បន្ទាប់ពីមនុស្ស២នាក់ស្លាប់ មនុស្សជាង៧០០នាក់ រងចាំលទ្ធផលតេស្តរកវីរុស Nipah

ឥណ្ឌា៖ សាលារៀនបានបិទ ការិយាល័យនិងការដឹកជញ្ចូនសាធារណៈ កាលពីថ្ងៃពុធ ក្នុងការទប់ស្កាត់ដើម្បីបញ្ឈប់ការរាលដាលវីរុសNipah ដ៏កម្រនិងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅរដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូង ។ មនុស្សពេញវ័យ ២នាក់ និងកុមារម្នាក់ នៅឆ្លងនៅឡើយនៅមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកវីរុសនេះ ដែលបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ពាល់វត្ថុរាវពីខ្លួនសត្វប្រចៀវ ឬសត្វជ្រូកដែលបានឆ្លងវីរុសនេះ បើតាមមន្ត្រីសុខាភិបាលរដ្ឋ បាននិយាយ។ រដ្ឋាភិបាលរដ្ឋ កាលពីល្ងាចថ្ងៃពុធ បាននិយាយថា មនុស្សយ៉ាងហោចណាស់៧០៦នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល១៥៣នាក់ កំពុងធ្វើតេស្តដើម្បីពិនិត្យការរាលដាលវីរុស ដែលកំពុងរង់ចាំលទ្ធផល។ ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Kerala លោក Pinarayi … Read More

អប្បរមា​២១៥​ដុល្លារ​ កម្មករស្នើ​ឱ្យ​រដ្ឋា​ភិបាល​​ដំឡើង​ប្រាក់​ឈ្នួល នៅ​ឆ្នាំ​២០២៤​

ភ្នំពេញ៖ ក្រុមកម្មករនិយោជិត ស្នើ​ឱ្យ​រដ្ឋា​ភិបាល​​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន​យ៉ាង​តិច​២១៥​ដុល្លារអាមេរិក​ នៅ​ឆ្នាំ​២០២៤ ខាងមុខ ដើម្បីសម្រួលជីវភាពគ្រួសារ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ឈ្នួលអប្បបរមា២០០ដុល្លារអាមេរិក ស្របការ​ចរចា​ប្រាក់​ឈ្នួល​កំពុង​បន្ត។ ទន្ទឹមនេះ ពួកគេក៏សុំឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាអតិផរណា និងតម្លៃផ្ទះជួលផងដែរ។  ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករក្នុង​វិស័យ​វាយន​ភណ្ឌ ​កាត់​ដេរ​ ផលិត​ស្បែក​ជើង ​និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប ​សម្រាប់​ឆ្នាំ​២០២៤ ​បាន​ឈាន​ចូល​ដល់​ការ​ដាក់​សំណើ​តួលេខ​រវាង​ភាគី​សហជីព​ និង​និយោជក។ ក្នុងនោះ ​ភាគី​សហ​ជីព​ទាមទារ​ដំឡើង​១៥​ដុល្លារ​អាមេរិក​ តែ​ភាគី​និយោជក​ថា​ មាន​លទ្ធ​ភាព​ដំឡើង​ឱ្យ​កម្មករ​ត្រឹម​១​ដុល្លារ ​ បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន​ ដែល​មាន​ចំនួន​២០០​ដុល្លារ​អាមេរិក។​ ស្របពេលការ​ចរចា​ប្រាក់​ឈ្នួល​កំពុង​បន្ត ​កម្មករ​មួយ​ចំនួន​បានធ្វើសកម្មភាពនានា អំពាវនាវឱ្យរដ្ឋាភិបាលជំរុញឱ្យពួកគេអាចទទួលបាន ប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ខាងមុខ។ … Read More

សមត្ថកិច្ចឃាត់ខ្លួន ប្រុសស្រីចំនួន៨នាក់ បន្ទាប់ពីពួកគេញៀនល្បែងស៊ីសង លែងខ្វល់បាយទឹក

ព្រះវិហារ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន៨នាក់ បន្ទាប់ពីពួកគេញៀនល្បែងស៊ីសងដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ នាយការិយាយលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គារ បានប្រាបឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងចំនួន៨នាក់ ដោយមានការសម្របសម្រួលនិតិវិធី របស់លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឃាត់ខ្លួនមនុស្ស ប្រុស ស្រី ចំនួន៨នាក់ … Read More

សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋសភាជាតិនៃកម្ពុជា ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាតិចទី៧

សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋសភាជាតិនៃកម្ពុជា ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាតិចទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិនៃកម្ពុជា។ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕

ក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei ប្រកួតប្រជែងស្មាតហ្វូនជះឥទ្ធិពល ដល់គំនិតបច្ចេកវិទ្យារបស់ប្រជាជនចិន

