមិនបរាជ័យនោះទេ គ្រាន់តែគ្មានលទ្ធផលប៉ុណ្ណោះ ។ លោកបន្តថា មាននូវការបាត់បង់ច្រើន … Read More

ឃុំត្រើយស្លា ស្រុកស្អាង បទល្មើសនេសាទទ្រង់ទ្រាយធំ ត្រូវកម្លាំងចុះ បង្ក្រាប

កណ្តាល៖ សមត្ថកិច្ចបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើកទី០៣ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។  ប្រតិបត្តិការនេះដឹកនាំដោយ លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ។ សមត្ថកិច្ចបានចុះបង្រ្កាបនៅចំនួន០៣ទីតាំង ក្នុងឃុំត្រើយស្លារួមមាន៖ ១-នៅចំណុចអាងអាត្លោត ស្ថិតក្នុងភូមិព្រែក និងភូមិព្រែកប៉ាន ២-នៅចំណុច អាងយុវជន ស្ថិតក្នុងភូមិព្រែកតាឯក និងភូមិពោធិ៍ក្រោម ៣-ចំណុចពាមសូ(ចុងព្រែកបាឡាត់ឆឹង និងភូមិថ្កុល )ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល … Read More

ជឿឬទេ? ដីមួយ​ក្ដាប់​​​​​មាន​តម្លៃ​រហូតដល់រាប់​​ពាន់​លាន​ដុល្លារ​អាមេរិក

ដី​មាន​តម្លៃ​ឡើងដល់​ 9 ពាន់​លាន​ដុល្លារ​អាមេរិក ​គ្រាន់​តែ​មួយ​ក្ដាប់​សោះ ? សូម្បី​តែ​កំពូល​មហា​សេដ្ឋី​ពិភព​លោក​ក៏​ពិបាក​រក​ទិញ ព្រោះ​តែ​ភាព​កម្រ​របស់​វា​។ ដូច្នេះ​តើ​នេះ​គឺជា​ដី​អ្វីឲ្យប្រាកដ? ធូលី​ ដី របស់​ភព​អង្គារ គឺជាដី ឬ​ធូលី​​ត្រឹមមួយ​ក្ដាប់ ដែល​ត្រូវ​បាន​ចាត់ទុក​​ថា​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ធូលី​ភព​អង្គារ​តែ​មួយ​ក្ដាប់​ក៏​អាច​ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​រហូត​ដល់ 9 ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ធូលី​ថ្លៃ​បំផុត​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ​។ ហេតុផល​ដែល​ធ្វើ​ឱ្យ​ធូលី​ភព​អង្គារ​មាន​តម្លៃ​ខ្ពស់បែប​នេះ​ គឺ​ដោយ​សារ​គេ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​មួយ​ទសវត្សរ៍​ ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក និង​បេសកកម្ម​អវកាស​ជា​ច្រើន​​ ទើប​អាច​នាំ​យក​ដី ឬ​ធូលី​មួយ​ក្ដាប់​​មក​ដល់​ផែនដី​យើងបានឃើញ។ ជាក់​ស្ដែង បេសកកម្ម​ដែល​នាំ​ទៅ​រក​ការ​យក​បាន​ដី​មួយ​ក្ដាប់​ពី​ភព​អង្គារ​មក​កាន់​ផែនដី​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី 30 … Read More