រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

📢 នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លេខៈ ៩៤ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គួរធ្វើបែបណាដើម្បីមានលុយត្រៀមចូលនិវត្តន៍?

តើធ្លាប់គិតទេ ថាខ្លួនយើងកាន់តែចាស់ ស្របពេលកូនៗយើងកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ ចង់ឲ្យបានរៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ ឬចេញរកស៊ី ឬមានគ្រួសារក៏ចេញបាត់ពីយើង? សួរថាតើ យើងត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាមាតាបិតាតើយើងអាចជួយអ្វីសម្រាប់ខ្លួនឯងដើម្បីមានលុយសល់ពេលចូលនិវត្តន៍បានលឿន? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនជាការចែករំលែកគ្នាទៅវិញទៅមក អាចយកទៅជួយលោកអ្នក ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖ បើកចិត្តសន្ទនាៈ ពេលខ្លះក្នុងគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅប្តី-ប្រពន្ធមកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនយើងថានៅក្នុងកម្រិតណា ហើយត្រូវបង្ហាញថាគ្រប់គ្នាពិតជាបារម្ភ និងចង់ជួយខ្លួនឯងចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។ គិតលេខឲ្យអស់ៈ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ … Read More

ការស្លៀកពាក់ឈុតឥស្លាម បារាំងនឹងហាមឃាត់មិនឲ្យចូលក្នុងថ្នាក់រៀនឡើយ

ប៉ារីស៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបារាំង នឹងហាមប្រាមលើការស្លៀកពាក់ នៅក្នុសាលាដោយប្រើឈុត ឥស្លាម ហៅថា abaya ដែលពាក់ដោយស្ត្រីមូស្លីម មួយចំនួន ដោយបានអះអាងថា សម្លៀកបំពាក់នេះបានរំលោភ លើច្បាប់សាសនាដ៏តឹងរឹង របស់ប្រទេសបារាំង ក្នុងវិស័យអប់រំ យោងតាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ ។ លោក Gabriel Attal រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ដល់ ទូរទស្សន៍ TF1 … Read More

ក្រុមហ៊ុនជីកកាក់ BTC ធំជាងគេក្នុងលោក ក្លាយជាក្រុមហ៊ុនវិនិយោគជាមួយ Blackrock

ជាក្រុមហ៊ុនទទួលវិនិយោគជូនអ្នកវិនិយោគដ៏ធំមួយក្នុងលោក Blackrock ដែលមានទ្រព្យសម្បត្តិកំពុងគ្រប់គ្រងចំនួន 8.594 ពាន់ពាន់លានដុល្លារ (ឆ្នាំ 2022)។ ក្រុមហ៊ុននេះក៏បានវិនិយោគជាមួយក្រុមហ៊ុនជីកកាក់ដ៏ធំទាំង4 ក្នុងលោកផងដែររួមមាន Riot (Blackrock មានភាគហ៊ុន 6.14% នៅលំដាប់លេខ2 នៃអ្នកវិនិយោគជាមួយក្រុមហ៊ុននេះ), Marathon Digital Holding (6.44%, 2), Cipher Mining(0.88%, 2), TeraWulf (2.28%, 2)។ ស្ថាបនិករបស់ Platform ទិញលក់ Crypto … Read More

រដ្ឋមន្ដ្រីក្រសួងអប់រំ កម្មវិធីសាលាជំនាន់ថ្មីត្រូវបានលើកទឹកចិត្តឱ្យពង្រីក

ភ្នំពេញ​:  ការ​សម្ដែងនូវ​អំណរគុណ​ចំពោះ​មាតាបិតា​អ្នកគ្រប់គ្រង​សាលា​លោកគ្រូ​អ្នកគ្រូ និង​អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (KAPE)​ ដែល​បាន​ជួយ​គាំទ្រ​សាលា​ជំនាន់​ថ្មី​និង ចង់ឱ្យ​សាលា​បែបនេះ​កើតមាន​កាន់តែច្រើន​ថែមទៀត​ បើតាមការលើកឡើងពីលោក​ឧបនាយក​រដ្ឋ​​មន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ការលើកឡើង​របស់លោក​ដូចនេះ​ធ្វើឡើង​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ពិព័រណ៍​ស្នាដៃ​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ពីថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ ​២០២៣​។ អ្វីដែល​លោក ណា​រ៉ុ​ន សរសើរ​នោះ​ គឺ​ការចូល​​រួម​ដ៏​គួរឱ្យកត់សម្គាល់​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​ដែល​ផ្តល់​វិភាគទាន​ពី​ ៣០​ ទៅ ៥០​ ដុល្លារ​ក្នុង ​១ ​ខែ ក៏ដូចជា ការ​បរិច្ចាគ​អភិវឌ្ឍន៍​សាលា​ជំនាន់​ថ្មី​ជាច្រើន​ទៀត​ដែរ​។​ … Read More

