ស្ពានត្រូវបានទឹកជំនន់ហូរផ្ដាច់ អាជ្ញាធរធ្វើឡើងវិញជាការសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផល
ខេត្តស្ទឹងត្រែង៖ នាពេលកន្លងមក ជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត ១០០ គ្រួសាររស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានបាឡេឡើងវិញហើយ។ ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨ចាស់នេះ ជាបណ្តាញតភ្ជាប់គ្នា រវាងចំណុចស្រែតាចាន់មកទីប្រជុំជននៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង នេះបើតាមការបញ្ជក់ ពីលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន។ លោកអភិបាលស្រុកបន្តថាៈ ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះស្ពានដែកយើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។ នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរខេត្តបានប្រឹងប្រែង ធ្វើការសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនងគ្នា … Read More