សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្ត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្ដល់កាដូឆ្នាំថ្មីដល់ប្រធានមន្ទីររាជធានី-ខេត្តដំឡើងកម្រិតស្មើប្រធាននាយកដ្ឋាន

ភ្នំពេញ៖ សម្រាប់កាដូឆ្នាំថ្មីដល់មន្រ្ដីរាជការ ជាប្រធានមន្ទីរ នៃរដ្ឋបាលរាជធានី-ខេត្ត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់មានតំណែងស្មើប្រធាននាយករដ្ឋាន ខណៈកាលពីមុនស្មើត្រឹមអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី-ខេត្តបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹព្រីមៀ សែនសុខ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ទាក់ទងទៅនឹងការងារធ្វើកំណែទម្រង់ វិមជ្ឈការ … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី ណែនាំឲ្យក្រសួងមុខងារសាធារណៈធ្វើការឲ្យបានម៉ត់ចត់ ចំពោះការជ្រើសរើសមន្រ្តីរាជការ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ «អ្នកចេះគឺជាប់» ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី … Read More

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានគោរពជម្រាបជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង អំពីគោលបំណងនៃការចូលជួបសម្តែងការគួរសម គឺដើម្បីបង្ហាញវត្តមានថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង … Read More

យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ស្របពេលបាត់ខ្លួន០៤ថ្ងៃ គ្រាដែលចេញពីផ្ទះដើរទៅព្រៃរកឃ្មុំ..

មណ្ឌលគិរី៖​ យុវជនម្នាក់ចេញពីផ្ទះទៅរកឃ្មុំកាលពីថ្ងៃ ទី៣០ខែមីនាឆ្នាំ២០២៤កន្លងមក គិតមកដល់ថ្ងែទី២ខែមេសាឆ្នាំ២០២៤នេះអស់រយៈពេល០៤ថ្ងៃហើយ ដើម្បីស្វែងរកទឹកឃ្មុំលក់ ដោះស្រាយជីវភាពគ្រួសារ។​ ជារៀងរាល់លើកនៃការចេញដំណើរពីផ្ទះទៅរកទឹកឃ្មុំលក់របស់ជនរងគ្រោះរូបនេះ គេតែងឃើញចេញទៅរកឃ្មុំ ហើយបានសម្រាកនៅក្នុងព្រៃ១យប់ឬ២យប់ប៉ុណ្ណោះ។ តែលើកនេះ ដោយសារបាត់ជនរងគ្រោះយូជាងសព្វមួយដង លើសពីថ្ងៃដែលជនរងគ្រោះត្រូវត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹង សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ សមត្ថកិច្ចបន្ទាប់ពីទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីក្រុមគ្រួសារជនរងគ្រោះ ថា”បាត់ខ្លួនសមាជិកគ្រួសារអស់រយៈពេល០៤ថ្ងៃមកហើយនោះ។ លោក កប ធន់ មេប៉ុស្តិ៍នគបាលរដ្ឋបាលឃុំមេម៉ង់​ ភ្លាមៗនោះលោកបានដឹកកម្លាំងរបស់ខ្លួននិងបានសហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២និងកម្លាំងបងប្អូនសហគមន៍សរុបជាង៧០នាក់។ ក្នុងនោះចែកចេញជា០៧ក្រុមដើម្បីរុករកតែម្តង។ បន្ទាប់ពីប្រតិបត្តិការរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២មេសា២០២៤ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងប្រគៀបមែកឈើ លើដើមឈើ ដាច់ខ្យល់ស្លាប់ មានស្ថានភាព ហើមស្អុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះឃុំមេម៉ង់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។​ … Read More