តេី ”ខ្លែងឯក” ធ្លាក់លើដំបូលផ្ទះចង្រៃពិតមែនឬ❓

ការពិតទៅមកពីខ្មែរយើងចាញ់កលបរទេសដែលបង្កើតពាក្យចចាមឣារ៉ាមតៗគ្នាបំភ័យឲ្យបោះបង់ឣត្តសញ្ញាណជាតិខ្មែរនិងប្រពៃណីខ្មែរតែប៉ុណ្ណោះ។ បើយោងតាមឣក្សរសិល្ប៍ខ្មែររឿង ធនញ្ជ័យ បំភ័យស្ដេចចិនដោយប្រើខ្លែងឯក ! បើយោងតាមរឿងប្រវត្តិសាស្រ្តចាស់ៗតំណាលប្រាប់វិញ តាឯក បង្ហោះខ្លែងឯក ប្រើសំឡេងខ្លែងឯក បំភ័យរំខានទ័ពសៀមមិនឲ្យបានដេក ក៏ធ្វើសង្គ្រាមចាញ់ខ្មែរ ! មានភូមិទួលតាឯក មានវត្តទួលតាឯក នៅក្រុងបាត់ដំបង មកដល់សព្វថ្ងៃនេះ។ នៅមានរឿងយន្តខ្លែងឯកលោកតាសួងធ្វើ មានឣ្នកមានៗសុំយកខ្លែងឯកទៅទុកនៅក្នុងផ្ទះសំពះបូជាថែមទៀតផង ល្បីនៅស្រុកសៀមនិងជាខេត្តខ្មែរនៅតាមជាយដែន។ បើនិយាយឣំពីការច្នៃប្រតិដ្ឋបង្កើតខ្លែងឯករបស់ដូនតាខ្មែរវិញគឺឣស្ចារ្យណាស់ ដូចចំណុចផ្សេងៗក្នុងរូបខាងក្រោម ខ្លែងហោះលើមេឃឮសំឡេង តេីលោកអ្នកដែលឃើញប្រទេសណាធ្វើដូចទេ❓ ត្រឡប់មកវិញ បើខ្លែងឯកពិតជាចង្រៃមែន តេីហេតុឣ្វីបានមាននៅក្នុងរឿងឣក្សរសិល្ប៍ខ្មែរ❓មាននៅក្នុងរឿងប្រវត្តិសាស្រ្តនិងក្នុងរឿងលោកឪសួងគេយកទៅសំពះ ថែមទាំងការបង្កើតមកបានពិសេសយ៉ាងហ្នឹង❓ឣ៊ីចឹងហើយសូមខ្មែរទាំងប្រុសស្រីគប្បីគិតឡើងវិញ គឺបរទេស(គួរយល់ហេីយថាបរទេសណា? )គេបោកប្រាស់យើងទេ គេតែងច្រណែនយើង … Read More

លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូបង្រៀនបំប៉នក្នុងស្រុកមេសាង

ព្រៃវែង៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. … Read More

បើករថយន្តលឿនជ្រុល បុរសម្នាក់ទៅបុកក្បាលនាគចែកទ្រូងផ្លូវ និងរថយន្តដឹកសំរាម ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បើករថយន្ត Prius មួយគ្រឿងក្នុងល្បឿនលឿន ដោយបុរសម្នាក់ទើបតែចេញពីកម្មវិធី ក៏បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ជ្រុលហួសទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ កាលពីវេលាម៉ោង ០៣:០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1397 បើកបរពីជើងទៅត្បូងក្នុងលឿន លុះដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកនៅក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកពីក្រោយនៃរថយន្តដឹកសំរាម … Read More

លោក ហម សុវណ្ណរិទ្ធ ដកតំណែង ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយស័ក្តិ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងលោកវរសេនីយ៍ទោល ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ពោលពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ បន្ថែមពីនេះ ផ្ទេរដោយបង្ខំឲ្យមកបម្រើការងារ ជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។មូលហេតុដកតំណែង ដោយសារលោកហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងចំនួន៣ជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល

ឱកាស! សេចក្តីជូនដំណឹង របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងចំនួន៣ជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អាជ្ញាធរជាតិអប្សរា៖ ជ្រើសរើសបុគ្គលិក ភ្នាក់ងារទេសចរ ចំនួន០៩រូប ឲ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌

ដំណឹងជ្រើសរើសបុគ្គលិក របស់ អាជ្ញាធរជាតិអប្សរា លេខ៖ ០១៤ រប.សជណ ស្តីពី ជ្រើសរើសបុគ្គលិក ភ្នាក់ងារទេសចរ ចំនួន០៩រូប ឲ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ បន្ថយ និងដកហូតឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២៤/០២៣ ស្តីពី បន្ថយនិងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ច្បាប់ស្តីពី «លក្ខន្តិកៈមេធាវី»

ព្រះរាជក្រម របស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនី វរ្ម័ន នស/រកម/០៨៩៥/០៦ ច្បាប់ស្តីពី «លក្ខន្តិកៈមេធាវី» ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពីការរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖

១-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ២-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។