ការបញ្ចេញទឹកវិទ្យុសកម្ម ចេញពីរោងចក្រហ្វូគូស៊ីម៉ារបស់ជប៉ុន រុស្ស៊ីបារម្ភ

រុស្សី៖ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសរុស្ស៊ី បាននិយាយនេះ ថា ខ្លួនមានការព្រួយបារម្ភ ចំពោះការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញ ហើយបានអំពាវនាវឲ្យទីក្រុងតូក្យូផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនេះ។ គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមុន ហើយការធ្វើបែបនេះ បានប្រឈមនឹងការរិះគន់ឥតសំចៃពីប្រទេសចិន ដែលបានសម្រេចហាមឃាត់ការនាំចូលអាហារសមុទ្រគ្រប់យ៉ាងពីជប៉ុនភ្លាមៗ។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មានការខ្វះខាតនូវតម្លាភាពពីទីក្រុងតូក្យូ ជុំវិញបញ្ហានេះ ដោយលោកស្រី Zakharova បានប្រាប់សារព័ត៌មានថា៖ … Read More

រាជរដ្ឋាភិបាលដាក់ចេញ ៣ចំណុចគោលសំខាន់ ដើម្បីការពារពលករនៅក្រៅប្រទេស

ភ្នំពេញ៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៣ចំណុចសំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។ ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១.ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ កំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។ លើសពីនេះ ចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ គួរបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « … Read More

 ផ្លែដូង ជួយជីវភាពគ្រួសាររីកចម្រើន

ជាអ្នកដឹកផ្លែដូងដើរលក់ ជាមុខរបរតូចតាចពិតមែន តែក្នុងពេលបច្ចុប្បន្ន បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរលក់ផ្លែដូងបានច្រើន ដូចជា ការចំណាយហូបចុក និងសម្រាប់ផ្គត់ផ្គងឲ្យកូនចៅបានសិក្សារៀនសូត្រទៀតផង ខណៈតម្លៃដូងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការហក់ឡើងថ្លៃបន្តិចក៏ដោយ។ ហើយនាពេលបច្ចុប្បន្នអ្នកដឹកផ្លែដូងដើរលក់ជាការប្រកបរបរលក់ដូងចល័ត បាននឹងកំពុងមមាញឹកជាខ្លាំងក្នុងការបន្តរកនូវប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។ លោក ជា ម៉ៅ បានប្រកបរបរលក់ផ្លែដូងរយៈពេល ៥ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ផ្លែដូងរបស់គាត់ បានជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយមុខរបរដើរផ្លែលក់ដូងនេះ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានជាង ៤ ទៅ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ថ្ងៃខ្លះទៀតអាចលក់បានរហូតដល់ជាង ៩ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន តែបើប្រៀបធៀបពីមុនគាត់អាចរកប្រាក់បានពី ១៤ទៅ១៥ ម៉ីនក្នុងមួយថ្ងៃ។ … Read More

ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹងការបើកផ្តល់ប្រាក់បៀវត្យ ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣

📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ លេខ : ៥០៣០/២៣ មស.សជណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

📢 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ស្តីពី ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ លេខ: ៤០ អយក.សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងធម្មការ និង សាសនា សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើរការគេហទំព័រ (Website ) និងលេខទូរស័ព្ទ របស់ក្រសួង

📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រ (Website ) និងលេខទូរស័ព្ទ របស់ក្រសួងធម្មការ និងសាសនា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល។

ក្រុងប៉ោយប៉ែត៖ ឃាត់ខ្លួនក្មេងទំនើង ប្រុស-ស្រី១៥នាក់

ប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនក្មេងទំនើង ដើរលេងយប់ជ្រៅចំនួន១៥នាក់។ ការបើកប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងតាមមូលដ្ឋាន។ មន្រ្តីជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន៧នាក់ … Read More

លោកពូទីន៖ អ៊ុយក្រែនអស់ធនធាន ទើបពិភាក្សាលើសន្តិភាព

រុស្ស៊ី៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារកន្លងទៅថា អ៊ុយក្រែនអាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាលើសន្តិភាព នៅពេលណាដែលពួកគេអស់ធនធាន ប៉ុន្តែទីក្រុងគីវ នឹងប្រើប្រាស់បទឈប់បាញ់ដើម្បីប្រមូលកម្លាំងរបស់ពួកគេឡើងវិញប៉ុណ្ណោះ។ លោកពូទីន ថ្លែងនៅក្នុងវេទិកានៅទីក្រុងភាគខាងកើត Vladivostok ប្រទេសរុស្ស៊ី ដោយបានលើកឡើងម្តងហើយម្តងទៀតថា ការវាយបកបច្ចុប្បន្នរបស់អ៊ុយក្រែន ពុំបានទទួលជោគជ័យនោះទេ ដោយពួកគេមិនទទួលបានលទ្ធផលអ្វីនោះឡើយ ។ លោកបន្តថា អ៊ុយក្រែនកំពុងវាយបកពិតមែន ប៉ុន្តែគ្មានលទ្ធផលនោះទេ ។ ពួកយើងមិននិយាយថា បរាជ័យ ឬមិនបរាជ័យនោះទេ គ្រាន់តែគ្មានលទ្ធផលប៉ុណ្ណោះ ។ លោកបន្តថា មាននូវការបាត់បង់ច្រើន … Read More