​ក្រុមហ៊ុន Apple បានចេញ ទូរស័ព្ទអាយហ្វូន១៥ (iPhone 15) ជាមួយការទាក់ទាញប្រតិកម្មចម្រុះនៅក្នុងទីផ្សារធំទីបីរបស់ខ្លួននៅប្រទេសចិន កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយអ្នកប្រើប្រាស់អនឡាញជាច្រើនចូលចិត្តបន្ទះឈីបដែលមានល្បឿនលឿនជាងមុន និងបង្កើនសមត្ថភាពលេងហ្គេម ខណៈដែលអ្នកផ្សេងទៀតចូលចិត្តស្មាតហ្វូនសេរីថ្មីរបស់ក្រុមហ៊ុន Huawei ។ ប្រទេសចិន នៅតែជាគន្លឹះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដែលបានបង្ហាញសេរីទូរស័ព្ទអាយហ្វូនថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា កន្លងទៅនេះ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន ត្រូវបានប៉ះពាល់កាលពីសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ថា ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋរបស់ចិន បានហាមឃាត់បុគ្គលិកមិនឲ្យប្រើប្រាស់ទូរស័ព្ទអាយហ្វូន … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

ប៉េកាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ដំណើរនៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតដោយឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ … Read More

S&P 500 ចំណេញ និងខាតថ្ងៃនេះ៖ សន្ទស្សន៍ផ្លាស់ប្តូរតិចតួចបន្ទាប់ពីទិន្នន័យអតិផរណា

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបិទបញ្ចូលគ្នានៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ដោយសន្ទស្សន៍ S&P 500 បានកើនឡើង 0.1% បន្ទាប់ពីនាយកដ្ឋានការងារ បានរាយការណ៍ពីអតិផរណាស្នូលខ្ពស់ជាងការប៉ាន់ស្មានបន្តិច។ ភាគហ៊ុន B. Hunt ទទួលបានកើនឡើង នៅពេលប្រធានក្រុមហ៊ុនបានផ្តល់ទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់ឧស្សាហកម្មដឹកជញ្ជូនទំនិញ។ ភាគហ៊ុនរបស់ 3M បានធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុនផលិតកម្មពហុជាតិបានព្រមានអំពីកំណើននៅឆ្នាំ 2024។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកត្រូវបានលាយឡំដោយ S&P 500 កើនឡើង 0.1% បន្ទាប់ពីនាយកដ្ឋានការងារបានរាយការណ៍ថាអតិផរណាអ្នកប្រើប្រាស់ស្នូលគឺខ្ពស់ជាងការប៉ាន់ស្មាន ទោះបីជាទំនងជាមិនឡើងខ្ពស់គ្រប់គ្រាន់ ដើម្បីជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ ក្នុងកិច្ចប្រជុំរបស់ខ្លួននៅសប្តាហ៍ក្រោយក៏ដោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនដឹកជញ្ជូន … Read More

ពិបាកជាងសុំភ្លើងយក្ស! ច្បាប់ទម្លាប់លើការសុំថតនៅតាមប្រាសាទខេត្តសៀមរាប

​ជា​ផលិតករ និង​អ្នក​ដឹក​នាំ​សម្តែង​ភាព​យន្ត​ លោក កៅ សីហា បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត និង​ធ្វើ​ការរិះគន់​ដល់​អាជ្ញាធរ អប្សរា​ ពាក់ព័ន្ធ​ការ​សុំ​ច្បាប់​ទម្លាប់​ដើម្បី​ថត​រូប​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌​ខ្មែរ។ លោក កៅ សីហា បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​ដឹក​នាំ​សម្តែង បាន​បង្ហាញ​នូវ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា សម្រាប់​ការ​សុំ​ច្បាប់​ទម្លាប់​ថត​នៅ​តាម​ប្រាសាទ​នានា​នៃ​ទឹក​ដី​ខេត្ត​សៀមរាប​អង្គរ​គឺ ពិបាក​​ជាង​សុំ​ភ្លើង​យក្ស​ទៅ​ទៀត។ ក្នុង​នោះ​លោក​លើក​ហេតុ​ផល​ថា មិន​ថា​តែ​ជា​ផលិតករ ឬ​អ្នក​សិល្បៈ​នោះ​ឡើយ សូម្បី​ត្រឹម​ថត Pre-Wedding របស់​សម្អាង​ការ​នានា​ក៏​​គាត់​ហត់​នឹង​ច្បាប់​ទម្លាប់​មួយ​នេះ​ដែរ។ លោក កៅ សីហា លើក​ឡើង​ថា “រក​ឱកាស Live និយាយ​ពី​រឿង​បញ្ហា​ច្បាប់​ទម្លាប់​ថត​នៅ​តាម​ប្រាសាទ​នានា​នៅ​​ខេត្ត​សៀមរាប​ … Read More