ករណី អត្តឃាត(ចងក) ÷ ស្រុកអូរគ្រៀងសែនជ័យ

ករណី អត្តឃាត(ចងក)

ស្រុកអូរគ្រៀងសែនជ័យ ៖ នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានករណីអត្តឃាត(ចងក) បង្កឡើងដោយខ្លួនឯង ឈ្មោះ រិន វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធឈ្មោះ វិន តុលា ភេទស្រី អាយុ២២ឆ្នាំ និងកូន ចំនួន ០២នាក់។ ករណីនេះកើតឡើងនៅចំណុចអូរអណ្ដាស់ ស្ថិតនៅក្នុង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កម្លាំង អហ ស្រុក ចំនួន ០៤នាក់ បានចុះដល់កន្លែងកើតហេតុភ្លាម សហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាល និងកម្លាំងអធិការដ្ឋាន ចំនួន ០៦នាក់ អនុប្រធានភូមិអូរគ្រៀង ចំនួន ០១នាក់ គ្រូពេទ្យមណ្ឌល ចំនួន ០១នាក់ ចូលរួមពិនិត្យ និងធ្វើកោសលវិច្ឆ័យលើសាកសពឈ្មោះ រិន វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កន្លែងកើតហេតុខាងលើ ពិនិត្យឃើញថាសពពិតជាមានស្លាកស្នាមខ្សែប៉ៃយ ពណ៍ខ្មៅ ជាប់ហ្នឹងក និងមានហៀរទឹកកាម ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ។
តាមការសន្និដ្ឋានរបស់សម្ថតកិច្ចកោសលវិច្ឆ័យ និងគ្រូពេទ្យ ឃើញថា សពពិជាធ្វើអត្តឃាតដោយចងកនៅលើផ្ទះពិតប្រាកដមែន ។ មូលហេតុ: សពបានផឹកស្រាស្រវឹង ទាស់ពាក្យសម្ដីជាមួយប្រពន្ធ រួចប្រពន្ធក៏ទៅដេកនៅផ្ទះបងប្អូន ចំណែតប្ដីដេកនៅផ្ទះម្នាក់ឯង លុះព្រឹកឡើងប្រពន្ធត្រឡប់មកផ្ទះវិញ ក៏ឃើញប្ដីស្លាប់ដោយចងកនៅលើផ្ទះពិតប្រាកដមែន ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។