រដ្ឋមន្ត្រីឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែននឹងផលិតយានដ្រូន FPV ១លានគ្រឿង នៅឆ្នាំក្រោយ។
អ៊ុយក្រែន៖ នៅឆ្នាំក្រោយ ទីក្រុងគីវ គ្រោងនឹងផលិតយានដ្រូន FPV (ការយល់ឃើញមនុស្សដំបូង) ១លានគ្រឿង ដែលមានតម្រូវការយ៉ាងខ្លាំងក្លា នៅតាមខ្សែត្រៀមជួរមុខ និងយានដ្រូនវាយប្រហារចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ១១.០០០គ្រឿង នេះបើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដែលបាននិយាយ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមកនេះ។
អ៊ុយក្រែនបានប្រើប្រាស់ទាំងស្រុងនូវយានដ្រូន FPV ដែលជាយានដ្រូនតូចៗ សម្រាប់ជនស៊ីវិលប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែត្រូវបានកែប្រែសម្រាប់ប្រើក្នុងសមរភូមិ ចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ពោលគឺជាជម្រើស ដែលមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាព សម្រាប់ការឈ្លបយកការណ៍ និងការវាយប្រហារ។
យុទ្ធសាស្ត្រនេះ បន្ទាប់មកត្រូវបានអនុវត្តដោយកងទ័ពរបស់ទីក្រុងម៉ូស្គូ ដែលឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថា មានយានដ្រូនប្រភេទនេះជាច្រើនទៀត នៅកន្លែងទុករបស់ឥតប្រើការរបស់ពួកគេ។
លោក Oleksandr Kamyshin រដ្ឋមន្ត្រី បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «កន្លែងផលិតទាំងអស់ គឺត្រៀមរួចរាល់ហើយ ហើយកិច្ចសន្យា សម្រាប់ឆ្នាំ២០២៤ ចាប់ផ្តើម»។ លោកបានបន្តថា តួលេខនេះ រួមមានយានដ្រូនយ៉ាងហោចណាស់ ១.០០០គ្រឿង ដែលមានរយៈចម្ងាយឆ្ងាយជាង ១.០០០គីឡូម៉ែត្រ៕