ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៨នាក់ ក្រឡាប់រថយន្តដឹកអ្នកដំណើរ
ពោធិ៍សាត់ ៖ ហេតុការណ៍ ក្រឡាប់រថយន្តដឹកអ្នកដំណើរ ដោយសារបើកបរល្បឿនលឿន ផ្លូវកោង ស្របពេលដែលមេឃកំពុងភ្លៀងរលឹម ហ្វ្រាំងរអិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវលើសួនទ្រូងផ្លូវ ក្រឡាប់ខ្លួនឯង អ្នកបើកបររបួសស្រាល បានរត់គេចខ្លួនបាត់ ឯបុរសម្នាក់បានស្លាប់ ចំណែកមនុស្ស៨នាក់ទៀត ស្រី៣នាក់ រងរបួសធ្ងន់ស្រាល ។ កាលពីវេលាម៉ោង៤និង២៨នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវជាតិលេខ៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ … Read More