សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋចេញព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងស្រុកមានទំហំច្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យតេជោកោះធំ កាលពីព្រឹកថ្ងៃទី១៣មីនានេះ បានមានប្រសាសន៍ថា វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា យើងសព្វថ្ងៃរីកចម្រើនគួរជាទីមោទនៈ បើទោះបីជាមានពលរដ្ឋខ្លះបានចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែការចេញទៅរកការព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងប្រទេសគឺមានទំហំច្រើនណាស់។ សម្ដេចធិបតី បានគូសបញ្ជាក់ថា អ៊ីចឹងហើយបានជា សមិទ្ធផល យើងនៅថ្ងៃនេះគឺសំខាន់ណាស់ ដែលមិនមែនគ្រាន់តែជាអគារទំនើប ដែលមានលទ្ធភាពអាចជួយដល់ពលរដ្ឋចំនួន៦០ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ទេ ប៉ុន្តែ ជានិមិត្តរូបក្នុងការដើរទៅមុខនិងជាចលករនៅក្នុងការជំរុញសេដ្ឋកិច្ច ការចាប់ផ្ដើមជម្រុញសុខភាពរបស់ពលរដ្ឋឲ្យរឹងមាំនិងមានសុភមង្គល ហើយសម្ដេចក៏បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាល។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បើទោះបីជានៅមានការឆកល្វែង ប៉ុន្តែ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ និងណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេស។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។ សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ … Read More

ប្រមុខដឹកនាំកំពូលចិន បញ្ជាឱ្យយោធាអភិវឌ្ឍន៍បច្ចេកវិទ្យា AI បំពាក់បច្ចេកវិទ្យាគ្មានមនុស្សបើក លើយានប្រយុទ្ធ បង្កើនសមត្ថភាពយោធា

ចិន៖ មេដឹកនាំចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលនៃកិច្ចប្រជុំនីតិបញ្ញត្តិ កំពូលរបស់ប្រទេសចិនក្នុងឆ្នាំនេះ ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យយោធាអភិវឌ្ឍនូវអ្វី ដែលលោកហៅថា “សមត្ថភាពប្រយុទ្ធប្រកបដោយគុណភាពថ្មី” ដែលអ្នកវិភាគនិយាយថា គូសបញ្ជាក់ពីការយកចិត្តទុកដាក់លើ ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាខ្ពស់ និង ពួកគេបាននិយាយថា សង្គ្រាមឆ្លាតវៃ វាក៏អាចជាសញ្ញា ដែលពួកគេនិយាយថា គ្រោងនឹងបង្កើតកងកម្លាំងនៃនាវាគ្មានមនុស្សបើក និងនាវាមុជទឹក ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា។ ថ្លែងនៅឯការប្រមូលផ្តុំនៃ កងទ័ពរំដោះប្រជាជនចិន ឬ PLA និងប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធ ទៅកាន់សភាប្រជាជនជាតិ កាលពីចុងសប្តាហ៍មុនអំពី … Read More

ប្រមុខដឹកនាំកំពូលរុស្សីថា បើសិនអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ រុស្ស៊ីអាចនឹងសាកល្បងដូចគ្នាវិញ

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត Dmitry Kiselyov ដែលគ្រោងនឹងចាក់ផ្សាយដោយទូរទស្សន៍ Russia 1 TV និង RIA Novosti នៅថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញនោះ , នោះរុស្ស៊ីអាចនឹងពិចារណាធ្វើដូចគ្នានេះដែរ។ ឆ្លើយសំណួរអំពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ លោកពូទីនបានសង្កត់ធ្ងន់ថា អាវុធប្រល័យលោកមិនធ្លាប់ត្រូវបាន ប្រើប្រាស់ដោយរុស្ស៊ីនៅអ៊ុយក្រែនទេ យោងតាមសារព័ត៌មាន RT ចេញផ្សាយឲ្យដឹងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ … Read More

និយ័តករគណនេយ្យ និងសវនកម្ម៖ ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម

📢 សេចក្តីជូនដំណឹងរបស់ និយ័តករគណនេយ្យ និងសវនកម្ម លេខ៖ ០១៥/២៤ នគស.សជណ ស្តីពី ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៤៥  អនក្រ.បក ស្តីពី គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

