សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពីការរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖

១-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ
២-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។