កន្លែងផលិត កប៉ាល់របស់ជប៉ុន អាមេរិកយកជាកន្លែងជួសជុល នាវាចម្បាំង យ៉ាងទូលំទូលាយ

វ៉ាស៊ីនតោន៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណាអនុញ្ញាត ឱ្យនាវាចម្បាំង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើការជួសជុលយ៉ាងទូលំទូលាយនៅឯកន្លែង ផលិតកប៉ាល់ឯកជន ដែលអនុញ្ញាតឱ្យនាវាទាំងនោះអាចស្នាក់នៅ បានយូរនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដោយមិនចាំបាច់ត្រឡប់ទៅប្រទេសវិញ សម្រាប់ការថែទាំ យោងតាមការឲ្យដឹងប្រភពពីរដ្ឋាភិបាល ។ បញ្ហានេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅពេល ដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី លោក ចូ បៃដិន ក្នុងខែមេសា។ កិច្ចព្រមព្រៀងបែបនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន … Read More

កងទ័ពរំដោះប្រជាជនចិននឹងបន្តពន្លឿន ការត្រៀមប្រយុទ្ធប្តូរផ្តាច់ជាមួយកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់

ចិន៖ លោក អ៊ូ ឈាន (Wu Qian) ជាអ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន PLA និងជាគណ:ប្រតិភូកងកម្លាំងប្រដាប់អាវុធនគរបាល បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងទ័ពរំដោះប្រជាជនចិនឬ (PLA) នឹងបន្ដបង្កើនការហ្វឹកហ្វឺនកងទ័ព និងធ្វើឲ្យប្រសើរឡើងដល់ការត្រៀមប្រយុទ្ធយ៉ាងប្តូរផ្តាច់ជាមួយនឹងកងទ័ពផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ និងជំរុញការជុំជាតិ។ លោក អ៊ូ នៅឯសម័យប្រជុំទី២នៃសភាប្រជាជនចិន លើកទី១៤ បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលក់អាវុធថ្មីៗរបស់អាមេរិក និងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ទៅកាន់តំបន់តៃវ៉ាន់នៅដើមឆ្នាំនេះ ព្រមទាំងការប្រកាសដែលធ្វើឡើងដោយអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់(DPP) ក្នុងការទិញកញ្ចប់ថ្មីនៃមីស៊ីលគងលើស្មា (Stinger)ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងយោធារបស់ខ្លួន។ លោកអ៊ូ បានទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់កម្លាំងផ្ដាច់ខ្លួននៅក្នុងកោះតៃវ៉ាន់។ … Read More

ប្រមុខដឹកនាំកំពូល លោក Biden នឹងចុះហត្ថលេខាលើច្បាប់ស្តីពី ការបង្ក្រាប TikTok ស្របលោក Trump ព្រួយបារម្ភខ្លាំងឡើង

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ដែលផ្ដល់រយៈពេលឲ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនប្រមាណជា ៦ខែ ដើម្បីដកកម្មវិធីបង្កើតវីដេអូខ្លីៗដ៏ពេញនិយមរបស់បណ្ដាញសង្គម TikTok បើទោះបីជាគូប្រជែងរបស់លោក គឺលោក Donald Trump បានលើកឡើងពីការព្រួយបារម្ភអំពីការដាក់បម្រាមលើកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់នេះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកគ្រោង នឹងបោះឆ្នោតនៅថ្ងៃទី១២ ឬទី១៣ ខែមីនានេះ ជុំវិញសេចក្ដីស្នើច្បាប់ស្តីពីការបង្ក្រាបលើបណ្ដាញសង្គម TikTok បន្ទាប់ពីគណៈកម្មាធិការមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ … Read More

F-35A យន្តហោះចម្បាំង! អាមេរិក អនុញ្ញាតឱ្យបំពាក់គ្រាប់បែកនុយក្លេអ៊ែរលើហើយ

អាមេរិក៖ F-35A ជាយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថា អាចផ្ទុកគ្រាប់បែក B61-12 ក្លាយជាយន្តហោះជំនាន់ទី៥ ដែលមិនធ្លាប់មានពីមុនមក ដោយបានផ្តល់ភ្លើងខៀវឱ្យផ្ទុកអាវុធនុយក្លេអ៊ែរ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រដោយអ្នកនាំពាក្យការិយាល័យកម្មវិធីរួម F-35 លោក Russ Goemaere នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទស្សនាវដ្តី Breaking Defense នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។ អ្នកនាំពាក្យរូបនេះបានបង្ហើបឱ្យដឹងថា កម្មវិធីវិញ្ញាបនប័ត្ររយៈពេលដប់ឆ្នាំ ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅខែមករា ត្រូវបានបញ្ចប់មុនកាលវិភាគ។ លោក … Read More

ព្រំដែន ចិន-ឥណ្ឌា ! ឥណ្ឌា បង្កើនកម្លាំង ទ័ពទ្វេដង

ឥណ្ឌា៖ ប្រទេសឥណ្ឌា កំពុងចាត់តាំងទាហាន ១០.០០០ នាក់ឡើងវិញ ទៅកាន់ផ្នែកខាងលិច នៃព្រំដែនដែលមានជម្លោះ ជាមួយប្រទេសចិន នេះបើតាមសារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ របាយការណ៍បានបន្ថែមថា ទាហាន ៩.០០០ នាក់ ផ្សេងទៀត ដែលបានដាក់ពង្រាយរួចហើយតាមព្រំដែន នឹងត្រូវនាំយកមកក្រោមការបញ្ជាប្រយុទ្ធថ្មីមួយ។ ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា កម្លាំងចម្រុះ នៃកងទ័ពជិត ២០.០០០នាក់ នឹងការពារព្រំដែនប្រវែង ៥៣២ គីឡូម៉ែត្រក្នុងរដ្ឋ Uttarakhand និង រដ្ឋ Himachal … Read More

មតិរបស់លោកបណ្ឌិត ទូច វណ្ណៈ ! ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤ …!

ក្លិបបាល់ទាត់ វិសាខា ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាល បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលនៅសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ នេះ ក្នុងនោះមានពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League (លីគទី១ និងលីគទី២) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមការជូនដំណឹងតាមផេកផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ក្លិបវិសាខា បានបង្ហាញពីភាពចាស់ទុំ និងប្រកដប្រជារបស់ខ្លួនក្នុងនាមជាក្រុមអាជីពមួយ ដោយមិនវាយប្រហារទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលជាសាធារណៈ ឬលើបណ្តាញសង្គម ឱ្យតែបានលឺតែសម្លេងនោះឡើយ ពោលគឺក្លិប វិសាខា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាថិការសន្តិសុខឌីជីថល

📢អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៤៤ អនក្រ.បក ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាថិការសន្តិសុខឌីជីថល ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