យោងតាមសំណេររបស់សម្តេចបណ្ឌិត យ៉ន់ សេងយៀត លើការសិក្សាថ្នាក់ក្រោយបណ្ឌិតលើសំនួរបានសួរព្រះអង្គថា “តើការសិក្សាថ្នាក់«ក្រោយបណ្ឌិត» គេសិក្សាយ៉ាងដូចម្ដេចនៅសាកលវិទ្យាល័យ Harvard ? “
នេះជាសំណួរដែលគេសួរខ្ញុំជាញឹកញាប់កន្លងមក ចាប់តាំងពីខ្ញុំមកដល់សាលានេះ(Harvard)។
ខ្ញុំសូមឆ្លើយសំណួរនេះទៅតាមបទពិសោធន៍ដែលខ្ញុំរៀននៅHarvard ។
ថ្នាក់ក្រោយបណ្ឌិតឬបណ្ឌិតរដ្ឋ ឬភាសាអង់គ្លេសគេហៅថា« Post Doctoral Research ឬ Postdoc» គឺ ជាកម្រិតសិក្សាខ្ពស់បំផុតនៅក្រោយកម្រិតឧត្តមសិក្សា។
សាកលវិទ្យាល័យមិនមានរៀបចំថ្នាក់បង្រៀនសម្រាប់សិក្ខាកាមនៅកម្រិតនេះទេ និយាយរួម គឺគ្មានថ្នាក់រៀនទេ អ្វីដែលសិក្ខាកាមត្រូវធ្វើសម្រាប់ការស្រាវជ្រាវរបស់ខ្លួនគឺណាត់ជួបជាមួយសាស្រ្តាចារ្យ ដែលសាលាបានកំណត់ឲ្យដើម្បីជួយរៀបចំកិច្ចការស្រាវជ្រាវសរសេរនិក្ខេបបទរបស់ខ្លួន ។
ប៉ុន្តែសិក្ខាកាមថ្នាក់ក្រោយបណ្ឌិត អាចចូលស្ដាប់នៅតាមថ្នាក់នៃកម្រិតសិក្សាណាមួយបាន ប្រសិនបើមានបំណង ឬអាចបង្រៀន ធ្វើបទបង្ហាញនូវកម្មវិធីស្រាវជ្រាវរបស់ខ្លួនបាន។ ជាពិសេស សាលាតែងតែប្រកាសប្រាប់ដល់និស្សិតអំពីវត្តមានរបស់« អ្នកសិក្សាថ្នាក់ក្រោយបណ្ឌិត» ដើម្បីឲ្យមានការចែករំលែកចំណេះដល់គ្នានិងគ្នា។
សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំជួបលោកសាស្រ្តាចារ្យ ដឹកនាំតែ៤ឬ២ម៉ោង ( តាមការជាក់ស្ដែង) ក្នុងមួយខែតែប៉ុណ្ណោះ ដើម្បីដាក់ជូនគាត់នូវរបាយការណ៌ស្រាវជ្រាប្រចាំខែ ប៉ុន្តែខ្ញុំចំណាយពេលមិនតិចជាង១០ម៉ោងទេក្នុងមួយថ្ងៃនៅបណ្ណាល័យសម្រាប់ការស្រាវជ្រាវ។
ការងារប្រចាំថ្ងៃរបស់ខ្ញុំគឺ
១.ចូលរួមសិក្ខាសាលានានាជាប្រចាំ
២.ចូលស្ដាប់ការបង្រៀនតាមថ្នាក់នីមួយៗ (បើរមានពេល)
៣.ទទួលធ្វើបទបង្ហាញ ប្រសិនបើរសាលាស្នើរសុំ
៤.ជួបអ្នកសិក្សាថ្នាក់ក្រោយបណ្ឌិតដូចគ្នាជាប្រចាំខែដើម្បីចែករំលែកលទ្ឋផលស្រាវជ្រាវរបស់ខ្លួន ។
៥.ទទួលការងារសាលាដាក់ឲ្យប្រសិនបើរមាន (ការងារសហគមន៍)។
៦.ស្រាវជ្រាវនៅបណ្ណាល័យ
៧.ចុះស្រាវជ្រាវតាមមូលដ្ឋាន ប្រសិនបើរចាំបាច់។
ការសិក្សាថ្នាក់ក្រោយបណ្ឌិតគឺជាការសរសេរសនិក្ខេបបទតាមកម្រិតនិយាមគុរុកោសល្យ(ស្ដង់ដារ)របស់សាលាដែលបានកំណត់ ហើយ ជាចុងបញ្ចប់គឺធ្វើបទបង្ហាញនូវលទ្ឋផលស្រាវជ្រាវរបស់ខ្លួនជាការបញ្ចប់។
សម្រាបខ្ញុំ: ការសិក្សាថ្នាក់ក្រោយបណ្ឌិតគឺជាកម្រិតសិក្សាដ៏ខ្ពស់បំផុតនិងពិបាកបំផុត តែល្អបំផុតណាស់ដែរសម្រាប់ខ្ញុំ។
១២.០៣.២៥៦០/២០១៧