S&P 500 ចំណេញ និងខាតថ្ងៃនេះ៖ សន្ទស្សន៍កើនឡើងនៅថ្ងៃទី 4 ត្រង់បន្ទាប់ពីការងារ ទិន្នន័យ GDP

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងសម្រាប់ 4 វគ្គជាប់គ្នានៅថ្ងៃពុធ ទី 30 ខែសីហា ឆ្នាំ 2023 ដោយ S&P 500 បន្ថែម 4% ខណៈដែលរបាយការណ៍ស្តីពីការងារ និងផលិតផលក្នុងស្រុកសរុបបានលើកឡើងដោយសង្ឃឹមថា Fed អាចនឹងដកថយលើការដំឡើងអត្រាការប្រាក់។ Deere បានបង្កើនភាគលាភប្រចាំត្រីមាសរបស់ខ្លួនចំនួន $0.10 ហើយភាគហ៊ុនបានកើនឡើង។ ក្រុមហ៊ុន HP បានព្រមានថាទីផ្សារសម្រាប់កុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ពនៅតែរឹងមាំ ហើយភាគហ៊ុនបន្តធ្លាក់ចុះ។ ការប្រមូលផ្តុំនៅក្នុងភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបន្តដល់ថ្ងៃទី 4 ដោយសារការបង្កើតការងារក្នុងវិស័យឯកជនបានធ្លាក់ចុះ ហើយកំណើន … Read More

យុវជនម្នាក់ ត្រូវ៥កំផ្លៀង ឥឡូវស្គាល់មុខអ្នកគ្រូពេទ្យ ទះកំផ្លៀង

ភ្នំពេញ៖ ជាថៅកែ​គ្លីនិក​មួយកន្លែង​នៅ​សង្កាត់​ទទួលសង្កែ​ ១​ ខណ្ឌ​ ឬស្សីកែវ​ លោកស្រី​ អយ​ ឆវឌ្ឍនី​ អាយុ​ ៣៨​ ឆ្នាំ​ កំពុងរងការប្ដឹង​បក​ពី​ យុវជនមួយរូបឈ្មោះ​ ហឿន​ សុខរតណី​ អាយុ​ ១៩​ ឆ្នាំ​ បន្ទាប់​ពី​លោកស្រី​បានប្រើហិង្សា​(​ ទះ៥កំផ្លៀង​ )​ ព្រោះតែខឹង​យុវជន​រូប​នេះ​បេីកបរ​ម៉ូតូ​ធ្វេសប្រហែស​ប៉ះកាងរថយន្ត​ Lexus 570 សេរី​ឆ្នាំ​ ២០១១​ ឡើង​សេរី​ គូរូ​ ពណ៌ខ្មៅ​ បណ្ដាល​ឲ្យ​ដាច់​ថ្នាំ​កាង​បន្តិច​បន្តួច​ … Read More

ការដាក់បញ្ហា៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានដាក់បញ្ហាធំៗចំនួន៦ ជាជំងឺសង្គមដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានកំណត់មុខសញ្ញាអនុវត្តកម្ចាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ។ ជំងឺសង្គមទាំង៦នេះរួម -បញ្ហាគ្រឿងញៀន -ចរាចរណ៍ -ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ -អំពើជួញដូរមនុស្សគ្រប់ប្រភេទ -ការគ្រប់គ្រងក្រុមក្មេងទំនើង -បញ្ហាតាមព្រំដែនទាំងគោក និងទឹកជាប់ជាមួយប្រទេសជិតខាង។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា មានបញ្ហាច្រើនក្នុងសង្គម តែជាជំហានៗក្រសួងមហាផ្ទៃចាប់យកបញ្ហាទាំង៦នេះធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។ … Read More

ឱកាសល្អសម្រាប់កម្ពុជា ចំពោះការរឹតត្បិតការនាំចេញអង្ករ និងគ្រាប់ធញ្ញជាតិរបស់ឥណ្ឌា

ភ្នំពេញៈ  ការ​រឹត​បន្តឹង​ការនាំចេញ​អង្ករ​បាក់ និង​អង្ក​រស​ប្រភេទ​ផ្សេងទៀត​រួមទាំង​រឹតបន្តឹង​ការនាំចេញ​ស្រូវ​សាលី និង​ស្ករ និង​រក្សាទុក​គ្រា​ប់ធ​ញ្ញ​ជាតិ​មួយចំនួន​របស់​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​នៅលើ​ពិភពលោក គឺជា​ឱកាស​សម្រាប់​កម្ពុជា​ បើតាមការបញ្ជាក់ពីសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​ ​រដ្ឋាភិបាល​ឥណ្ឌា​នឹង​កំណត់​តម្លៃ​អង្ករ​ ១ ២០០ ដុល្លារ​ ក្នុង​ ១​ តោន លើ​ការនាំចេញ​អង្ករ basmati (​អង្ករ​ដ៏​ពេញនិយម​នៅ​អាស៊ី​ខាងត្បូង​) ដើម្បី​ការពារ​ការរត់ពន្ធ​អង្ក​រស​ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​នាំ​ចេញ​។ ចំពោះ​តម្លៃ​ដែល​លក់​ចេញ ក្នុងករណី​ខ្លះ​មាន​ត្រឹមតែ ៣៥៩​ ដុល្លារ ​ក្នុង ១​ តោន ​ដែល​ទាប​ជាង​តម្លៃ​នាំចេញ​ជា​មធ្យម ១ ២១៤​ ដុល្លារ​នៅ​ខែ​នេះ​ … Read More

