អាមេរិកប្រកួតប្រជែង ជាមួយចិន និងរុស្ស៊ី ជា​សញ្ញាបញ្ចប់សណ្ដាប់ ធ្នាប់ពិភពលោក

អាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់អាមេរិកដែលកំពុងកើនឡើងជាមួយរុស្ស៊ី និងចិន គឺជាសញ្ញានៃការបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ក្រោយសង្គ្រាមត្រជាក់។ បើតាមកត់សម្គាល់លោក Blinken ថា “សណ្ដាប់ធ្នាប់ពិភពលោកដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺកើតមានច្រើនជាង ក្រោយសង្គ្រាមត្រជាក់ទៅទៀត ។ អស់រយៈពេលជាច្រើនទសវត្សរ៍នៃស្ថិរភាពភូមិសាស្ត្រនយោបាយ បានត្រួសត្រាយផ្លូវដល់ការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងអំណាចផ្តាច់ការ និងអំណាចសេរី” ។ ការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីថា “ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ។ ទន្ទឹមនឹងនោះ សាធារណរដ្ឋប្រជាមានិតចិន កំពុងបង្កបញ្ហាប្រឈមរយៈពេលដ៏វែង ព្រោះចិនមិនត្រឹមតែចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិប៉ុណ្ណោះទេ … Read More

ត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា យន្តហោះសម្ភារពេទ្យរបស់ចិនបានដឹកដល់ព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គួរបញ្ជាក់ថាការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ … Read More

Managed Detection And Response (MDR) អាចជ្រើសរើសតម្លៃសមរម្យសម្រាប់ស្ថាប័ន

សេវាកម្ម Managed Detection and Response (MDR) សម្រួលបន្ទុករបស់អាជីវកម្មក្នុងការគ្រប់គ្រងបច្ចេកវិទ្យា endpoint detection and response (EDR) ដោយអាជីវកម្មអាចជាវសេវាកម្មពីភាគីជំនាញជាជាងការគ្រប់គ្រងដោយផ្ទាល់។ ប្រភេទនៃសេវាកម្ម MDR សេវាកម្ម MDR មានទម្រង់ផ្សេងៗគ្នារួមមាន៖ សេវាកម្មបន្សំ (bring-your-own/hybrid security stacks) មានដំណើរការបន្សំបន្ថែមពីលើបច្ចេកវិទ្យាដែលមានស្រាប់។ សេវាកម្មពេញលេញ (full vendor-supplied MDR stacks) ដំណើរការដោយឯករាជ្យ មិនមានបន្សំបន្ថែមលើបច្ចេកវិទ្យាមានស្រាប់ឡើយ។ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤

វីដេអូ Camera ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសកប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៤៩នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ៕

ចាក់ថ្នាំ ព្យួរសេរ៉ូម ធ្វើឱ្យស្ត្រីម្នាក់ស្លាប់ គ្រូពេទ្យតជំនាន់២នាក់ឃាត់ខ្លួន

តាកែវ៖  សមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រូពេទ្យពីរនាក់ឪពុកកូនរៀនតជំនាន់ បន្ទាប់ពីបានចាក់ថ្នាំ និងដាក់សេរ៉ូម ស្ត្រីអ្នកជំងឺម្នាក់ខុសបច្ចេកទេស បណ្តាលឱ្យគាំងបេះដូងស្លាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឈ្មោះ កៅ ថុស អាយុ៧៣ឆ្នាំ ភេទស្រី ជាអ្នកជំងឺស្លាប់ដោយប្រតិកម្មថ្នាំ មានទីលំនៅ ភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកគ្រូពេទ្យចេះអត់សាលា រៀនតជំនាន់ពីឳពុកទៅកូន … Read More

គណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ បានបង្កើតឡើង

📢 កាលពីថ្ងៃទី១៣ កញ្ញា ២០២៣ ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ។ សេចក្ដីសម្រេចនេះ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លេខៈ ៤៦៧៩ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​ IEA ព្យាករ​ថា​មាន​ការ​ប្រែប្រួល​ច្រើន

ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេង​ឆៅ​​​របស់ OPEC និង OPEC+  នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់ត្រូវ​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023 បើតាមទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​​។ IEA ព្រមាន​កាលពីថ្ងៃទី 13 ខែកញ្ញា​ ឆ្នាំ2023 កន្លងទៅនេះថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ និង​រុស្ស៊ី​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ​នឹង​បង្ក​ឱ្យ​មាន​កង្វះ​ប្រភព​ផ្គត់​ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​នៅចុង​ឆ្នាំ​នេះ​ នាំ​ឱ្យ​ទីផ្សារ​មាន​ហានិភ័យ​ប្រែ​ប្រួល​ច្រើន​ជាង​មុន​។ ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ មានការព្រមាន​របស់ IEA ត្រូវ​លើកឡើង ​​ក្រោយការ​ប្រកាសបាន​​មួយ​ថ្ងៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ គ្រា​ដែល​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​​ (OPEC) បង្ហាញ​ថា គម្លាត​រវាង​បរិមាណ​ប្រេង​ដែល​​​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទូទាំង​ពិភពលោក​​នឹង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​គិត​​ចាប់​ពី​ឆ្នាំ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រភិភូ​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំ​គណៈប្រភិភូ នៃរាជរដ្ឋាភិបាល​កម្ពុជា​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរ​ទស្សនកិច្ច​នេះ សម្តេចធិបតី នាយក​រដ្ឋមន្ត្រី នឹងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី២០ នៅទីក្រុង​ណាននីង តំបន់​ស្វយ័ត​ក្វាងស៊ី ប្រទេស​ចិន​ផងដែរ។ យោតតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១២ ខែកញ្ញា​បានឱ្យដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេចធិបតី នាយក​រដ្ឋមន្ត្រី ហ៊ុន … Read More

បញ្ហាយោធា សង្គ្រាមអ៊ុយក្រែន និងផ្កាយរណប លោក ពូទីន និងលោក គីម លើកមកពិភាក្សាគ្នា

រុស្ស៊ី៖  លោក គីម ជុងអ៊ុន(Kim Jong Un) មេដឹកនាំកូរ៉េខាងជើង និង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃពុធ ដែល​មេដឹក​នាំ​ទាំង​២ ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយ​របស់​រុស្ស៊ី​សម្រាប់​កម្មវិធី​ផ្កាយរណប​សម្ងាត់​របស់រដ្ឋនេះ។ លោក ពូទីន បានបង្ហាញលោក គីម ជុំវិញមូលដ្ឋានបាញ់​បង្ហោះ​រ៉ូកែត​អវកាស​ទំនើប​បំផុត​របស់​រុស្ស៊ី នៅ​តំបន់ចុងបូព៌ាក្នុងទឹកដីរុស្ស៊ី និងបាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការប​ញ្ជូន​អវកាស​យានិក​កូរ៉េខាង​ជើង​ទៅ​កាន់ទីលំហ។ លោក គីម ដែលទៅដល់តាមរថភ្លើងពីកូរ៉េខាងជើង បាន​សួរ​សំណួរ​លម្អិត​អំពីគ្រាប់រ៉ូកែត … Read More