តេី ”ខ្លែងឯក” ធ្លាក់លើដំបូលផ្ទះចង្រៃពិតមែនឬ❓

ការពិតទៅមកពីខ្មែរយើងចាញ់កលបរទេសដែលបង្កើតពាក្យចចាមឣារ៉ាមតៗគ្នាបំភ័យឲ្យបោះបង់ឣត្តសញ្ញាណជាតិខ្មែរនិងប្រពៃណីខ្មែរតែប៉ុណ្ណោះ។
បើយោងតាមឣក្សរសិល្ប៍ខ្មែររឿង ធនញ្ជ័យ បំភ័យស្ដេចចិនដោយប្រើខ្លែងឯក ! បើយោងតាមរឿងប្រវត្តិសាស្រ្តចាស់ៗតំណាលប្រាប់វិញ តាឯក បង្ហោះខ្លែងឯក ប្រើសំឡេងខ្លែងឯក បំភ័យរំខានទ័ពសៀមមិនឲ្យបានដេក ក៏ធ្វើសង្គ្រាមចាញ់ខ្មែរ ! មានភូមិទួលតាឯក មានវត្តទួលតាឯក នៅក្រុងបាត់ដំបង មកដល់សព្វថ្ងៃនេះ។ នៅមានរឿងយន្តខ្លែងឯកលោកតាសួងធ្វើ មានឣ្នកមានៗសុំយកខ្លែងឯកទៅទុកនៅក្នុងផ្ទះសំពះបូជាថែមទៀតផង ល្បីនៅស្រុកសៀមនិងជាខេត្តខ្មែរនៅតាមជាយដែន។
បើនិយាយឣំពីការច្នៃប្រតិដ្ឋបង្កើតខ្លែងឯករបស់ដូនតាខ្មែរវិញគឺឣស្ចារ្យណាស់ ដូចចំណុចផ្សេងៗក្នុងរូបខាងក្រោម ខ្លែងហោះលើមេឃឮសំឡេង តេីលោកអ្នកដែលឃើញប្រទេសណាធ្វើដូចទេ❓
ត្រឡប់មកវិញ បើខ្លែងឯកពិតជាចង្រៃមែន តេីហេតុឣ្វីបានមាននៅក្នុងរឿងឣក្សរសិល្ប៍ខ្មែរ❓មាននៅក្នុងរឿងប្រវត្តិសាស្រ្តនិងក្នុងរឿងលោកឪសួងគេយកទៅសំពះ ថែមទាំងការបង្កើតមកបានពិសេសយ៉ាងហ្នឹង❓ឣ៊ីចឹងហើយសូមខ្មែរទាំងប្រុសស្រីគប្បីគិតឡើងវិញ គឺបរទេស(គួរយល់ហេីយថាបរទេសណា? )គេបោកប្រាស់យើងទេ គេតែងច្រណែនយើង គេចង់លុបបំបាត់ឣត្តសញ្ញាណយើង តាមរូបភាព តាមពាក្យចចាមឣារ៉ាម ដៅយគ្មានឯកសារណាមួយសរសេរថា ខ្លែងឯក បេីធ្លាក់លើដំបូលផ្ទះនរណាម្នាក់ហើយនឹងចង្រៃកេីតឡើង ! គឺមានតែខ្លែងឯកជាការកម្សាន្ត បង្ហោះលេងសប្បាយ តាមបែបប្រពៃណីខ្មែរពេលច្រូតកាត់និងរដូវរំហើយ ហើយបើមនុស្សសម័យនេះយកការកម្សាន្តបែបហ្នឹង មកលេងគឺល្ឣបំផុត ឣាចទម្លាក់ទូរស័ព្ទតាមដានរឿងឣត់ប្រយោជន៍ ទម្លាក់គ្រឿងស្រវឹងចោល មកបង្កើតឣនុស្សាវរិយ៍ល្ឣៗតាមបែបដូនតាជាមួយគ្រួសារ ឣាចថាបើល្បីខ្លាំងឲ្យបរទេសបានស្គាល់ពីការច្នៃប្រតិដ្ឋរបស់ដូនតាខ្មែរយើងបានបន្សលទុក រិតតែប្រសើរមួយកម្រិតទៀតផង…❤️🇰🇭