ការប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប … Read More

អាកាសយានដ្ឋាន ក្នុងទីក្រុងភីស្កូវភាគឦសាន ប្រទេសរុស្ស៊ី រងការវាយប្រហារដោយយានដ្រូន

រុស្សី៖ មានការវាយប្រហារ​ដោយយាន​ដ្រូន​លើ​អាកាស​យានដ្ឋាន ក្នុងទីក្រុងភីស្កូវ(Pskov) ភាគឦសានរបស់ប្រទេសរុស្ស៊ី យោងលើសេចក្ដីរាយការណ៍នានាពីប្រទេសរុស្ស៊ី។ អភិបាល​តំបន់នេះ បាននិយាយថា យោធាបានវាយទប់ការវាយប្រហារមួយ ។ លោក​បាន​បង្ហោះ​វីដេអូ ដោយបង្ហាញពីអគ្គិភ័យដ៏សន្ធោសន្ធៅ ខណៈគេក៏បានលាន់លឺស្នូរផ្ទុះផងដែរ។ សេចក្ដី​រាយការណ៍ព័ត៌មានរបស់រុស្ស៊ី ដែលពុំបានបញ្ជាក់មួយ និយាយថាយន្តហោះដឹកជញ្ជូន អ៊ីលីយ៉ាស​ស៊ីន ៧៦ (Ilyushin 76) ចំនួន៤គ្រឿង ត្រូវបានខូចខាត នៅ​អាកាស​យាន​ដ្ឋាន​នោះ​។ អាកាសយានដ្ឋានភីស្កូវ មានចម្ងាយជាង៦០០គីឡូម៉ែត្រ ពីព្រំដែនប្រទេសអ៊ុយក្រែន ជិត​ព្រំ​ដែន​ប្រទេស​អេស្តូនី ។ ប្រទេសអ៊ុយក្រែន ពុំបាននិយាយថាខ្លួនមានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ ប៉ុន្តែកម្រ​អត្ថា​ធិប្បាយ​ណាស់​រាល់ការវាយប្រហារក្នុងទឹកដីរបស់រុស្ស៊ី។ ក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍ថ្មី ប្រទេសនេះ … Read More

ការបោកប្រាស់តាមរយៈកម្មវិធី តេឡេក្រាម (Telegram)

តេឡេក្រាម (Telegram) ជាប្រព័ន្ធកម្មវិធីផ្ញើសារដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានការពេញនិយម ក្នុងការប្រើប្រាស់បំពេញតម្រូវការ ការងារ ផ្សព្វផ្សាយព័ត៌មាន ឬអាជីវកម្មជាដើម។ ទន្ទឹមនឹងការពេញនិយមនេះ ក៏ជាឱកាសមួយដែលចោរព័ត៌មានវិទ្យា/ហេកគ័រ បានផ្តោតការវាយប្រហារតាមរយៈមធ្យោបាយផ្សេងៗដូចជា ការលួចចូលគណនីរបស់អ្នកប្រើប្រាស់ ការបោកបញ្ឆោតផ្សេងៗដោយផ្ញើតំណរភ្ជាប់ https://telegrams.org-web.net//?rcd បូករួមការសរសេខ្លឹមសារថា “អ្នកបានប្រព្រឹត្តខុសពីរ គោលការណ៍របស់ក្រុមហ៊ុន Telegram តម្រូវអោយអ្នកប្រើប្រាស់ធ្វើការបំពេញការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីប្រាកដថាគណនីរបស់អ្នកមិនមានបញ្ហាអី។ ប្រសិនបើការផ្ទៀងផ្ទាត់នោះមិនត្រឹមត្រូវគណនី របស់អ្នកនឹងត្រូវបានលុបក្នុងរយៈពេល 24 ម៉ោង ដោយតម្រូវអោយអ្នកទទួលបានសារធ្វើការចុចលើតំណរភ្ជាប់វេបសាយនិងបំពេញព័ត៌មាន”។ សូមចចាំងថា គណនីរបស់ក្រុមហ៊ុន Telegram ផ្លូវការគឺមានសញ្ញាគ្រីសពណ៌ខៀវ តែមួយគត់ (ប្រសិនបើអ្នកឃើញសារ ឬក៏ខ្លឹមសារ … Read More

ការកសាងអាណានិគមមួយលើភពអង្គារ យើងអាចចាប់ផ្ដើមជាមួយនឹងមនុស្សដ៏តិចតួច

ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​ ប៉ុន្តែយើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​។ ​លោក Elon Musk  មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង បាននិយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។ គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ បានយល់​ឃើញ​ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 … Read More

ទីស្តីការគណៈមន្រ្តី សេចក្តីសម្រេច ការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ច របស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី

📢 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ សេចក្តីសម្រេចស្តីពី ការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ច របស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី លេខ: ៤០ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