លោកស្រី Truong My Lan មហាសេដ្ឋីអចលនទ្រព្យវៀតណាម ត្រូវកាត់ទោសប្រហារជីវិត ពីបទឆបោករាប់ពាន់លានដុល្លារ

វៀតណាម៖ លោកស្រី Truong My Lan មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការខូចខាតប្រមាណ 27 ពាន់លានដុល្លារ។ គណៈវិនិច្ឆ័យនៅទីក្រុងហូជីមិញ បានច្រានចោលរាល់ទឡ្ហីករណ៍ការពាររបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ធំ Van Thinh Phat ដោយបានរកឃើញថា នាងមានទោសពីបទឆបោកប្រាក់ពីធនាគារ Saigon Commercial Bank ក្នុងរយៈពេលមួយទសវត្សរ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សកម្មភាពរបស់នាងបាន “បំផ្លាញការជឿទុកចិត្តរបស់ប្រជាជន លើការដឹកនាំរបស់គណបក្ស … Read More

ការស៊ើបអង្កេតរបស់ រុស្ស៊ី លើការពាក់ព័ន្ធ និងការផ្តល់មូលនិធិដល់ក្រុមភេរវករលើមន្រ្តីអាមេរិក និងអង្គការណាតូ

ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ “ក្នុងចំនួនទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក” ក៏ដូចជាការចូលរួមរបស់មន្ត្រីលោកខាងលិចជាក់លាក់ និងបុគ្គលមកពីអង្គការពាណិជ្ជកម្ម និងសាធារណៈ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំជំរុញការអនុវត្ត ការចុះបញ្ជីគម្រោងវិនិយោគ មានទុនសមមូល៥លានដុល្លារចុះ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញ ការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

តាកែវ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាគ្នានហេតុផល ណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ដូចការលើកឡើងរបស់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដូច្នេះសូមកុំព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។ ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនធ្វើអ្វីដែលវានាំឲ្យផ្ទុយជាមួយរដ្ឋធម្មនុញ្ញ​របស់ខ្លួន​នោះទេជាពិ សេសគឺបញ្ហាមូលដ្ឋានកងទ័ពបរទេសនេះតែម្តង ខណៈមានការចោទ​ប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិន។ ដោយករណីនេះគឺជារឿងមិនពិតនោះឡើយ។ ជាមួយគ្នានោះដែរសម្តេចធិបតី … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បញ្ហារវាងបងប្អូនប្រជាពលរដ្ឋជាមួយម្ចាស់បុរី សម្ដេចបានបញ្ជាឲ្យធ្វើការដោះស្រាយជារៀងរាល់ថ្ងៃ

តាកែវ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។ សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​បញ្ហាជាមួយ ម្ចាស់បុរីនានា​យ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយ​ជា​សាធារណៈនោះទេ។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន​ និងម្ចាស់បុរី សម្តេច​ក៏បានធ្វើការជាមួយធនាគារជាតិ ​ដោយឲ្យតួអង្គនេះ​ត្រូវ​ចរចា​ជាមួយ​ធនាគារនានា​ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំង​ផ្នែកសេដ្ឋកិច្ចផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក … Read More

លោកបណ្ឌិត សុខ ទូច ថា ផលប៉ះពាល់បរិស្ថាន លើការជីកព្រែកខ្មែរ ហ្វូណនតេជោ មិនស្មើនឹងការធ្វើវារីអគ្គិសនី របស់គេមួយផង

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការដែលប្រទេសខ្មែរ ជីកព្រែក ព្រែកជីកហ្វូណនតេជោ មានការប៉ះពាល់បរិស្ថាន មិនស្មើនឹងការធ្វើវារីអគ្គិសនីមួយរបស់ប្រទេសគេនោះទេ ។ ថ្លែងក្នុងវេទិកាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មាន ដែលជាការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជា ចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១០ មេសា នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានធ្វើការកត់សម្គាល់ថា ការបន្តឆ្កឹះ និងនិយាយមិនល្អជារឿយៗ ពីសំណាក់វៀតណាម មកលើគម្រោងព្រែកជីកហ្វូណនតេជោ គឺមានកត្តា៣ធំៗ ពាក់ព័ន្ធនឹងបរិស្ថាន … Read More

ថវិកាជាង៣០០លានដុល្លារ! រាជរដ្ឋាភិបាល ចំណាយសម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ប្រមាណជាងបីរយលានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀតនោះ។ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយឲ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បី បញ្ជៀសទឹកកុំឲ្យបុកចូលក្នុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ … Read More