អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងភរិយា ត្រូវជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទពុករលួយ

ប៉ាគីស្ថាន៖​ គណបក្សរបស់លោក Imran Khan បានឲ្យដឹងថា តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី៣១ ខែមករា បានកាត់ទោសលោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ ដែលជាការផ្ដន្ទាទោសលើកទី៣ ចំពោះអតីតនាយករដ្ឋមន្ត្រីដែលកំពុងជួបការលំបាក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ គណបក្សរបស់លោក គឺគណបក្ស Tehreek-e-Insaf (PTI) បាននិយាយថា សាលក្រមនេះក៏រួមបញ្ចូលទាំងការដកសិទ្ធិរយៈពេល ១០ឆ្នាំពីការកាន់មុខតំណែងសាធារណៈផងដែរ។ គណបក្ស … Read More

សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ៖ ការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារ សម្រាប់ឆ្នំា២០២៤

សេចក្ដីជូនដំណឹងរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ លេខ៖ ០០១/២៤ សជណ.ធ ស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ សម្រាប់ឆ្នំា២០២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងធនធានមនុស្ស នៃសហគ្រាស ស.ស.ភ. ដែលស្ថិតនៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាន់ទី ១២)។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ប្រវត្តិសង្ខេបលោកតាឪសួង!

លោកតាសួង ត្រូវមហាជនដាក់រហស្សនាមឲ្យថា «ទេវតាលើដី ឬទេវតាលេងដី» ដ្បិតគាត់តែងតែជួយព្យាបាលមនុស្សលោកទូទៅតាមតំបន់ជនបទព្រៃភ្នំគ្រប់ទីកន្លែងនៅតំបន់ជួរភ្នំដងរែក ។ លោកឪ សួង ឬលោកតាសួង គឺជាកូនរបស់លោកតាឈួន និងលោកយាយស៊ន ដែលជាអ្នកស្រុកគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ លោកតាឈួន ដែលជាឪពុក បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ៨០ឆ្នាំ។ លោកតា សួង កើតនៅភូមិគូលែន ស្រុកគូលែនព្រហ្មទេព នៃខេត្តព្រះវិហារ មានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីអាយុ១០ឆ្នាំ កុមារសួង តែងតែសុំឪពុកម្តាយទៅបួស តែដោយឃើញកុមារ សួង នៅតូចពេក ឪពុកម្តាយមិនទាន់អនុញ្ញាតឲ្យទៅបួសទេ … Read More

ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់

ភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ … Read More

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ម្នាក់ និងបក្ខពួក ២នាក់ បញ្ជូនខ្លួនទៅតុលាការ ករណីកំហែងយកប្រាក់ពីយុវជន៥នាក់

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ម្នាក់ និងបក្ខពួក២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់ពីយុវជន៥នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បើតាមការបំភ្លឺជូនសាធារណជនមេត្តាជ្រាបពីអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំពោះករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម … Read More

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណៈបក្សខ្មែរក្រោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ បន្ថែមលើសំណុំរឿងប៉ុនប៉ងលួចនៅកំពុងស្ពឺ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីត ប្រធានគណៈបក្សខ្មែរក្រោក ដាក់ពន្ធនាគារពី៤ឆ្នាំ ដល់៦ឆ្នាំ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ជនជាប់ចោទក្នុងនោះរួមមាន៖ ជនជាប់ចោទទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ … Read More