សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្ត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត … Read More