វិស័យមូលបត្រទទួលបានកិច្ចគាំពារវិនិយោគិន
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាអាជ្ញាធរដែលមានមុខងារគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ គឺជាការងារចម្បង និងអាទិភាពដែល ន.ម.ក. តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាននៅក្នុងវិស័យមូលបត្របានបញ្ញត្តិកំណត់នូវយន្តការជាច្រើន ក្នុង គោលដៅការពារវិនិយោគិនក្នុងវិស័យមូលបត្រ ដោយក្នុងនោះរួមមាន ការរៀបចំក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យតួអង្គអ្នកចូលរួមក្នុងវិស័យមូលបត្រ និងប្រភេទឧបករណ៍ហិរញ្ញវត្ថុដែលចាត់ទុកជាមូលបត្រ ការបន្តការត្រួតពិនិត្យ តាមដានការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មរបស់តួអង្គទាំងអស់ ក្នុងវិស័យមូលបត្រ ការផ្សព្វផ្សាយព័ត៌មានទាន់ពេលជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ នីតិវិធីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ ការផ្សព្វផ្សាយតាមរយៈយន្តការ SERC Alert ការចុះអធិការកិច្ច … Read More