TikTok រងពិន័យ ១១លានដុល្លារ ពីនិយតករអ៊ីតាលី ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់

អ៊ីតាលី៖ និយតករប្រឆាំងទំនុកចិត្តរបស់ប្រទេសអ៊ីតាលី ហៅកាត់ថា AGCM កាលពីថ្ងៃទី១៤ ខែមីនា បានឲ្យដឹងថា ខ្លួនបានពិន័យក្រុមហ៊ុនបណ្ដាញសង្គម TikTok ចំនួន៣ នូវទឹកប្រាក់សរុប ១០លានអឺរ៉ូ (១០,៩៤លានដុល្លារ) ជុំវិញការមិនបានត្រួតពិនិត្យមាតិកាឲ្យបានគ្រប់គ្រាន់ នៅលើវេទិការបស់ខ្លួនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់វ័យក្មេង ឬងាយរងគ្រោះ។ បណ្ដាញសង្គម TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនបណ្ដាញសង្គមផ្សេងទៀត ក្នុងនោះរួមមានទាំងក្រុមហ៊ុនមេ Meta Platforms របស់ Facebook និង Instagram ផងដែរ កំពុងស្ថិតនៅក្រោមសម្ពាធពីនិយតករនៅជុំវិញពិភពលោក … Read More

សហរដ្ឋអាមេរិក ហាមប្រាម TikTok ជុំវិញការបារម្ភពីសន្តិសុខជាតិ ចិនថាមិនយុត្តិធម៌ឡើយ

ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ជាមួយការរិះគន់លើសេចក្ដីស្នើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីបង្ខំឲ្យលក់បណ្ដាញសង្គម TikTok ឬបើមិនដូច្នោះទេនឹងត្រូវបានហាមឃាត់នោះ កាលពីថ្ងៃទី១៤ ខែមីនា បាននិយាយថា «គ្មានការនិយាយពីភាពយុត្តិធម៌នោះឡើយ» ដែលលើកឡើងបញ្ហាសន្តិសុខជាតិ ដើម្បីយកមកកាត់បន្ថយអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ប្រទេសដទៃនោះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានផ្ដល់ការអនុម័តក្នុងសំឡេងយ៉ាងច្រើនលើសលប់ដល់សេចក្ដីស្នើច្បាប់ដែលនឹងផ្តល់រយៈពេលប្រហែល ៦ខែ ដើម្បីឲ្យម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុនចិន ByteDance លក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់កម្មវិធីវីដេអូខ្លីៗនេះ ឬបើមិនដូច្នោះទេប្រឈមនឹងការជាប់បម្រាម។ មូលហេតុដែលនាំឲ្យមានសេចក្ដីស្នើច្បាប់នេះកើតមានឡើង គឺដោយសារសមាជិកសភាអាមេរិកមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗថា ទិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់ប្រទេសចិន។ … Read More

ក្រសួងមហាផ្ទៃ៖ បទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤

📢 ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ៨៧៣ ប្រក ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ប្រមុខដឹកនាំកំពូលរុស្សី គូសបញ្ជាក់អំពីលក្ខខណ្ឌ ដើម្បីការចរចាសន្តិភាពនៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ កិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូកំពុងស្វែងរកកិច្ចសន្ទនាដ៏មានអត្ថន័យ ដែលនឹងផ្តល់ការធានាសន្តិសុខសម្រាប់ ប្រទេស ហើយចង់ប្រាកដថា ការចរចានឹងមិនក្លាយជាការសម្រាកដើម្បីសងសឹកទីក្រុងគៀវនោះទេ យោងតាមការចេញផ្សាយរបស់ RT ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដែលលោកកំពុងឆ្លើយសំណួរអំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការបន្តការចរចាក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកកាសែត Dmitry Kiselov កាលពីថ្ងៃពុធដោយ លោក Putin បាននិយាយថា ទីក្រុងម៉ូស្គូបើកចំហសម្រាប់ការចរចាជានិច្ច។ លោក Pytor Poroshenko … Read More

ក្រោយក្មេងទំនើងប្រុងណាត់កាប់គ្នា ឥឡូវបញ្ជូនពួកគេ១២នាក់ ទៅតុលាការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង១២នាក់ ទៅតុលាការ (ក្រុមក្មេងផ្សារកណ្តាល) ដោយពួកគេបានត្រៀមដាវ បម្រុងណាត់កាប់គ្នា ជាមួយក្រុមក្មេងទំនើង (មាន់ទឹក) នេះបើតាមហ្វេសប៊ុក របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ ។ បើតាមលោក សំ វិច្ឆិកា ក្រុមក្មេងទំនើងទាំងនេះ ក៏បានបើកម៉ូតូបុកសមត្ថកិច្ច បណ្តាលឲ្យរងរបួស១នាក់ផងដែរ ខណៈសមត្ថកិច្ចដេញឃាត់ ពួកគេហៅសួរនាំ ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនបាននឹងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និង ឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ … Read More

នៅក្នុងការវាយឆ្មក់មួយរបស់អ៊ីស្រាអែលនៅជំរំក្រុងចេនីន (Jenin) ជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់

បរទេស៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ក្នុងអំឡុងពេលវាយឆ្មក់មួយក្នុងតំបន់កាន់កាប់វេស បែង នៅព្រឹកថ្ងៃពុធនេះ ដែលធ្វើឲ្យចំនួនជនជាតិប៉ាឡេស្ទីន៥នាក់ហើយត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្សេងគ្នាក្នុងរយ:ពេលជាច្រើនម៉ោង កន្លងទៅនេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍។ បុរសម្នាក់ឈ្មោះយូសិហ្វ នីម៉ើរ (Yousef Nimer) ដែលបានរងរបួសនៅក្នុងការវាយឆ្មក់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្ដើមបាញ់កាំភ្លើងសំដៅមនុស្ស១ក្រុម ដែលមានរូបគាត់កំពុងអង្គុយជាមួយនៅ ខាងក្រៅមន្ទីពេទ្យមួយក្នុងក្រុងចេនីន (Jenin) ខណៈដែលពួកគេបានបញ្ចប់ទទួលទានអាហារចុងក្រោយស៊ូហួរ(Suhur) នៅមុនពេលព្រះអាទិត្យរះក្នុងអំឡុងពេលខែដំណមមូស្លីមរ៉ាម៉ាដាន់។ អ៊ីស្រាអែលបានបង្កើនការវាយឆ្មក់ក្នុងតំបន់វេសបែងតាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលាឆ្នាំកន្លងទៅ។ កំណត់ត្រារបស់សហប្រជាជាតិ បានបង្ហាញថា មនុស្សយ៉ាងហោចណាស់៣៥៨នាក់ ក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ ត្រូវបានសម្លាប់តាំងពីថ្ងៃទី៧តុលា ដែលក្នុងចំណោមនោះមាន១ភាគ៤ជាកុមារ៕

រាជរដ្ឋាភិបាល ខិតខំដាក់ចេញសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំដាក់ចេញនូវសមិទ្ធផលជាក់ស្ដែងនៅលើដីនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈនៅពេលខាសងមុខ សមិទ្ធផល២កន្លែងធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល និងគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្ហាញរូបរាងនៅក្នុងភូមសាស្រ្ដខេត្តកណ្ដាលនេះ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី បានថ្លែងថា កាលពេលពីរឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ មិនដឹងពេលណាបានរួចរាល់នោះទេ … Read More