ការយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន របស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា ដើម្បីពិនិត្យព្រះរាជសុខភាពមួយរយៈ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ … Read More

ករណីបាក់រលំអណ្តូងរ៉ែធ្យូងថ្ម បានស្លាប់មនុស្ស៤នាក់ ក្នុងនៅប្រទេសវៀតណាម

វៀតណាម៖ កាសែតរដ្ឋ​របស់​វៀតណាម Thanh Nien កាលពីថ្ងៃអាទិត្យ​ទី២៧​ ខែសីហា ឆ្នាំ​២០២៣​នេះ​ បាន​រាយការណ៍​​ថា មនុស្ស៤នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​នៅ​ក្នុង​ការ​បាក់​រលំ​អណ្តូង​រ៉ែធ្យូង​ថ្មមួយកន្លែង​​ក្នុង​មជ្ឈមណ្ឌល​រុករក​រ៉ែ Quang Ninh ប្រទេសវៀតណាម។​ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង តាំង​ពី​​ល្ងាច​ថ្ងៃ​សៅរ៍​មកម្ល៉េះ ​នា​​​អណ្តូងរ៉ែ​មួយ​ដែល​គ្រប់គ្រង និង​ដំណើរការ​ដោយ​ក្រុមហ៊ុន ធ្យូងថ្ម Vang Danh ដែល​ជា​អង្គភាព​នៃ​ក្រុមហ៊ុន​រុករក​ធ្យូង​ថ្ម​រដ្ឋ​វៀតណាម Vinacomin បើតាមកាសែត Thanh Nien ។​ មក​ទល់​ពេល​នេះ ក្រុម​សង្គ្រោះ​បាន​ទាញ​យក​សាកសព​កម្មករ​រ៉ែ បាន​ចំនួន​បួន​នាក់​មក​ហើយ​។ ទោះយ៉ាងណា … Read More

បុរាណស្ថានចំនួន៥៥ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរកំណត់ដែនរក្សាការពារ

ការ​កំណត់​ដែន​រក្សា​ការពារ​នេះ​ធ្វើឡើង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា​និង​បុរេ​ប្រវត្តិវិទ្យា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដឹកនាំ​ដោយ​លោក ណៃ សុភា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បារាយណ៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជុំវិញ​បុរាណ​ស្ថាន បាន​ចុះទៅ​ផ្ទៀងផ្ទាត់ និងកំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថានចំនួន ៥៥ បាន​ដោយ​ជោគជ័យ។ ក្រុម​ការងារ​នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេប្រវត្តិវិទ្យា នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ផ្ទៀងផ្ទាត់ និង​កំណត់​ដែន​រក្សា​ការពារ​បុរាណ​ស្ថាន​ចំនួន ៥៥ នៅ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ … Read More

ចាប់ផ្ដើមចល័តលើដីឋានព្រះចន្ទ រ៉ូបូតស្វ័យប្រវត្តរបស់ឥណ្ឌា

ឥណ្ឌា៖ ការ​ចុះ​ចត​ស្ថានីយ​ Vikram ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ ​ បានឃើញរ៉ូបូត​​ស្វ័យ​ប្រវត្ត​ Pragyan ក៏​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ស្ថានីយ​ Vikram នៅ​វេលា​ម៉ោង 23 និង 13 នាទី ថ្ងៃ​ទី 23 សីហា​ (ពេល​វេលា​នៅ​កម្ពុជា)​។ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan បាន​ចាក​ចេញ​ពី​ស្ថានីយ Vikram និង​ចាប់​ផ្ដើម​ការ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ ចាប់ពី​ម៉ោង​ជិត 10 ព្រឹក​ ថ្ងៃ​ទី … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

📢 កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល១៥រូប

📢 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥ រូប សម្រាប់នីតិកាលទី៧ នេះរដ្ឋសភា នស/រកត ០៨២៣/២០៧៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ព្រះរាជក្រឹត្យ_មេធាវី_Gov_27082023

ទីស្តីការគណៈមន្រ្តី សេចក្តីប្រកាសបដិសេធព័ត៌មាន លេខពិសេស

📢 នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣នេះ ទីស្តីការគណៈមន្រ្តី លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ លេខៈ ពិសេស លើការផ្សាយរបស់ ” វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ ” ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ OCM_Press-Release╏27082023  

សមយុទ្ធ Predators Run ស្លាប់ទាហាន៥នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រអាមេរិក MV-22B Osprey

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ យោងតាមសារព័ត៌មាន RT ចេញផ្សាយបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ កងកម្លាំង Rotational Force-Darwin បាននិយាយថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ MV-22B Osprey ដែលបានធ្លាក់នៅលើកោះ Melville ភាគខាងជើងនៃប្រទេសអូស្ត្រាលីនៅម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក។ ឧទ្ធម្ភាគចក្រយោធាអាមេរិក មួយគ្រឿងដែលមានទាហានម៉ារីនអាមេរិក ២៣ នាក់ នៅលើនោះ បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យយ៉ាងហោចណាស់សមាជិកសេវាកម្ម៣នាក់បានស្លាប់ និងទាំងអស់ផ្សេងទៀតបានរងរបួស … Read More

អាកាសយានិកបើកយន្តហោះចម្បាំងអ៊ុយក្រែន បានស្លាប់មានឈ្មោះថា

អ៊ុយក្រែន៖ អំឡុងពេលដែលយន្តហោះចម្បាំងហ្វឹកហាត់ L-39 ចំនួន ២គ្រឿង បុកគ្នាលើអាកាសនៅតំបន់ភាគខាងលិចទីក្រុងគីវ កាលពីថ្ងៃសុក្រកន្លងទៅនេះ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាកាសយានិកបើកយន្តហោះយោធាអ៊ុយក្រែន ៣នាក់ ដែលរួមទាំងពីឡុតមានទេពកោសល្យបំផុតប៉ងប្រាថ្នាបើកយន្តហោះ F-16 បានស្លាប់។ ការយកទុកចិត្តលើការហ្វឹកហាត់យ៉ាងរហ័សរបស់ពីឡុត ដើម្បីឆាប់បានឲ្យបើកយន្តហោះចម្បាំង F-16ចំនួន ៦១គ្រឿង ត្រូវបានសន្យាផ្តល់ជូនដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់លោកនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅក្នុងសុន្ទកថាវីដេអូពេលយប់របស់លោកថា ពីឡុត ៣នាក់នោះ រួមមានទាំងពីឡុត Andriy Pilshchykovមានរហ័សនាម Juiceដែលជាមន្រ្តីអ៊ុយក្រែនដ៏មានទេពកោសល្យម្នាក់អាចជួយរដ្ឋរបស់ពួកយើងយ៉ាងអស្ចារ្យ ។ … Read More