សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​ នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅមហាទីលានធានអានមិន

ប៉េកាំងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ រួមនឹងគណៈប្រតិភូ បាន​អញ្ជើញចូលរួមដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន នៅ​មហាទីលាន​ធានអានមិន (Tiananmen Square)។