មេធាវី នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជា ជាជើង ឯកនៅក្នុងការងារបរិស្ថាន។ – សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៣ខែនេះសម្ដេច … Read More
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមលោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ … Read More
១.ព្រះរាជក្រម ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងត្រួតពិនិត្យដោយព្រឹទ្ធសភារួចហើយ។ ២.ព្រះរាជក្រឹត្យ ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្រ្តីជាន់ខ្ពស់។ ៣.អនុក្រឹត្យ ជាសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិដែលចេញដោយនាយករដ្ឋមន្រ្តី ឬរាជរដ្ឋាភិបាល។ ៤.ប្រកាស ជាសេចក្តីសម្រេចរបស់ក្រសួងឬអន្តរក្រសួងជាអង្គការនីតិប្រតិបត្តិ។ ៥.សេចក្តីសម្រេច ជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនិងច្បាប់ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្ត ក្រុងជាដើម។ ៦.សារាចរ ជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយដែលខ្ពស់ជាង។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះករណីពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្បែរកន្លែងលក់ទឹកអំពៅ នៃគោលដៅចរាចរណ៍កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការបញ្ជាក់ពីអ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មានមួយក្នុងន័យស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ «ពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយសំអាងថាបុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយា(មិនសមរម្យ)មកលើប្រជាពលរដ្ឋ។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា … Read More
អ៊ីតាលី៖ កាត់ទោសឪពុកម្តាយ ២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីតុលាការរបស់ប្រទេសអ៊ីតាលី កាលពីថ្ងទី១៩ ខែធ្នូ ពីបទសម្លាប់កូនស្រីវ័យជំទង់របស់ពួកគេ បន្ទាប់ពីនាងបដិសេធមិនព្រមធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន ដើម្បីរៀបអាពាហ៍ពិពាហ៍ ដែលរៀបចំទុក។ ជាអ្វីដែលត្រូវបានគេហៅថា ការសម្លាប់ ដើម្បីកិត្តិយស នាង Saman Abbas អាយុ ១៨ឆ្នាំ ដែលបានបាត់ខ្លួន កាលពីខែមេសា ឆ្នាំ២០២១ បានធ្វើឲ្យប្រទេសអ៊ីតាលីភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ឪពុករបស់នាងឈ្មោះ Shabbar Abbas ត្រូវបានកាត់ទោសដោយតុលាការនៅភាគខាងជើងនៃទីក្រុង Reggio Emilia រួមជាមួយនឹងម្តាយរបស់ជនរងគ្រោះ ដែលពេលនេះនៅតែមានសេរីភាពដដែល។ … Read More
ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម កាវ អ៊ីនឡុង (GAO Yunlong) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម កាវ អ៊ីនឡុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបជូន សម្តេចធិបតីអំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ … Read More
អ៊ុយក្រែន៖ នៅឆ្នាំក្រោយ ទីក្រុងគីវ គ្រោងនឹងផលិតយានដ្រូន FPV (ការយល់ឃើញមនុស្សដំបូង) ១លានគ្រឿង ដែលមានតម្រូវការយ៉ាងខ្លាំងក្លា នៅតាមខ្សែត្រៀមជួរមុខ និងយានដ្រូនវាយប្រហារចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ១១.០០០គ្រឿង នេះបើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដែលបាននិយាយ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមកនេះ។ អ៊ុយក្រែនបានប្រើប្រាស់ទាំងស្រុងនូវយានដ្រូន FPV ដែលជាយានដ្រូនតូចៗ សម្រាប់ជនស៊ីវិលប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែត្រូវបានកែប្រែសម្រាប់ប្រើក្នុងសមរភូមិ ចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ពោលគឺជាជម្រើស ដែលមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាព សម្រាប់ការឈ្លបយកការណ៍ និងការវាយប្រហារ។ យុទ្ធសាស្ត្រនេះ … Read More