Managed Detection And Response (MDR) អាចជ្រើសរើសតម្លៃសមរម្យសម្រាប់ស្ថាប័ន

សេវាកម្ម Managed Detection and Response (MDR) សម្រួលបន្ទុករបស់អាជីវកម្មក្នុងការគ្រប់គ្រងបច្ចេកវិទ្យា endpoint detection and response (EDR) ដោយអាជីវកម្មអាចជាវសេវាកម្មពីភាគីជំនាញជាជាងការគ្រប់គ្រងដោយផ្ទាល់។ ប្រភេទនៃសេវាកម្ម MDR សេវាកម្ម MDR មានទម្រង់ផ្សេងៗគ្នារួមមាន៖ សេវាកម្មបន្សំ (bring-your-own/hybrid security stacks) មានដំណើរការបន្សំបន្ថែមពីលើបច្ចេកវិទ្យាដែលមានស្រាប់។ សេវាកម្មពេញលេញ (full vendor-supplied MDR stacks) ដំណើរការដោយឯករាជ្យ មិនមានបន្សំបន្ថែមលើបច្ចេកវិទ្យាមានស្រាប់ឡើយ។ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤

វីដេអូ Camera ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសកប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៤៩នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ៕

ចាក់ថ្នាំ ព្យួរសេរ៉ូម ធ្វើឱ្យស្ត្រីម្នាក់ស្លាប់ គ្រូពេទ្យតជំនាន់២នាក់ឃាត់ខ្លួន

តាកែវ៖  សមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រូពេទ្យពីរនាក់ឪពុកកូនរៀនតជំនាន់ បន្ទាប់ពីបានចាក់ថ្នាំ និងដាក់សេរ៉ូម ស្ត្រីអ្នកជំងឺម្នាក់ខុសបច្ចេកទេស បណ្តាលឱ្យគាំងបេះដូងស្លាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឈ្មោះ កៅ ថុស អាយុ៧៣ឆ្នាំ ភេទស្រី ជាអ្នកជំងឺស្លាប់ដោយប្រតិកម្មថ្នាំ មានទីលំនៅ ភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកគ្រូពេទ្យចេះអត់សាលា រៀនតជំនាន់ពីឳពុកទៅកូន … Read More

គណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ បានបង្កើតឡើង

📢 កាលពីថ្ងៃទី១៣ កញ្ញា ២០២៣ ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ។ សេចក្ដីសម្រេចនេះ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លេខៈ ៤៦៧៩ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​ IEA ព្យាករ​ថា​មាន​ការ​ប្រែប្រួល​ច្រើន

ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេង​ឆៅ​​​របស់ OPEC និង OPEC+  នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់ត្រូវ​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023 បើតាមទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​​។ IEA ព្រមាន​កាលពីថ្ងៃទី 13 ខែកញ្ញា​ ឆ្នាំ2023 កន្លងទៅនេះថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ និង​រុស្ស៊ី​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ​នឹង​បង្ក​ឱ្យ​មាន​កង្វះ​ប្រភព​ផ្គត់​ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​នៅចុង​ឆ្នាំ​នេះ​ នាំ​ឱ្យ​ទីផ្សារ​មាន​ហានិភ័យ​ប្រែ​ប្រួល​ច្រើន​ជាង​មុន​។ ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ មានការព្រមាន​របស់ IEA ត្រូវ​លើកឡើង ​​ក្រោយការ​ប្រកាសបាន​​មួយ​ថ្ងៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ គ្រា​ដែល​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​​ (OPEC) បង្ហាញ​ថា គម្លាត​រវាង​បរិមាណ​ប្រេង​ដែល​​​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទូទាំង​ពិភពលោក​​នឹង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​គិត​​ចាប់​ពី​ឆ្នាំ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រភិភូ​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំ​គណៈប្រភិភូ នៃរាជរដ្ឋាភិបាល​កម្ពុជា​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរ​ទស្សនកិច្ច​នេះ សម្តេចធិបតី នាយក​រដ្ឋមន្ត្រី នឹងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី២០ នៅទីក្រុង​ណាននីង តំបន់​ស្វយ័ត​ក្វាងស៊ី ប្រទេស​ចិន​ផងដែរ។ យោតតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១២ ខែកញ្ញា​បានឱ្យដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេចធិបតី នាយក​រដ្ឋមន្ត្រី ហ៊ុន … Read More

បញ្ហាយោធា សង្គ្រាមអ៊ុយក្រែន និងផ្កាយរណប លោក ពូទីន និងលោក គីម លើកមកពិភាក្សាគ្នា

រុស្ស៊ី៖  លោក គីម ជុងអ៊ុន(Kim Jong Un) មេដឹកនាំកូរ៉េខាងជើង និង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃពុធ ដែល​មេដឹក​នាំ​ទាំង​២ ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយ​របស់​រុស្ស៊ី​សម្រាប់​កម្មវិធី​ផ្កាយរណប​សម្ងាត់​របស់រដ្ឋនេះ។ លោក ពូទីន បានបង្ហាញលោក គីម ជុំវិញមូលដ្ឋានបាញ់​បង្ហោះ​រ៉ូកែត​អវកាស​ទំនើប​បំផុត​របស់​រុស្ស៊ី នៅ​តំបន់ចុងបូព៌ាក្នុងទឹកដីរុស្ស៊ី និងបាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការប​ញ្ជូន​អវកាស​យានិក​កូរ៉េខាង​ជើង​ទៅ​កាន់ទីលំហ។ លោក គីម ដែលទៅដល់តាមរថភ្លើងពីកូរ៉េខាងជើង បាន​សួរ​សំណួរ​លម្អិត​អំពីគ្រាប់រ៉ូកែត … Read More

ការបញ្ចេញទឹកវិទ្យុសកម្ម ចេញពីរោងចក្រហ្វូគូស៊ីម៉ារបស់ជប៉ុន រុស្ស៊ីបារម្ភ

រុស្សី៖ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសរុស្ស៊ី បាននិយាយនេះ ថា ខ្លួនមានការព្រួយបារម្ភ ចំពោះការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញ ហើយបានអំពាវនាវឲ្យទីក្រុងតូក្យូផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនេះ។ គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមុន ហើយការធ្វើបែបនេះ បានប្រឈមនឹងការរិះគន់ឥតសំចៃពីប្រទេសចិន ដែលបានសម្រេចហាមឃាត់ការនាំចូលអាហារសមុទ្រគ្រប់យ៉ាងពីជប៉ុនភ្លាមៗ។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មានការខ្វះខាតនូវតម្លាភាពពីទីក្រុងតូក្យូ ជុំវិញបញ្ហានេះ ដោយលោកស្រី Zakharova បានប្រាប់សារព័ត៌មានថា៖ … Read More

រាជរដ្ឋាភិបាលដាក់ចេញ ៣ចំណុចគោលសំខាន់ ដើម្បីការពារពលករនៅក្រៅប្រទេស

ភ្នំពេញ៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៣ចំណុចសំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។ ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១.ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ កំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។ លើសពីនេះ ចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ គួរបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « … Read More