ការប្តេជ្ញាអភិវឌ្ឍកីឡាបាល់ទះកម្ពុជា របស់លោក ស សុខា បន្តពីលោក នេត សាវឿន

ភ្នំពេញ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង មហាផ្ទៃ ស សុខា បាន​ប្តេជ្ញា​ចិត្តពង្រឹង​វិស័យ​កីឡា​​បាល់​ទះ​កម្ពុជាឱ្យ​កាន់តែរីកចម្រើន និង​មាន​ឈ្មោះបោះសំឡេង​កាន់តែ​ខ្លាំង នៅ​លើ​ឆាក​អន្តរ​ជាតិ គឺ​បន្ថែម​ទៅ​លើ​ការ​បំបែក​កំណត់ត្រាជា​ប្រវត្តិសាស្រ្ត សម្រាប់​ការ​ដណ្តើម​បានមេដាយ​សំរឹទ្ធ និង​មេដាយប្រាក់ ពី​ការ​ប្រកួត​ស៊ីហ្គេម ចំនួន​២លើក កន្លងមក​។ ការ​បង្ហាញ ពីការ​ប្តេជ្ញា​ចិត្តនេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​សន្និបាត​វិសាមញ្ញ​សហ​​ព័ន្ធ​កីឡាបាល់​ទះកម្ពុជា អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី២៦ ខែសីហា គឺ​ក្នុង​ពេល​លោក​ ស សុខា ទទួល​បាន​​​​ការគាំ​ទ្រ​​ឱ្យ​ឡើង​ធ្វើជា​ប្រធាន​សហព័ន្ធនេះ ជំនួស​លោក ឧបនា​យក​រដ្ឋមន្រ្តី នេត សាវឿន ដែល​​បានលាឈប់ … Read More

វិស័យមូលបត្រទទួលបានកិច្ចគាំពារវិនិយោគិន

ភ្នំពេញ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.)​ ជា​អាជ្ញាធរ​ដែលមាន​មុខងា​រ​គ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​ការងារ​ចម្បង និង​អាទិភាព​ដែល ន​.​ម​.​ក​. តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។ ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន​នៅក្នុង​វិស័យ​មូល​ប​ត្រ​បាន​បញ្ញត្តិ​កំណត់​នូវ​យន្តការ​ជាច្រើន ក្នុង គោលដៅ​ការពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ ដោយ​ក្នុងនោះ​រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​គ្រប់គ្រង និង​ត្រួតពិនិត្យ​តួអង្គ​អ្នកចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ និង​ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ចាត់ទុកជា​មូល​ប​ត្រ ការបន្ត​ការត្រួត​ពិនិត្យ តាមដាន​ការធ្វើ​អាជីវកម្ម និង​ការផ្តល់​សេវាកម្ម​របស់​តួអង្គ​ទាំងអស់ ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេល​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​បោះផ្សាយ នីតិវិធី​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​តាមរយៈ​យន្តការ SERC Alert ការ​ចុះ​អធិការកិច្ច … Read More

ការបើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ អាណិត្តទី៣

ភ្នំពេញៈ  ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាលើកទី២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព … Read More

លោក Trump ចេញយុទ្ធនាការអង្គាសបានប្រាក់ជាង៧លានដុល្លារ ក្រោយការថតរូបនៅពន្ធនាគារជាប្រវត្តិសាស្ត្រនៅរដ្ឋចចា

សហរដ្ឋអាមេរិក៖ ចាប់តាំងពីការថតរូបដែលត្រូវបានថតនៅក្នុងពន្ធនាគាររបស់លោកនៅទីក្រុង Atlanta រដ្ឋចចា( Georgia)កាលពីថ្ងៃព្រហស្បតិ៍ ទី២៤សីហា ឆ្នាំ២០២៣មក ការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump និយាយថា ខ្លួនបានរៃអង្គាសបានប្រាក់ចំនួន៧,១លានដុល្លារអាមេរិក ។ ភាគច្រើននៃប្រាក់ទាំងនេះ រកបានពីការលក់ទំនិញដូចជា ពែងកាហ្វេ អាវយឺត ស្រោមដាក់ភេសជ្ជៈ ដែលមានរូបថតទឹកមុខក្រញូវរបស់អតីតប្រធានាធិបតីរូបនេះ ។ លោក Trump ត្រូវបានដោះលែងដោយបង់ប្រាក់ធានាខ្លួន ក្រោមបទចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ លោកប្រឈមការចោទប្រកាន់ចំនួន៣ករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤។ ការចោទប្រកាន់ទាំងនោះ រួមបញ្ចូលទាំង ២ករណីដែលជាប់ពាក់ព័ន្ធការអះអាងខុសការពិតរបស់លោកថា ការបោះឆ្នោតនោះត្រូវបានគេលួច និងការវាយប្រហារដោយក្រុមអ្នកគាំទ្ររបស់លោកលើវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។ ការចូលរួមនេះទំនងជាបានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកបានអង្គាសបានប្រាក់ជិត២០លានដុល្លារក្នុងរយៈពេល៣សប្ដាហ៍ … Read More