TikTok Photos ជិតដាក់ឲ្យដំណើការ ជាអែបចែករំលែករូបថតដាច់ដោយឡែកពីមុន

@AssembleDebug ជាឈ្មោះ លើគណនី X ដោយថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាម្នាក់ បានរកឃើញកូដអាថ៌កំបាំង ដែលណែនាំអំពីកម្មវិធីថ្មីមួយមានឈ្មោះថា «TikTok Photos» គ្រាដែលកំពុងបកស្រាយកូដកំណែជំនាន់សម័យ TikTok ថ្មីបំផុត។ ប្រការនេះបង្ហាញថា TikTok ទំនងជាកំពុងត្រៀមបង្ហាញវត្តមាន អែបចែករំលែករូបថតដាច់ដោយឡែកពីអែបមុន។ ព័ត៌មានលម្អិតអំពីការបង្ហាញវត្តមាន និងប្រសិទ្ធភាពរបស់ អែប អាថ៌កំបាំងនេះ ត្រូវបាន TikTok រក្សាការសម្ងាត់។ ក៏ប៉ុន្តែ ការវិភាគទៅលើហ្វាល APK បង្ហាញថា បណ្ដាកូដដែលមានដូចជា «បើក … Read More

អ៊ីរ៉ង់ប្រឆាំងហៅថាជាទង្វើ ការបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិកទៅកាន់តំបន់ហ្កាហ្សា គួរឲ្យអស់សំណើច និងគ្រាន់តែជានិមិត្តរូប

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានហៅសកម្មភាពទម្លាក់ជំនួយមនុស្សធម៌តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅអោយហ៊ុមព័ទ្ធហ្កាហ្សា ស្រ្ទីបរបស់ប៉ាឡេស្ទីនថា ជាសកម្មភាពគួរឲ្យអស់សំណើច និងនិមិត្តរូបប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ។ នាឯក្រសួងកាបរទេសអ៊ីរ៉ង់ ក្នុងក្រុងតេអេរ៉ង់ អ្នកនាំពាក្យ លោកណាស៊ើរ កាណានី (Nasser Kanaani) ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងផ្លាស់ប្តូររូបភាពសង្រ្គាមពាក់ព័ន្ធរបស់ខ្លួន តាមរយ:សកម្មភាពនិមិត្តរូបបែបបនេះ ដើម្បីបញ្ជាក់ថា ខ្លួនមិនបានផ្លាស់ប្ដូរជំហររបស់ខ្លួនទៅលើការគាំទ្រអ៊ីស្រាអែល ដែលមិនបង្ហាញពីចេតនាណាមួយក្នុងការបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សាឡើយ។ លោកបាននិយាយថា តាមទស្សន:របស់ជនជាតិប៉ាឡេស្ទិន និងមតិសាធារណៈមតិក្នុងតំបន់ ទង្វើនេះ គ្រាន់តែជារឿងគួរអស់សំណើចនិងបិទបាំងសកម្មភាពរបស់ខ្លួនប៉ុណ្ណោះ។ វាបង្ហាញថារដ្ឋាភិបាលអាមេរិកស្វះស្វែងរកការបញ្ជាក់ថាការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ីស្រាអែល គឺស្របច្បាប់ទាំងស្រុង ខណ:ដែល … Read More

ចិនប្រឆាំងដាច់ខាត ចំពោះការអះអាងសិទ្ធិរបស់ឥណ្ឌា ទៅលើរដ្ឋអារុណាឆាល់ប្រាដេស (Arunachal Pradesh)

ចិន៖ លោក វ៉ាងវិនប៊ីន អ្នកនាំពាក្យក្រសួងកាបរទេស បាននិយាយកាលពីថ្ងៃចន្ទ នាឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា តំបន់ហ្សាងណាន់ (Zangnan)គឺជាទឹកដីរបស់ចិន ហើយចិនប្រឆាំងដាច់ខាតចំពោះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាទៅកាន់អ្វីដែលគេហៅថា រដ្ឋអារូណាឆាល់ ប្រាដេស(Arunachal Pradesh) នោះ។ មានរាយការណ៍ថា លោកស្រ៊ី ណារិនដ្រាម៉ូឌី (Shri Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា កាលពីថ្ងៃសោរ៍ បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ អារុណាឆាល់ ប្រាដេស កាលពីថ្ងៃសៅរ៍ ដើម្បីសម្ពោធផ្លូវក្រោមដី សេឡា ទូនេល … Read More