ព្រមានពីប្រមុខដឹកនាំអង់គ្លេសថា ផែនការជនអន្តោប្រវេសន៍ រ្វ៉ាន់ដា នឹងមិនកើតឡើងទេ បើគ្មានការឯកភាពគណបក្ស។

អង់គ្លេស៖ លោក Rishi Sunak ជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលមានចរិតមិនសូវចុះញ៉ម កាលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ បានអំពាវនាវទៅកាន់គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចរបស់លោក ឲ្យរួបរួមគ្នាគាំទ្រផែនការរបស់លោក ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វ៉ាន់ដា ដោយព្រមានសហសេវិកថា បើសិនបើលោកធ្វើការរឹតបន្តឹងបន្ថែមទៀតនោះ គម្រោងទាំងមូលអាចនឹងដួលរលំ ។ លោក Sunak កំពុងប្រឈមនឹងបញ្ហាដ៏ធំបំផុត ចំពោះការកាន់តំណែងរយៈពេល ១ឆ្នាំរបស់លោក ខណៈដែលលោកព្យាយាមរារាំងសមាជិកសភា ក្រុមស្ដាំនិយមរបស់គណបក្សអភិរក្សនិយម កុំឲ្យមានការបះបោរ ជុំវិញការទាមទាររបស់ពួកគេដែលថា ចក្រភពអង់គ្លេសគួរតែចេញពីសន្ធិសញ្ញាអន្តរជាតិ ដើម្បីកំណត់គោលនយោបាយទេសន្តរប្រវេសន៍ផ្ទាល់ខ្លួន ។ នៅឯវិមាន … Read More

​នៅ​ដើម​ឆ្នាំ​ក្រោយ ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់ ​ឋាន​ព្រះ​ចន្ទ។

ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) កាល​ពី​ថ្ងៃទី៥ ខែធ្នូ បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ​។ ជា​លើក​ដំបូងសម្រាប់ការ​ប្រឹង​ប្រែង ​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ ​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២៤​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 … Read More

​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក ​លើ​ឋាន​ព្រះ​ចន្ទ ដោយរកឃើញ​ «អំណោយពិសេស»​ ​។

បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី ​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស គឺជា«អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ ​។ ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) ក្រុម​អ្នក​ស្រាវជ្រាវ​មួយ បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ ​។ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​ បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​ ។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន ​។ អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ … Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំលឹកគុណអង្គរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី បានអញ្ជើអធិបតីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នៅខាងមុខប្រាសាទងអង្គរវត្ដ ដើម្បីដឹងគុដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីពី សម្ដេចកត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ … Read More

កត់សម្គាល់របស់អតីតប្រមុខការបរទេសសិង្ហបុរី អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម … Read More

ការរារាំងសំណើច្បាប់ជំនួយ ពីព្រឹទ្ធសភាបក្សសាធារណរដ្ឋរបស់អាមេរិក ទៅលើ អ៊ុយក្រែន និងអ៊ីស្រាអែល ជុំវិញបញ្ហាព្រំដែន។

អាមេរិក៖ ការរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិកលើ សេចក្ដីស្នើច្បាប់ចំណាយបន្ទាន់ ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី០៦ ខែធ្នូ ខណៈសមាជិកបក្សសាធារណរដ្ឋបានជំរុញការទាមទាររបស់ពួកគេ សម្រាប់វិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក ។ ការបោះឆ្នោតនេះ គឺមានការគាំទ្រ ៤៩សំឡេងទល់នឹងការប្រឆាំង ៥១សំឡេង ដែលធ្វើឱ្យវិធានការចំណាយចំនួន ១១០,៥ពាន់លានដុល្លារ មិនអាចទទួលបានគ្រប់៦០សំឡេង ដែលត្រូវការនៅក្នុងព្រឹទ្ធសភា ដែលមានសមាជិក១០០រូប ដើម្បីត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមការជជែកដេញដោលបាន ដែលនេះបានគំរាមកំហែងដល់ការជំរុញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការផ្តល់ជំនួយថ្មីមុនដំណាច់ឆ្នាំ២០២៣ … Read More

ទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយមានលាយសារធាតុគីមី ខាងជំនាញរកឃើញ នៅខណ្ឌដង្កោ

ភ្នំពេញ៖ រកឃើញទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ដោយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ និងមានលាយសារធាតុគីមីត្រាំ ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ … Read More

គ.ជ.ប ៖ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សេចក្តីជូនដំណឹង របស់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត លេខ៖ ០៨៧  គជប.សជណ ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

ក្រសួងទេសចរណ៍៖ បើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើប្រព័ន្ធការកក់សំបុត្រយន្តហោះ (Ticketing System) ក្នុង និងក្រៅប្រទេស

សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ លេខ៖ ៥១៤  សជណ.អគឧ ស្តីពីបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើប្រព័ន្ធការកក់សំបុត្រយន្តហោះ (Ticketing System) ក្នុង និងក្រៅប្រទេស ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