ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ា នៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ទាមទារបទឈប់បាញ់នៅហ្កាហ្សា

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ មនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែមករា ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ខិតជិតដល់ថ្ងៃទី១០០ របស់ខ្លួន។ យុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) ដែលជាអ្នករៀបចំដ៏សំខាន់បាននិយាយថា បាតុកម្មនេះគឺជាផ្នែកមួយនៃ «ទិវាពិភពលោកនៃសកម្មភាពសម្រាប់ប៉ាឡេស្ទីន» ដែលមានការចូលរួមពីប្រទេសចំនួន៣០។ ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែចង់ឲ្យមានការបន្ធូរបន្ថយនៃការប្រយុទ្ធ និងបទឈប់បាញ់។ នៅទីក្រុងឡុងដ៍ បាតុករជាច្រើនបានទប់ទល់នឹងភាពត្រជាក់ខ្លាំងក្នុងរដូវរងា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែទៅកាន់វិមាន វេសមីនស្ទើ (Westminster) ដែលជាកន្លែងប្រជុំរបស់សភាអង់គ្លេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។ … Read More

កំចី ៥០០លានដុល្លារ ធនាគាររបស់ប្លុក BRICS ផ្តល់ឲ្យរដ្ឋមួយរបស់ប្រទេសឥណ្ឌា

ឥណ្ឌា៖ ធនាគារអភិវឌ្ឍន៍ថ្មី BRICS ហៅកាត់ថា NDB បានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងផ្លូវជនបទក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា យោងតាមការចេញផ្សាយឲ្យដឹងពី RT ។ មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ក្រោមគំនិតផ្តួចផ្តើម Mukhyamantri Gram Sadak Yojana នេះបើយោងតាមធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដើម្បីកែលម្អការតភ្ជាប់ នៅតំបន់ជនបទនៃប្រទេស។ NDB និយាយថាវានឹងជួយដល់ នាយកដ្ឋានសាងសង់ផ្លូវរបស់រដ្ឋឥណ្ឌា ជាមួយនឹងសម្ភារៈផ្សេងៗដូចជា geosynthetics, … Read More

ឆ្នាំ២០២៣ ការងារវិស័យទឹកស្អាត និងអនាម័យជនបទ ខេត្តពោធិ៍សាត់សម្រេចបានជិត ៩០%

ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ដោយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) ។ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីលោក ខែម សុខុន ប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។ គោលបំណងនៃកិច្ចប្រជុំនេះ … Read More

កម្ពុជាបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

សៀមរាប៖ ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ពិធីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន … Read More

សម្តេចធិបតី ថ្លែងអំណរគុណ៖ ការមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ពលរដ្ឋ និងនិស្សិតខ្មែរនៅទ្វីបអឺរ៉ុប

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅទ្វីបអឺរ៉ុប ដែលបាននាំគ្នាយ៉ាងច្រើនកុះករ មកទទួលស្វាគមន៍នូវវត្តមានរបស់សម្ដេចធិបតី និងលោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។